en     km
en     km

អតីតនាយករដ្ឋមន្ត្រី Najib ជាប់ចោទលាងលុយកង្វក់ ពេលខ្លួនមានអំណាច

Share

អតីតនាយករដ្ឋន្ត្រី Najib Razak កាន់តែធ្ងន់ធ្ងរហើយនៅពេលនេះ ។ សំណុំរឿងព្រហ្មទណ្ឌ បីធំៗទៀត បានរកឃើញថា លោកពាក់ព័ន្ធការលាងលុយកង្វក់ ជាង ១០លានដុល្លារអាមេរិក។

លោក Najib ជាប់ចោទមួយករណីធំទៅហើយ គឺអំពើពុករលួយលុយជិត ៧០០លានដុល្លារ។ បទចោទទាំងនេះ នាំអោយលោក Najib  ប្រឈមមុខនឹងទោស ៣៥ឆ្នាំដោយរឹបអូសទ្រព្យសម្បតិ្តទាំងអស់ ។ ករណីនេះ ភរិយារបស់លោកក៏ស្ថិតក្នុងការស៊ើបអង្កេតដែរ។ តែយ៉ាងនេះក្ដី លោក Najib បានបដិសេធ ដោយចាត់ទុកថា ជាល្បិចសងសឹករបស់នាយករដ្ឋមន្ត្រីថ្មី។

លោក សេរី វឌ្ឍនៈ ជូនសេចក្ដីប្រែសម្រួល !

 

អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ លោក Najib Razak ​​បានរងបទចោទ ​ចំនួន ០៣ករណីទៀត ទាក់​ទិននឹងការ​​លាង​លុយ​កខ្វក់​ដែលជាផ្នែកមួយនៃសំណុំរឿងពុករលួយ កឹបកេងថវិការបស់រដ្ឋនៃធនាគារអភិវឌ្ឍន៍ 1MDB ធ្វើឲ្យលោកកាន់តែទទួលរងការប្រឈមមុខ​ធ្ងន់ធ្ងរ​។

នេះបើតាម​​ការដកស្រង់ការផ្សាយ​ចេញពីបណ្ដាញផ្សាយព័ត៌មាន Channel News Asia នៃប្រទេសសិង្ហបុរី ដែលបានចេញផ្សាយនៅ​ថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨នេះ។

តាមប្រភពរបស់ Channel News Asia  បទចោទថ្មីចំនួនបីករណីនេះ ត្រូវបានគណៈកម្មការប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី រកឃើញពាក់ព័ន្ធនឹង ​គណនីធនាគារ​ផ្ទាល់​ខ្លួន​របស់លោក Najib ជាមួយអង្គការ SRC Internation ជា​ផ្នែក​មួយនៃ​មូលនិធិរដ្ឋ 1MDB ដោយមានថវិកា ជាង ១០លានដុល្លារ។ ក្រុមរដ្ឋអាជ្ញា​ម៉ាឡេស៊ីនិយាយ ថា ​ថវិកានេះ បានមកពីសកម្មភាព​មិនស្របច្បាប់ ហើយថា ទម្ងន់​​ទោសមានរយៈពេល ​​១៥ឆ្នាំ ។

មូលនិធិ 1MDB ត្រូវបានបង្កើតឡើង​ដោយ​លោក Najib កាលពីឆ្នាំ ២០០៩ ដើម្បីជួយជំរុញ​​ការអភិវឌ្ឍសេដ្ឋកិច្ច​​ម៉ាឡេស៊ី ។

លោក Najib ស្ថិតក្រោម​ការស៊ើបអង្កេត​ទាក់ទិននឹងមូលនិធិ 1MDB ចាប់​តាំង​តែ​​ពីលោកបានចាញ់​ឆ្នោត​កាលពី​ខែឧសភា។

នាយករដ្ឋមន្រ្តី​ជាប់ឆ្នោត ​លោក មហាធា មហាម៉ាត ជាដើមបណ្ដឹងក្នុងសំណុំរឿងនេះ។ សំណុំរឿងនេះដើមដំបូង រកឃើញអ្នកស៊ើបអង្កេតនៃសារព័ត៌មាន អាមេរិក The Wall Street Journal ដែលចុះផ្សាយថា លោកណាជីបបានលួចផ្ទេរលុយជិត ៧០០លានដុល្លារ ពីធនាគារមូលនិធិ 1MDB មកដាក់ក្នុងគណនីរបស់ខ្លួន។

នៅក្នុងសវនាការរបស់គណៈកម្មការប្រឆាំង​អំពើពុករលួយ កាលពីថ្ងៃម្សិលមិញ លោក Najib ព្យាយាមឆ្លើយបដិសេធ​។ ទោះជាយ៉ាងណា ករណីនេះត្រូវបញ្ជូនទៅកាន់តុលាការ ហើយនៅថ្ងៃនេះ គឺជាចាប់ផ្ដើមបើកសវនា។

ក្នុងសំណុំរឿងនេះ ភរិយា និងកូនៗរបស់លោក Najib ក៏ស្ថិតក្នុងការស៊ើបអង្កេតដែរ។

តាមច្បាប់របស់ប្រទេសម៉ាឡេស៊ី លោក Najib នឹងប្រឈមជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ហើយរឹបអូសទ្រព្យសម្បត្តិទាំងអស់ ដើម្បីទូទាត់ លុយដែលបានលួច។

លោក Najib កាលនៅមានអំណាចបានដកហូតចៅក្រម និងមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើននាក់ ដោយសារតែពួកគេទាមទារអោយលោកឡើងបំភ្លឺនៅចំពោះមុខសភា។

អ្នកសង្កេតការណ៍ពិនិត្យឃើញថា គណបក្ស UMNO ដែលចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី ៩ឧសភា អាចមកពីរឿងអាស្រូវរបស់ លោក Najib នេះដែរ។

លោក មហាធា ដែលជាដើមបណ្ដឹងបានសន្យានៅអំឡុងឃោសនាបោះឆ្នោតថា មានតែរូបលោកទេអាចចាត់ប្រឆាំងលោក Najib បានគឺអោយតែ បក្សរបស់លោកបានដឹកនាំរដ្ឋាភិបាល។ លោកថា ករណីមិនអត់ឱនទេ ទោះជាលោកជ្រើសរើស​គោលនយោបាយមិនសងសឹកក៏ដោយ។ លោកថានីតិរដ្ឋ គឺជាការអនុវត្តច្បាប់ដោយមិនរើសអើង ព័ណ៌សម្បុរ​ និន្នាការ ឬ​ឋានៈនៃសង្គមឡើយ៕  

 

Share

Image
Image
Image