en     km
en     km

អង្គការ ​AIP​​ ដឹកនាំ​អ្នក​សារព័ត៌មាន​ ​សិក្សា​​តាម​ដាន​​ការ​​អនុវត្ត​​ច្បាប់​​ចរា​ចរណ៍​​ផ្លូវគោក​

Share

​ភ្នំពេញ ៖ អង្គការ​មួយ​ធ្វើការ​លើ​សកម្មភាព​ចរាចរណ៍​ផ្លូវគោក​ មានឈ្មោះ​ថា​មូលនិធិ​បង្ការ​បួស​អាស៊ី​ ដឹកនាំ​អ្នក​សារព័ត៌មាន​ ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​អំពី​ការ​អនុវត្ត​ច្បាប់​  ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ដែល​សម្រេច​យក​គោលដៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​។​

AIP-text
រូបភាពពី Facebook AIP Foundation

​យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​គាំទ្រ​ដល់​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​អនុវត្ត​ចាប់តាំងពី​ខែមករា​ ឆ្នាំ​២០១៦​ និង​ដើម្បី​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នានា​ ដែល​កើត​មាន​ ចំពោះ​ការ​អនុវត្ត​ច្បាប់​ ។​
​សកម្មភាព​ដែល​ក្រុមការងារ​អង្គការ​ AIP​ និង​អ្នក​សារព័ត៌មាន​ត្រូវ​ចុះ​អនុវត្ត​នៅ​តំបន់​គោលដៅ​ទាំងនោះ​ រួម​មាន​៖

-​ម៉ោង​៧​ និង​៣០​នាទី​ព្រឹក​ ៖​ ចេញពី​ការិយាល័យ​អង្គការ​AIP​ Foundation​ ទៅ​កាន់​ខណ្ឌ​ច្បារ​ អំពៅ​ រាជធានី​ភ្នំពេញ​ ឬ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​។​
-​ម៉ោង​ ៨:៣០-១០:០០​ ៖​ ទស្សនកិច្ច​គោលដៅ​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ ចំណុចប្រសព្វ​សាលា​បឋម​សិក្សា​ច្បារ​អំពៅ​ទី​១​ ឬ​នៅ​រង្វង់​មូល​ ព្រះ​នរាយណ៍​ និង​សម្ភាសន៍​ ប្រជាពលរដ្ឋ​ក្នុង​ក​មូលដ្ឋាន​។​
-​ម៉ោង​១០:០០-១១:២០​ ៖​ អ្នកចូលរួម​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​អនុវត្ត​សកម្មភាព​ផ្សព្វផ្សាយ​ដោយ​ធ្វើ​ជា​ពីរ​ក្រុម​ពិភាក្សា​ហើយ​ក្រុម​ទី​មួយ​ នៅ​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ និង​ក្រុម​ទី​ពីរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​។​
-១៣:០០-១៤:០០​ ៖​ ត្រឡប់​មក​កាន់​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ឬ​ស្រុក​កៀនស្វាយ​ ខេត្ត​ កណ្ដាល​។​
-១៤:០០-១៥:៣០​ ៖​ អ្នកចូលរួម​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​អនុវត្ត​សកម្មភាព​ផ្សព្វផ្សាយ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​
-១៥:៣០-១៦:០០​ ៖​ អ្នកចូលរួម​ធ្វើ​ដំណើរ​ទៅ​ទីតាំង​អង្កេត​ការ​ពាក់មួក​សុវត្ថិភាព​ ដោយ​បែង​ចែង​ជា​ពីរ​ក្រុម​ហើយ​ក្រុម​ ទី​មួយ​ នៅ​តំបន់​ក្បែរ​ក្លឹ​ប​ហាត់ប្រាណ​ភ្នំពេញ​ស្ព​ត​ក្លឹ​ប​ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២​ សង្កាត់​ទួល​ស្វាយព្រៃ​ និង​សង្កាត់​បឹង​ត្របែក​។​ និង​ក្រុម​ទី​ពីរ​ នៅ​ឃុំ​ដីឥដ្ឋ​ ឃុំ​បន្ទាយដែក​ និង​ឃុំ​គគីរ​ធំ​  នៅ​ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​ ។​
-១៦:០០​ -១៦:៣០​ ៖​  អ្នកចូលរួម​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​គោលដៅ​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ និង​សម្ភាសន៍​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ជា​ពីរ​ក្រុម​។​ ដោយ​ក្រុម​ទី​មួយ​ នៅ​មុខ​វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ​ ក្នុង​ខណ្ឌចំការមន​ និង​ក្រុម​ទី​ពីរ​ ទស្សនកិច្ច​គោលដៅ​ ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ក្បែរ​សាលា​បឋម​សិក្សា​បន្ទាយដែក​ និង​សម្ភាសន៍​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​
-១៧:០០​ ៖​ ដំណើរ​ត្រឡប់​មក​ការិយាល័យ​ AIP​ Foundation​។​

​គួរ​បញ្ជាក់​ដែរ​ថា​៖​ កម្មវិធី​ដំណើរ​ទស្សនកិច្ច​សិក្សា​ របស់​អ្នក​សារព័ត៌មាន​ គឺ​ មាន​គោលបំណង​ សំខាន់​ពីរ​៖

១.​ ស្វែង​យល់​ពី​ភាព​ជោគជ័យ​ និង​ការ​ប្រឈម​នៃ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ចំពោះ​ការ​ពាក់មួក​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ ទោចក្រយានយន្ដ​ ព្រមទាំង​កុមារ​ ដែល​បាន​អនុវត្ត​ចាប់តាំងពី​ខែមករា​ ឆ្នាំ​២០១៦​។​

២.​ លើកទឹកចិត្ត​ និង​បង្កើន​ទំនាក់ទំនង​ឲ្យ​បាន​កាន់តែ​ជិត​ស្និទ្ធ​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​មន្ដ្រី​ អនុវត្ត​ច្បាប់​ដើម្បី​បន្ដ​រាយការណ៍​ ពី​កិច្ច​ខិតខំ​ការ​ជំរុញ​ ការ​ពាក់មួក​សុវត្ថិភាព​៕

Share

Image
Image
Image