en     km
en     km

អង្គការ​ CCC​សម្ពោធ​គម្រោង​ពង្រឹង​សង្គម​ស៊ី​វិល​នូវ​ថវិកា​ជំនួយ​១​លាន​៥​សែន​ដុល្លារ​

Share

ភ្នំពេញ៖នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ២០១៧នេះ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)សម្ពោធគម្រោង«១ ពង្រឹងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យ និងប្រកបដោយចីរភានៅក្នុងកម្ពុជា»។ccc

គម្រោងនេះត្រូវបានដាក់ឱ្យអនុវត្តតាមរយៈការផ្តល់ហិរញ្ញប្បទានរួមនូវថវិកា ១លាន.៥សែន អឺរ៉ូ។ ហិរញ្ញប្បទាននេះ ជាជំនួយ ពីសហភាពអឺរ៉ុបនិងអង្គការBread for the World ដោយសំដៅជួយសម្រួលការងារអង្គការសង្គមស៊ីវិលនៅកម្ពុជា។ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ច្រឹក ស្រីអូន មានសេចក្ដីរាយការណ៍៖

គម្រោងពង្រឹងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យ និងប្រកបដោយចីរភាពនៅក្នុងកម្ពុជានេះមាន រយៈពេល ៤២ ខែ ដោយគិតពីថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១៧ ដល់ ថ្ងៃទី ៣០កញ្ញា ឆ្នាំ២០២០។

លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) មានប្រសាសន៍ក្នុងកម្មពិធីនេះថាគម្រោងមាននេះទិសដៅ ជួយសម្រួលដល់អង្គការសង្គមស៊ីវិលចំនួន៥ចំនុចគឺដើម្បីពង្រឹងអភិបាលកិច្ចផ្ទៃ ការជួយកសាងសមត្ថភាព ការសិក្សាស្រាវជ្រាវនិងការតស៊ូមតិ រួមទាំងការពិភាក្សាពហុភាគីជាមួយ ឯកជន និងរដ្ឋ ។ លោកសង្ឃឹមថា គម្រោងនេះនឹងអាចធ្វើឲ្យ សង្គមស៊ីវិលនិង វិស័យឯកជន រួមទាំងស្ថាប័នរដ្ឋ អាចរួមគ្នាដោះស្រាយបញ្ហាក្នុងសង្គមមួយបានធ្វើឲ្យកាន់តែមានភាពល្អប្រសើរឡើង។

លោក សឿង សារឿន៖«ខ្ញុំគិតថានៅពេលដាក់វិស័យឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋ ធ្វើការជាមួយ កម្រិតគោលនិយោបាយ និងផែនការ ខ្ញុំគិតថាបញ្ហានៅក្នុងប្រទេសកម្ពុជាអាចដោះស្រាយបាន»។

គម្រោងនេះនឹងត្រូវអនុវត្តន៍នៅខេត្តរាជធានីចំនួន១០រួម មានខេត្ត រតនគីរី ក្រចេះកំពត ព្រះសីហនុ ស្វាយរៀង សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តតាកែវ។ថវិការនេះ ត្រូវជួយពង្រឹងសង្គមស៊ីវិល ដែលជាសមាជិក CCC ជាង ១៧០ស្ថាប័ន និងអង្គការដៃគូររបស់សហភាពអ៊ឺរ៉ុប។

ថ្លែងក្នុងកម្មវិធីនេះ លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ កម្ពុជា មានប្រសាសន៍ថា គម្រោងនេះនឹងផ្ដល់ឱ្យមាន សហការគ្នារវាង សង្គមស៊ីវិល និងវិស័យឯកជនដោយធ្វើការពិគ្រោះយោបល់នាំធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ដឹង ជាពិសេសអាចធ្វើឲ្យភាគីពាក់ពន្ធ័បាន ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមជាតិ។
លោកបន្តតាមរយៈអ្នកបកប្រែថាសង្គមស៊ីវិលមានសារៈសំខាន់ណាស់ ព្រោះស្ថាប័ននេះជាតំណាង ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

លោក George EDGAR« ការចូលរួមពាក់ព័ន្ធរបស់ សង្គមស៊ីវិល វិស័យឯកជនតាមរយៈការចូលរួមពិភាក្សា និងអាចធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងនិងអាចផ្តល់ប្រយោជន៍ឲ្យប្រជាពលរដ្ឋ និងសំណើរនានាទៅដលរដ្ឋាភិបាល»។

ចំណែកលោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រត្តិបត្តិការលើកកម្ពស់ការអភិវឌ្ឍនិងអភិបាលកិច្ចមូលដ្ឋានតាមបែបប្រជាជធិបតេយ្យ (NCDDS)បានគាំទ្រគម្រោងនេះ ព្រោះបានជួយដល់ សង្គមស៊ីវិល ដែលជាដៃគូរអភិវឌ្ឍន៍មិនអាច ខ្លះបានរបស់ រដ្នាភិបាល។

លោកង៉ាន់ ចំរើន«ជាការពិតណាសង្គមស៊ីវិលជាដៃគូរអភិវឌ្ឍន៍ និងជាដៃគូរដ៏សំខាន់ ដូច្នោះថ្នាក់ក្រោមជាតិក៏ត្រូវ តែចូលរួមយ៉ាងសកម្ម»។

ក្នុងចន្លោះឆ្នាំ ២០១៤ ដល់ ២០១៥ សហភាពអ៊ឺរ៉ុបបានជួយផ្ដល់ហិរញ្ញប្បទាន ៣៥០លានដុលា្ល ក្នុងនោះមាន ២០% ផ្តល់វហិរញ្ញប្បទានទៅឲ្យសង្គមស៊ីវិល ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និង ការងារសង្គម៕

Share

Image
Image
Image