en     km
en     km

អតីតរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច លោកសមរង្ស៊ីថាកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចតែឱ្យអនុសាសន៍បី

Share

អ្នកនយោបាយនិរទេសខ្លួនលោកសមរង្ស៊ីបានសង្កេតឃើញថាកម្ពុជាមានវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីវិបត្តិនយោបាយនិងកំហុសរបស់មេដឹកនាំស្របពេលដៃគូពាណិជ្ជកម្មចិនកំពុងជួបវិបត្តិសុខាភិបាលនិងការដក២០ភាគរយនៃEBA។លោកសមរង្ស៊ីបានផ្ញើអនុសាសន៍សំខាន់បីឱ្យពលរដ្ឋកម្ពុជាទាមទារទៅរដ្ឋាភិបាល។តែរដ្ឋាភិបាលមិនចាត់ទុកថាជាវិបត្តិសេដ្ឋកិច្ចនោះទេ គ្រាន់តែមានការបិទទ្វារនិងព្យួរការងារកម្មករមួយចំនួន។បើទោះបីជាIMF និង WB ព្រួយបារម្ភពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា។

កញ្ញា ឆោមពៅនិកា លម្អិតព័ត៌មាននេះ៖

លោកសមរង្ស៊ីប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិដែលធ្លាប់ជាអតីតរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចដ៏ល្បាញល្បីចុងសតវត្សទី២០នៅកម្ពុជាលោកថាឆ្នាំ២០២០នេះកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ការជួបវិបត្តិនេះគឺលោកថាមកពីព្រឹត្តិការណ៍ព្យួរEBAនិងការរាលដាលវីរុសកូរ៉ូណា។ក្នុងបទសម្ភាសនឹងវិទ្យុអាស៊ីសេរីដែលលោកសមរង្ស៊ីកាត់បទសម្ភាសបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៨កុម្ភៈ លោកសមរង្ស៊ីថាអ្វីដែលលោកកត់សម្គាល់ គឺលោកមើលឃើញថាសេដ្ឋកិច្ចកម្ពុជាខ្សោយតាំងពីដើមដែលលោកថាមេដឹកនាំគ្រប់គ្រងយ៉ាងរយីករយេក ឥតមានចក្ខុវិស័យសេដ្ឋកិច្ចហើយនិយមប្រើថ្នាំខុស។សម្រាប់ការនិយាយពី កំណើនសេដ្ឋកិច្ចលោកសមរង្ស៊ីចាត់ទុកថាមានតែតួលេខ ព្រោះក្នុងតួលេខនោះមានសកម្មភាពអាក្រក់ដែលលោកហៅថាជាសកម្មភាពបំផ្លាញជាតិដូចជាការឱ្យបើកកាស៊ីណូ កាប់ព្រៃឈើជាដើម។ផ្ទុយទៅវិញលោករំលឹកគុណថាកំណើនសេដ្ឋកិច្ចមានដោយសារផងដែរពីពលរដ្ឋខ្មែរ និង ពលករខ្មែរនៅបរទេសដូចជាកាណាដាអូស្រ្ដាលី ថៃ​ម៉ាឡេស៊ី កូរ៉េ។

តែនៅក្នុងវិចារណកថារបស់បក្សសង្គ្រោះជាតិស្ដីពីប្រជារាស្ត្រខ្មែរ មិនត្រូវបណ្តោយ ឲ្យ ហ៊ុន សែន បំផ្លាញសេដ្ឋកិច្ចកម្ពុជាបានទេចុះផ្សាយនៅថ្ងៃទី២៧កុម្ភៈ គឺបានសង្កត់ន័យរកកំហុសលោកនាយករដ្ឋមន្រ្ដីមានពីរគឺកំហុសនយោបាយនិងសេដ្ឋកិច្ចដែលមានភាពប្រទាក់គ្នាហើយកំហុសនយោបាយគឺលោកសរសេរររៀបតាំងពីការផ្ដើមរំលាយបក្សសង្គ្រោះជាតិជាការសម្លាប់លទ្ធិប្រជាធិបតេយ្យទើបមានប្រតិកម្មចម្បងពីសហភាពអឺរ៉ុបក្នុងការបង្កើតឱ្យមាននូវវិបាកសេដ្ឋកិច្ច និង កំហុសនយោបាយទីពីរបក្សនេះថាមកពីការពឹងពាក់ចិនដែលហាក់ធ្វើឡើងដូចអំឡុងខ្មែរក្រហមពឹងតែចិនមួយ។តែចំពោះកំហុសសេដ្ឋកិច្ចគឺដូចលោកបានលើកឡើងខាងដើមរួមបញ្ចូលនឹងការបណ្ដោយឱ្យសេដ្ឋកិច្ចកម្ពុជារំពឹងតែស្សាហកម្មកាត់ដេរមួយមុខ ដែលជាឧស្សាហកម្មប្រើបច្ចេកវិទ្យាទាប ខណៈវីរុសកូរ៉ូណាវាយលុកប្រទេសនាំចូលវត្ថុធាតុដើម ហើយប្រទេសទីផ្សារកម្ពុជាមានភាពចង្អៀត។

បក្សនេះបានរិះគន់ថាការយកថវិកាពីរដ្ឋដើម្បីទប់ទល់ស្ថានភាពគឺអាចធ្វើឱ្យក្ស័យធនទាំងវិស័យសាធារណៈនិងឯកជន។បែបនេះបក្សនេះឱ្យអនុសាសន៍ដោយឱ្យពលរដ្ឋខ្មែរអ្នកទាមទារនោះគឺ៖

ទី១ បើកការចរចានឹងសហភាពអឺរ៉ុបដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA

២រឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនខិលខូចទាំងឡាយនិងទ្រព្យសម្បត្តិថ្នាកដ់ឹកនាំបំផ្លាញលក់និងប្លន់ជាតិទៅបើកឱ្យកម្មករវិញ

ចុងក្រោយលុបចោលឬកាត់បន្ថយបំណុលរបស់កម្មករ កម្មការិនីចំពោះធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលកេងប្រវ័ញ្ចប្រជារាស្រ្ដក្រីក្រ។

កាលពីថ្ងៃទី២៧កុម្ភៈក្រសួងការងារបានបង្ហើបឱ្យដឹងពីការប្រឈមក្នុងឆ្នាំ២០២០នៃការបិទរោចក្រចំនួន២០០ដែលអាចប៉ះពាំល់ដល់ការងាររបស់កម្មករ១៦ម៉ឺននាក់ឈានដល់ការព្យួរការងារតែរដ្ឋាភិបាលថានឹងជួយ២០ភាគរយរួមនឹងសហគ្រាស៤០ភាគរយដើម្បីបើក៦០ភាគរយនៃប្រាក់អប្បបរមាប្រាក់ឈ្នួលឱ្យកម្មករដែលព្យួរខណៈលោកនាយករដ្ឋមន្រ្ដីសុំឱ្យមិត្តចិនប្រញាប់បញ្ចូនជាអាទិភាពនូវក្រណាត់ជាវត្ថុធាតុដើមមកកាន់កម្ពុជាបើពុំនោះសោតគឹបញ្ហារៀបរាប់ខាងលើកើតឡើង។តែពេលនេះប្រទេសចិនកំពុងប្រយុទ្ធនឹងវីរុសកូរ៉ូណាដែលតម្រូវការពារសុវត្ថិភាពសុខុមាលភាពពលរដ្ឋរហូតដល់ការបិទអស់នូវស្ថាប័ននិងសហគ្រាសជាច្រើនក្នុងប្រទេសដែលបញ្ហានេះធ្វើឱ្យមានការរាំងស្ទះជាសកលផងដែរ។តែយ៉ាងណារដ្ឋាភិបាលកម្ពុជាមិនអះអាងថាកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចទេគ្រាន់តែខ្វះវត្ថុធាតុដើមដែលវាបង្កឡើងពីឥទ្ធិពលវីរុសកូរ៉ូណានិងមិនចោទជាបញ្ហានៃEBAត្បិត២០ភាគរយឬ១០០ភាគរយក្ដីបើទោះបីជាលោកសមរង្ស៊ី ជាអ្នកនយោបាយជំនាញសេដ្ឋកិច្ចមើលឃើញថា រឿងខ្វះវត្ថុធាតុដើមនេះគឹមួយហើយតែវិស័យកាត់ដេរកម្ពុជានេះរំពឹងតែលើទីផ្សារពួកសេរី គឺអាមេរិក និងសហភាពអឺរ៉ុបដែលលោកថាកំពុងមានភាពច្របូកច្របល់ដោយមកពីការគិតលើប្រព័ន្ធអនុគ្រោះពន្ធEBA។

ប្រទេសកម្ពុជាសម្រេច​បាន​កំណើន​សេដ្ឋកិច្ច ៧,៥ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៨ដែលជាតួលេខខ្ពស់ប្រសើរគួរឱ្យកត់សម្គាល់។ប៉ុន្ដែមូលនិធិរូបិយវត្ថុអន្ដរជាតិ IMFព្រមានថាកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹងធ្លាក់មកវិញត្រឹម​៦,៨​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២០ ដោយសារ​ទំហំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​សំលៀកបំពាក់​ទៅ​សហភាព​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា។ដែរនេះគឺស្រដៀងនឹងរបាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​បាន​អះ​អាង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង ​ធ្លាក់​ចុះ​នៅ​ឆ្នាំ២០២០​ ២០២១ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA និង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ណា​មួយ​នៃ​សេដ្ឋ​កិច្ច​របស់​ចិន​៕

Share

Image
Image
Image