en     km
en     km

អង្គការ​ WCS​ ៖​ គិត​ត្រឹម​ឆ្នាំ​២០១៧​ ចំនួន​សត្វ​ស្លាប​កម្ពុជា​មានការ​កើនឡើង​ ប៉ុន្ដែ​ចំនួន​ថនិកសត្វ​បាន​ថយ​ចុះ​

Share

​ភ្នំពេញ​ ៖​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ឆ្នាំ​២០១៧​ ចំនួន​សត្វ​ស្លាប​កម្ពុជា​មានការ​កើនឡើង​ ក៏​ប៉ុន្ដែ​ចំនួន​ថនិកសត្វ​ បាន​ថយ​ចុះ​។​ ថយ​ចុះ​ពីព្រោះ​នៅ​តែ​មាន​អ្នក​លួច​បរបាញ់​ពពួក​ថនិកសត្វ​ទាំងនោះ​ ដើម្បី​យក​សាច់​សម្រាប់​បរិភោគ​ និង​ធ្វើ​ជា​ឱសថ​បុរាណ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

ប្រភពរូបភាពពី អង្គការ សមាគមអភិរក្សសត្វព្រៃ

 

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ WCS​ ដែល​បាន​ចាប់ផ្ដើម​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៩​ បំណង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ក្នុង​ការ​ថែរក្សា​ អភិរក្ស​សត្វព្រៃ​ និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។​ លើស​ពី​នេះ​ អង្គការ​អភិរក្ស​សត្វព្រៃ​មួយ​នេះ​ ក៏​មាន​បំណង​រួមចំណែក​ជួយ​ដល់​ប្រជា​សហគមន៍​ ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ ដោយ​មិន​ចាំបាច់​បរបាញ់​សត្វព្រៃ​ ឬ​ក៏​កាប់​បំផ្លាញ​ធនធានធម្មជាតិ​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ មន្ដ្រី​ទំនាក់​ទំ​ង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​​ ឲ្យ​ដឹង​ថា​ រយៈពេល​ជិត​ ២០​ឆ្នាំ​មកនេះ​ អង្គការ​ WCS​ បាន​ចុះ​ទៅ​ដល់​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​អភិរក្ស​សត្វព្រៃ​។​ តំបន់​ទាំងនោះ​មាននៅ​ក្នុង​ខេត្ដមណ្ឌលគិរី​ ព្រះ​វិហារ​ បាត់ដំបង​ កំពង់ធំ​ សៀមរាប​ បន្ទាយ​មាន​ជ័យ​ កោះកុង​ ក្រចេះ​ និង​ខេត្ដស្ទឹងត្រែង​ផង​ដែរ​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ ៖«​បើ​យើង​គិត​លើ​ទំហំ​ផ្ទៃដី​ យើង​កំពុង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ សហការ​ជាមួយ​សហគមន៍​ ការពារ​ផ្ទះ​ដី​តំបន់​អភិរក្ស​ហ្នឹង​ជា​ ១​លាន​ហិច​តា​។​ បើ​យើង​និយាយ​ទៅ​លើ​ប្រភេទ​សត្វ​យើង​បាន​ជួយ​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូ​ជិត​ ១០០​ប្រភេទ​ ដែល​មាននៅ​ក្នុង​តំបន់​ការពារ​ហ្នឹង​»​។​

​សត្វព្រៃ​រង​គ្រោះ​ជិត​ផុត​ពូជ​ប្រមាណ​ជិត​ ១០០​ប្រភេទ​នេះ​ មាន​ដូច​ជា​ សត្វ​អណ្ដើក​ហ្លូ​ង​ ដែល​ជា​សត្វ​ល្មួ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ សត្វ​ក្រពើ​ត្រី​ ឬ​ហៅ​ក្រពើ​ភ្នំ​ សត្វ​ត្រ​យ៉ង​យក្ស​ សត្វ​ត្រ​យ៉ង​ចង្កំ​កស​ សត្វ​ត្មាតភ្លើង​ ត្មាត​ត្មោ​ត​ ត្មាត​ផេះ​ សត្វ​ខ្សិ​ប​ ឬ​ហៅ​ថា​ សត្វ​ក្ងោក​ទេព​ សត្វ​អង្កត់ខ្មៅ​ សត្វ​ត្រដក់​ធំ​ សត្វ​ទាព្រៃ​ស្លា​ស​ សត្វ​ពពូលទឹក​ សត្វ​ដំរីព្រៃ​ សត្វ​ក្ដាន់​ ទន្សោង​ ខ្ទីង​ រមាំង​ សត្វ​ប្រី​ស​ សត្វ​ទោច​ថ្ពាល់​លឿង​ និង​សត្វ​ស្វា​កន្ទុយ​ស​ជាដើម​។​

​តាម​មន្ដ្រី​ទំនាក់​ទំ​ង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ មើលឃើញ​ថា​ បើ​គិត​ពី​ឆ្នាំ​១៩៩៩​ ដល់​ឆ្នាំ​២០១៧​ ចំនួន​សត្វព្រៃ​នៅ​កម្ពុជា​ ប្រភេទ​សត្វ​ស្លាប​ មាន​ចំន​កើនឡើង​ ក៏​ប៉ុន្ដែ​ពពួក​ថនិកសត្វ​ បែរជា​មាន​ចំនួន​ធ្លាក់​ចុះ​ ពីព្រោះ​តែ​ការ​លួច​បរបាញ់​ ដើម្បី​យក​សាច់​សម្រាប់​បរិភោគ​ និង​ធ្វើ​ជា​ឱសថ​បុរាណ​ ដែល​ពលរដ្ឋ​តែង​ធ្វើ​តៗ​គ្នា​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ ៖«​ព្រោះ​សត្វ​ស្លាប​ហ្នឹង​មិនមែន​ជា​គោលដៅ​នៃ​ការ​បរបាញ់​ទេ​ ចង់​និយាយ​ថា​ ពួក​ព្រាន​គាត់​មិន​សំដៅលើ​។​ ប៉ុន្ដែ​បើ​ពួក​ថនិកសត្វ​មាន​ដូច​ជា​ ទន្សោង​ ខ្ទីង​ ប្រី​ស​ សត្វ​ឈ្លូស​អីហ្នឹង​ អាហ្នឹង​មានការ​ថយ​ចុះ​ ដោយសារ​វា​ជា​គោលដៅ​សម្រាប់​ការ​បរបាញ់​យក​ជា​សាច់​ យក​ធ្វើ​ជា​ឱសថ​បុរាណ​ ដោយសារ​តែ​ប្រជាជន​គាត់​យល់​ច្រឡំ​ថា​ ​សត្វព្រៃ​ហ្នឹង​ជា​ឱសថ​បុរាណ​ជួយ​ឲ្យ​គាត់​ខ្លាំង​ជួយ​ដល់​សុខភាព​»​។​

​តែ​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​វិ​ជ្ជ​សាស្ដ្រ​ណាមួយ​ចេញ​មុខ​មក​អះអាង​ ថា​ ស្នែង​ ស្បែង​ ក្រចក​ ស្រកា​ ធ្មេញ​ ឬ​ក៏​ឆ្អឹង​សត្វព្រៃ​ គឺជា​ឱសថ​បុរាណ​ ដែល​អាចយ​កមក​ប្រើប្រាស់​សម្រាប់​ការ​ព្យាបាល​រោគ​ ជំនួស​ឱសថ​ វិ​ជ្ជ​សាស្ដ្រ​ ឲ្យ​បានជា​សះស្បើយ​នៅឡើយ​ទេ​។​ ក៏​ប៉ុន្ដែ​ក្រុម​ពេទ្យសត្វ​ ដែល​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ក្នុង​ខ្លួន​សត្វព្រៃ​ គឺជា​ប្រភព​ផ្ទុក​ជំងឺ​ដ៏​ច្រើន​ប្រភេទ​។​ «​ប្រសិនបើ​គាត់​បរិភោគ​ទៅ​ ប៉ះ​សត្វ​ប្រភេទ​សត្វ​ដែល​មាន​មេរោគ​ គឺ​គាត់​អាច​ក្អូ​ត​ចង្អោរ​ ឬ​ក៏​មេរោគ​ហ្នឹង​អាច​នៅ​ក្នុង​ខ្លួន​គាត់​រយៈពេល​យូរ​»​។​

​ឆ្លងកាត់​តាម​រយៈ​សកម្មភាព​ការងារ​កន្លង​មក​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​មួយ​នេះ​ កត់សម្គាល់​ឃើញ​ថា​ ក្រៅ​តែ​ពី​មាន​សកម្មភាព​លួច​បរបាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់​ហើយ​ ក៏​មាន​សកម្មភាព​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ខ្លះៗ​ ពី​ប្រជា​សហគមន៍​តាម​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ ដើម្បី​ធ្វើ​ជា​ដីចម្ការ​ផង​ដែរ​។​

​តាម​មន្ដ្រី​ទំនាក់​ទំ​ង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ទាមទា​សុំ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ មិន​ថា​ មន្ដ្រី​រាជរដ្ឋាភិបាល​ ប្រជាពលរដ្ឋ​ ដោយ​ត្រូវ​គិត​ថា​ «​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ត្រឹមតែ​មួយ​ពេល​របស់​ខ្លួន​ គឺ​អាច​ធ្វើ​ឲ្យ​បាត់បង់​សត្វព្រៃ​ជា​រៀង​រហូត​»៕

Share

Image
Image
Image