en     km
en     km

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​បាន​ដោះ​លែង​ក្រោយ​សុំ​ទោស​សម្តេច​ ហ៊ុន​ សែន​

Share

ភ្នំពេញ​៖​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែងទោស​ឱ្យ​មាន​សេរីភាព​ ក្រោយ​ពេល​សរសេរ​លិខិត​សុំ​ទោស​សម្តេច​ ហ៊ុន​ សែន​។​

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែងទោស​ឱ្យ​មាន​សេរីភាព​ ក្រោយ​ពេល​សរសេរ​លិខិត​សុំ​ទោស​សម្តេច​ ហ៊ុន​ សែន។ រូបភាព៖ Facebook

​ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ នៅ​ថ្ងៃ​ទី​ ២៣​ សីហា​ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​លើក​លើង​ទោស​ លោក​ សួន​ សេរីរ​ដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ។​

​លោក​ សួន​ សេរីរ​ដ្ឋា​ត្រូវ​បាន​តុលាការ​ចោទប្រកាន​ពី​បទ​ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​។​លោក​ ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​ ១៣​ សីហា​ ឆ្នាំ​ ២០១៧​។​

​ក្នុង​សំណុំរឿង​ន​ជ​តុលាការ​បាន​ផ្តន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ជាប់​ពាក់ព័ន្ធ​ការ​ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​កងទ័ព​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ឆ្នាំ​មុន​។​

​ការ​ដោះ​លែង​នោះ​ បន្ទាប់​ពី​ លោក​ សួន​ សេរីរដ្ឋ​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ បាន​ផ្ញើ​លិខិតស្នើ​សុំ​លើកលែងទោស​ទៅ​សម្តេច​ ហ៊ុន​ សែន​ ស្រប​ពេល​ដែល​សម្តេច​ ប្រកាស​ពី​គម្រោង​លើកលែងទោស​ដល់​សកម្មជន​គណបក្សប្រឆាំង​។​ក្នុង​លិខិត​នោះ​ លោក​សេរីរ​ដ្ឋា​ ទទួលកំហុស​ខុសឆ្គង​របស់​លោក​ករណី​ប្រមាថ​ថ្នាក់ដឹកនាំ​កងទ័ព​។

​សូម​បញ្ជាក់​ថា​ ក្រោយ​ជាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ គេ​សង្កេត​ឃើញ​ថា​ ប្រមុខ​រដ្ឋាភិបាល​ធ្វើការ​លើកលែងទោស​សកម្មជន​ដីធ្លី​ គណបក្ស​នយោបាយ​ អ្នក​សារព័ត៌មាន​ និង​អ្នកវិភាគ​៕

Share

Image
Image
Image