en     km
en     km

អង្គការ​អន្តរជាតិ​ធំ​២​សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី​លើកកម្ពស់​ស្ត្រី​ក្នុង​ភាព​ជា​មេដឹកនាំ​

Share

ភ្នំពេញ​៖​អង្គការ​អុក​ហ្វា​ម​(Oxfam)​និង​កម្មវិធី​អ​ភី​វឌ្ឍន៍​អង្គការសហប្រជាជាតិ​(UNDP)​បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​៣​ឆ្នាំ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ដើម្បី​គាំទ្រ​កម្មវិធី​ឈានមុខ​សម្រាប់​សមភាព​យេ​ន​ឌ័​រ​។​

លោកស្រី អ៊ីង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីនិង លោកស្រី Solinn Lim នាយកប្រចំាប្រទេសអង្គការអុកស្វាម (Oxfam)ចុះហត្ថលេខាលើគម្រោងគំាទ្រកម្មវិធីឈានមុខសម្រាប់សមភាពយេនឌ័រ។រូបភាព៖ សំណាង/ Oxfam។

​គម្រោង​កម្មវិធី​«​ឈានមុខ​សម្រាប់​សមភាព​យេ​ន​ឌ័​រ​(​ Leading​ the​ Way​ for​ Gender​ Equality)​មាន​រយៈពេល​៣​ឆ្នាំ​ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២០​ដែល​មាន​ថវិកា​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​គម្រោង​មាន​គោលបំណង​សម្រេច​នៃ​លទ្ធផល​៣​គឺ​ទី​១​ដើម្បី​រៀបចំ​គោលនយោបាយ​យេ​ន​ឌ័​រ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ពង្រឹង​ការ​កែទម្រង់​អង្គភាព​ក្រសួង​កិច្ចការ​នារី​ដោយ​ប​ញ្ជូ​ល​ក្រុម​ស្ត្រី​និង​កុមារ​។​

​ទី​២​លើកកម្ពស់​ការ​ផ្លាស់​ប្តូ​អាកប្បកិរិយា​ជា​សាធារណៈ​តាម​រយៈ​ការ​ដោះ​ដូរ​បទ​ពិសោធន៍​របស់​ យុវជន​និង​ស្ថាប័ន​អប់រំ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បង្កើន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​ដល់​គោលដៅ​របស់​ក្រសួង​កិច្ចការ​នារី​ ​និង​ទី​បី​ បង្កើន​ចំនួន​និង​សមត្ថភាព​ស្ត្រី​ក្នុង​តួនាទី​នយោបាយ​និង​តួនាទី​នៃ​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​សំដៅ​ពង្រឹង​ភាព​ជា​មេដឹកនាំ​របស់​ស្ត្រី​។​

​លោកស្រី​ អ៊ី​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ថ្លែង​ ក្នុង​ពី​ធី​ចុះហត្ថលេខា​ថា​គម្រោង​នេះ​ នឹង​ជួយ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​មានការ​សម្របសម្រួល​ជាមួយ​ក្រសួង​កិច្ច​នារី​និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​

​លោកស្រី​ Solinn​ Lim​ នាយក​ អង្គការ​អុក​ស្វា​ម​(Oxfam)​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​ អង្គការ​របស់​លោកស្រី​ប្តេជ្ញា​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ដើម្បី​ផ្តល់​កម្មវិធី​ថ្នាក់​ក្រោម​ជាតិ​របស់​អង្គការ​អុក​ស្វា​ម​ស្តី​ពី​ការ​ផ្តល់​អំណាច​ដល់​សេដ្ឋកិច្ច​ស្ត្រី​ សំដៅ​ជួយ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ​ ជួយ​ស្ត្រីភាព​ជា​អ្នកដឹកនាំ​ ក្រោម​កម្មវិធី​រយៈពេល​៣​ឆ្នាំ​របស់​ក្រសួង​កិច្ចការ​នារី​។​

​អង្គការ​អុក​ស្វា​ម​នឹង​បន្ត​ផ្តល់​អាទិភាព​លើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​លើ​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​ផ្តោត​លើ​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​គ្រប់​ក្រុម​ដែល​ងាយ​រង​គ្រោះ​ដូច​ជា​ ជន​ពិការ​ ក្រុម​LGBTQI​ ជនជាតិ​ដើម​ភាគតិច​ ស្ត្រី​ងាយ​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​និង​ការ​រំលោភ​បំពាន​ ឬ​អំពើ​ហឹ​ង្សា​ និង​ក្រុម​រើសអើង​ជា​ពិសេស​យុវជន​និង​មនុស្ស​វ័យចាស់​។​ទាំងនេះ​ជា​ ការ​ប្តេជ្ញា​ចិត្ត​របស់​អង្គការ​អុក​ស្វា​ម​ ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​ រាជរដ្ឋាភិបាល​សំដៅ​លើកកម្ពស់​កំណើន​ប្រកបដោយ​សមធម៌​ដោយ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​កាត់​បន្ថយ​វិសមភាព​៕

Share

Image
Image
Image