en     km
en     km

អតីតនាយករដ្ឋមន្ត្រីណាជីព នឹងត្រូវកាត់ទោសឆាប់ៗនេះករណីពុករលួយ

Share

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រី មហាធា មហាម៉ាត បាននិយាយថា សំណុំរឿងចោទប្រកាន់ប្ដឹងអតីតនាយករដ្ឋមន្ត្ រីណាជីព ករណី ពុករលួយ ត្រូវបានរដ្ឋអាជ្ញាសិក្សាចប់ហើយ ដែលរង់ចាំតែការកោះហៅជនពាក់ព័ន្ធគឺលោក ណាជីព មកចូលខ្លួនដើម្បីជំនុំជម្រះក្ដីប៉ុណ្ណោះ។

 

លោក មហាធា បានអះអាងថា រដ្ឋអាជ្ញាដែលសហការជាមួយភ្នាក់ងារប្រឆាំងអំពើពុករលួយ បានប្រមូល និងពិនិត្យមើលភស្តុតាងបានអស់ហើយ​ ដែលថា តើការបាត់លុយពីធនាគាររបស់រដ្ឋ រាប់រយលានដុល្លារទៅទីណា។

នេះជា សំណុំរឿងប្រវត្តិសាស្ត្រដំបូងហើយ នៃប្រទេសម៉ាឡេស៊ី ដែលមេដឹកនាំគណបក្ស Barison National ធ្លាប់ដឹកនាំប្រទេស ជាង៦០ឆ្នាំ ត្រូវកាត់ទោស ករណីពុករលួយ។

លោកណាជីព បានចូលកាន់តំណែង នាយករដ្ឋមន្ត្រី មកពីគណបក្ស Barison National នៅឆ្នាំ២០០៩ ។​លោកចូលកាន់តំណែងនេះភ្លាម លោកក៏បង្កើតធនាគារI1MDB ដែលជាឃ្លាំងលុយរបស់ប្រទេស។ តែមកដល់ឆ្នាំ២០១៧ សារព័ត៌មាន អាមេរិក The Wall Street Journal បានចុះផ្សាយ របាយការណ៍ស៊ើបអង្កេត ដោយរកឃើញ លុយ៦៨១លានដុល្លារ បានលួចផ្ទេរ ទៅចូលគណនីឯកជនរបស់គ្រួសារលោកណាជីព។ កាលពីថ្ងៃ ទី២៧មិថុនា រដ្ឋអាជ្ញាបាន និយាយថា គ្រឿងអល័ង្កា របស់គ្រួសារលោកណាជីព ត្រូវបានរឹបអូសមានតម្លៃ២៧៣លានដុល្លារ។

តែបែបនេះក្ដី លោកណាជីពបានបដិសេធហើយចាត់ទុកថា ជារឿងនយោបាយ៕  

 

Share

Image
Image
Image