en     km
en     km

អង្គការ​ លី​កាដូ​ បារម្ភ​ថា​ ការ​ធ្វើទុក្ខ​បុ​ម្នេញ​លើ​ស្ដ្រី​បម្រើ​តាម​ផ្ទះ​នៅ​ម៉ា​ឡេ​ស៊ី​អាច​បន្ត​កើត​មាន​

Share

ភ្នំពេញ​ ៖​ ក្រសួង​ការងារ​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​សមាគម​ភ្នាក់ងារ​ជនភៀសខ្លួន​ម៉ា​ឡេ​ស៊ី​ ស្ដី​ពី​ការ​បន្ដ​ប​ញ្ជូ​ល​ពលករ​កម្ពុជា​ ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បន្ដ​ទៀត​ កាលពី​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ ឆ្នាំ​២០១៧​។​ គម្រោង​របស់​ក្រសួង​ការងារ​កម្ពុជា​នេះ​ នាំ​ឲ្យ​អង្គការ​ដែល​ធ្វើការ​ងារ​លើក​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ ព្រួយបារម្ភ​ករណី​ដដែល​ កើតឡើង​លើ​ស្ដ្រី​កម្ពុជា​ម្ដងទៀត​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោក អំ សំអាត មន្រ្ដីស៊ើបអង្កេតជាន់ខ្ពស់អង្គការ លីកាដូ

តាម​គេហទំព័រ​ព័ត៌មាន​ Malaymail​ online​ របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ឲ្យ​ដឹង​ថា​ ពលករ​កម្ពុជា​ប្រមាណ​ ៣០០​នាក់​ នឹង​ទៅ​ដល់​ប្រទេស​នេះ​ ក្នុង​អំឡុង​ខែមីនា​ ឆ្នាំ​២០១៨​ខាង​មុខ​ ដើម្បី​បម្រើ​ការងារ​តាម​ផ្ទះ​ បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ផ្អាក​អស់​រយៈពេល​ជាង​ ៦​ឆ្នាំ​ ព្រោះតែ​មានការ​ធ្វើទុក្ខបុកម្នេញ​លើ​ស្ដ្រី​ បម្រើ​តាម​ផ្ទះ​ពី​សំណាក់​ថៅកែ​ និយោជក​។​

​អនុស្សរណៈ​នេះ​ធ្វើ​ឡើង​រវាង​រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ ជាមួយ​លោក​ Jeffrey​ Food​ ប្រធាន​សមាគម​ភ្នាក់ងារ​ជនភៀសខ្លួន​ម៉ា​ឡេ​ស៊ី​ ហៅ​កាត់​ថា​ PAPA​ កាលពី​ថ្ងៃ​ពុធ​ ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួក​។​

​ជុំវិញ​រឿង​នេះ​ លោក​ អំ​ សំអាត​ មន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ មាន​ប្រសាសន៍​ថា​ លោក​នៅ​តែ​មាន​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ស្ដ្រី​ខ្មែរ​ ដែល​ត្រូវ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បើ​ទោះបីជា​ការ​ទៅ​នេះ​ មាន​អត្ថប្រយោជន៍​ដើម្បី​ឲ្យ​ពួក​គាត់​បាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ក៏​ដោយ​។​ លោក​បន្ដ​ថា​ ស្ដ្រី​ខ្មែរ​ដែល​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ម៉ា​ឡេ​ស៊ី​ កាលពីមុន​ពេល​រដ្ឋាភិបាល​បញ្ឈប់​ការ​បញ្ជូន​ គឺ​ភាគច្រើន​បាន​រង​ការ​ធ្វើ​ទារុណកម្ម​ ការកេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ពី​សំណាក់​ម្ចាស់ផ្ទះ​។​

​លោក​ អំ​ សំអាត​ ៖«អ្វី​ជា​គុណវិបត្ដិ​កន្លង​មក​ដែល​យើង​សង្កេត​ឃើញ​ ហើយ​និង​ជួប​ប្រទះ​កន្លង​មក​គឺថា​ មាន​ស្ដ្រី​មួយ​ចំនួន​ដែល​ទៅ​ធ្វើការ​ជា​មេផ្ទះ​ហ្នឹង​ត្រូវ​រង​ នូវ​ការ​ធ្វើបាប​ ធ្វើទុក្ខបុកម្នេញ​ និង​រង​ទារុណកម្ម​ជា​ច្រើន​»​។​

​តែ​យ៉ាងណា​តាម​ការ​ចុះ​ផ្សាយ​ដោយ​ Malaymail​ online​ នេះ​បាន​បញ្ជាក់​ថា​ ការ​ចុះ​អនុស្សរណៈ​នេះ​ ត្រូវ​បាន​ប្រធាន​ក្រុម​សមាគម​ភ្នាក់ងារ​ជនភៀសខ្លួន​ម៉ា​ឡេ​ស៊ី​អះអាង​ថា​ ក្រសួងការពារជាតិ​ម៉ា​ឡេ​ស៊ី​ មាន​បំណង​នឹង​ធានា​ការពារ​ចំពោះ​សន្ដិសុខ​ ពលករ​កម្ពុជា​ ដែល​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ លើស​ពី​នេះ​ក្រសួងកសិកម្ម​របស់​ម៉ា​ឡេ​ស៊ី​ ក៏​បាន​ទាមទារ​ឲ្យ​ថៅកែ​ និយោជក​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជួល​ជា​មុន​ ដែល​ត្រូវ​បញ្ជាក់​ពី​ទំហំ​គ្រួសារ​ និង​ប្រភេទ​ការងារ​ដែល​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ត្រូវធ្វើ​។​

ការចុះអនុស្សរណៈរវាងកម្ពុជា និងម៉ាឡេស៊ី ស្ដីពីការនាំពលករកម្ពុជាទៅបម្រើតាមផ្ទះនៅម៉ាឡេស៊ី លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ រូបកណ្ដាល

លោក​ Jeffrey​ Food​ បន្ដ​ថា​ ស្ដ្រី​ខ្មែរ​ដែល​ត្រូវ​ទៅ​ធ្វើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ នឹង​ទទួល​បានការ​ធានា​រ៉ាប់រង​ដោយ​ការ​ផ្ដល់​ទូរស័ព្ទ​ចល័ត​ផ្ទាល់ខ្លួន​ដើម្បី​ទាក់ទង​ និង​ ការ​បើក​គណនី​ធនាគារ​ ជា​ឈ្មោះ​ខ្លួន​គាត់​ផ្ទាល់​ផង​ដែរ​។​

​អនុស្សរណៈ​ថ្មី​ដែល​មាន​លក្ខខណ្ឌ​បន្ថែម​ទាំង​អស់នេះ​ មន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ អង្គការ​ លី​កាដូ​ លោក​ អំ​ សំអាត​ ទទួលស្គាល់​ថា​ ពិតជា​ល្អ​ និង​ អាច​កាត់​បន្ថយ​ហានិភ័យ​ សម្រាប់​ស្ដ្រី​កម្ពុជា​ ដែល​ចេញ​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ពិតមែន​ ក៏​ប៉ុន្ដែ​លោក​នៅ​តែ​បារម្ភ​ពី​ការ​អនុវត្ដ​ជាក់ស្ដែង​ ពី​ក្រុម​ម្ចាស់ផ្ទះ​។​ ការ​នេះ​លោក​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ ខិតខំ​រួម​គ្នា​ធ្វើ​យ៉ាងណា​អនុវត្ដ​ឲ្យ​បាន​នូវ​ចំណុច​ដែល​បាន​ព្រមព្រៀង​ខាងលើ​នេះ​។​

​លោក​ អំ​ សំអាត​៖«​ចំណុច​ទាំង​អស់នេះ​ រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ ត្រូវ​តែ​ជំរុញ​ធ្វើ​ម៉េច​ឲ្យ​អនុវត្ដ​ឲ្យ​បាន​ បើ​មាន​បញ្ហា​អី​ទៅ​គឺ​ស្ដ្រី​ដែល​ជា​មេផ្ទះ​ហ្នឹង​គាត់​អាច​ទាក់ទង​ក្រុម​គ្រួសារ​ ឬ​ក៏​ស្ថានទូត​ ជា​ពិសេស​ត្រូវ​មាន​លេខ​ស្ថា​ទូត​ខ្មែរ​ប្រចាំ​នៅ​ម៉ា​ឡេ​ស៊ី​ ចំពោះ​បញ្ហា​ដែល​កើតឡើង​ហ្នឹង​គាត់​អាច​ទាក់ទង​ ហើយនឹង​អន្ដរាគមន៍​ទាន់​ពេល​»​។​

​ទោះជា​យ៉ាងណា​ លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កម្ពុជា​ បាន​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នេះ​ថា​ លោក​សង្ឃឹមថា​ ប្រជាជន​កម្ពុជា​ នឹង​ធ្វើការ​ជា​ជំនួយការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ថ្មី​ម្ដងទៀត​ ដែល​នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​ប្ដេជ្ញា​ចិត្ដ​ដ៏​រឹង​មាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះ​ការ​ពង្រីក​យន្ដការ​សុខុមាលភាព​ និង​ ការ​ការពារ​សម្រាប់​ពលករ​ កម្ពុជា​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​គួរ​ជម្រាប​ថា​ ប្រទេស​កម្ពុជា​ បាន​សម្រេច​ផ្អាក​កា​រប​ញ្ជូ​ល​ស្ដ្រី​កម្ពុជា​ ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ កាលពី​ខែតុលា​ ឆ្នាំ​២០១១​ ក្រោយ​ពេល​មាន​របាយការណ៍​ជា​ច្រើន​ ដែល​បង្ហាញ​ពី​ការ​រំលោភសិទ្ធិ​ការងារ​ ការ​ធ្វើទុក្ខបុកម្នេញ​ ការ​បង្ខំ​រំលោភ​ និង​ ការ​ធ្វើ​ទារុណកម្ម​លើ​ស្ដ្រី​ខ្មែរ​ ពី​សំណាក់​ម្ចាស់ផ្ទះ​៕​

Share

Image
Image
Image