en     km
en     km

អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​អំពាវនាវ​ឲ្យ​ដោះ​លែងផលិតករភាពយន្តឯកសារ​ជាប់ចោទ​ពី​បទ​ចារកម្ម​

Share

ភ្នំពេញ​៖​ អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​អំពាវនាវ​ឲ្យ​ដោះ​លែង​ផលិតករភាព​យន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​កម្ពុជា​ក្រោម​បទ​ចោទ​ចារកម្ម​។​

                                   អតីតនាយករដ្ឋមន្រ្តីលោក Tony Abbott និងកូនស្រី លោក James Ricketson។ photo: ABC News

​អ្នក​ផលិត​ខ្សែភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ប្រទេស​កម្ពុជា​អស់រយៈពេលមួយឆ្នំាគឺ​លោក​ Jame​ Ricketson​។​ លោក​ត្រូវ​បាន​ចាប់ខ្លួន​ក្រោមបទចោទចារកម្មដែលថាលោកផ្តល់ព័ត៌មានសម្ងាត់ពីកម្ពុជាទៅក្រៅប្រទេស។

​​បណ្តា​យ​ផ្សាយ​ព័ត៌មាន​ ABC​ ចុះ​ផ្សាយ​ថា​ មូលហេតុ​ ដែល​អតីត​នាយក​រដ្ឋមន្ត្រី​ លោក​ តូ​នី​ អាល​បុត​ (Tony​ Abbott)​ បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​ លោក​ Jame​s Ricketson​ ដោយសារ​ ការ​ឃុំខ្លួន ​និងការ​ចោទប្រកាន់​លោកជា​រឿង​អយុត្តិធម៌​។

​ការ​អំពាវនាវ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​អ្នកគាំទ្រ​ និង​ម្តាយចិញ្ចឹម​ លោក​ Ricketson​គឺ​ លោកស្រី​ Roxanne​ Holmes​។​

​ជាមួយ​គ្នា​នេះ​ គណបក្ស​សេរីនិយមនៅអូស្រ្តាលី​(Liberal​ Party)​បាន​គាំទ្រ​យុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធ័​រ​ណែ​ត​ ដើម្បី​ស្វែង​រកអ្នកគាំទ្រ ​ដោយ​លោកស្រី​ Holmes​ ទទួល​ហត្ថលេខា​ជាង​ ៧​ ម៉ឺន​ ៤​ពាន់​នាក់។​

​លោក​ Tony​ បាន​សរសេរ​នៅ​លើ​ញាត្តិ​ថា​ លោក​ Jame​ Ricketson​ មិន​គួរ​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយ​ការ​បង្ហោះ​យន្តហោះ​ Drone​ គ្រាន់តែ​ផ្តិត​យក​រូបភាព​នៃ​ការ​ជួបជុំ​របស់​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ ហើយ​គាត់​ក៏​មិន​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ ១​ ឆ្នាំ​ដោយ​គ្មាន​ការ​កាត់ទោស​។​ នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​អូស្ត្រាលី​ ABC​ ។​

​អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បន្ត​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​គួរតែ​បង្ហាញ​ឲ្យ​ច្បាស់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ដល់​ពេលវេលា​កន្លង​មក​គួរតែ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្រោម​ហេតុផល​មនុស្សធម៌​ដោយ​ឲ្យ​គាត់​ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​។​

​អ្នក​ផលិត​ខ្សែភាពយន្ត​ឯកសារ​ ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ពី​បទ​ចារកិច្ច​ ដោយសារ​លោក​បង្ហាញ​អំពី​ទំនាក់ទំនង​ជាមួយ​អតីត​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​មុន​។​ លោក​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ចាប់តាំងពី​ការ​ចាប់ខ្លួន​កាលពី​ខែ​ មីនា​ ឆ្នាំ​មុន​ ដោយ​តុលាការ​បដិសេធ​ប្រាក់​ធានា​ និង​គ្មាន​ការ​កំណត់​កាលបរិច្ឆេទ​ជំនុំ​ជម្រះក្តី​ជាក់លាក់​។​

​លោកស្រី​ Julie​ Bishop​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​មក​លោក​ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ ប៉ុន្តែ​អត្ថន័យ​នៃ​ខ្លឹមសារ​លិខិត​នោះ​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ​។​នេះ​បើ​តាម​បណ្តា​យ​ផ្សាយ​ព័ត៌មាន​ ABC៕

Share

Image
Image
Image