en     km
en     km

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានសម្រេចវិលមកដេកគុកករណីពុករលួយ

Share

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif និងកូនស្រីរបស់លោកបានសម្រេចជ្រើសរើស ការវិលចូលប្រទេស ទោះជាដឹងថានៅពេលលោកមកដល់ភ្លាម ប៉ូលិសអោយនឹងនាំខ្លួនទៅកាន់ពន្ធនាគារក៏ដោយ។

លោក Nawaz Sharif ត្រូវបានតុលាការប៉ាគីស្ថានកាត់ទោសករណីពុករលួយដែលរងការចោទថា លោកបណ្ដោយអោយកូនស្រីលោកប្រើឥទ្ធិពលរបស់លោកក្នុងមុខជំនួយលំនៅដ្ឋាន។ លោក Sharif ត្រូវបានតុលាការកំពូលដកហូតតំណែងខណៈកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី។

បែបនេះក្ដី លោក Sharif ចាត់ទុកជារឿងនយោបាយដែលវាយប្រហារលោកកុំអោយលោកមានឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតថ្ងៃទី ២៥ កក្កដា។

តាមបណ្ដាញផ្សាយព័ត៌មានBBC នាង Maryam​ និងឪពុកត្រូវមកមកដល់ទីក្រុងឡាហ័រ នៅថ្ងៃសុក្រនេះ ដោយចេញដំណើរពីប្រទេសអង់គ្លេស។ ទាំងលោក Sharif និងកូនស្រី ត្រូវប្រឈមនឹងទោស​ជាប់ពន្ធនាគាររយៈ១០ឆ្នាំដូចគ្នា។

តាមប្រភពដដែល អ្នកគាំទ្រលោក Sharif ជាច្រើនពាន់នាក់នឹងស្វាគមន៍លោក នៅពេលលោកមកដល់ទីក្រុងឡាហ័រ។

 លោក Sharif ​មានអាយុ៦៧ឆ្នាំ លោក បានក្លាយជានាយករដ្ឋមន្ត្រីចំនួនបីលើកតែអាណត្តិដាច់ពីគ្នា ។ លោកធ្លាប់ត្រូវពួកយោធាផ្ដួលរំលំនៅឆ្នាំ ១៩៩៩៕  

 

Share

Image
Image
Image