en     km
en     km

អង្គការ​ស្ត្រី​មី​យ៉ា​ន់​ម៉ា​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី​ ជួយ​ឱ្យ​មាន​សន្តិភាព​នៅ​តំបន់​ជនជាតិ​ដើម​

Share

cover-Myanmar-indigenours-people-in-Shan-state
​សម្ព័ន្ធ​ស្ត្រី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ (​ភូមា​)​ បាន​ទទូច​ទៅ​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​សម្ព័ន្ធជាតិ​ ដើម្បី​ប្រជាធិបតេយ្យ​ (NLD)​ និង​ប្រទេស​ម្ចាស់​ជំនួយ​ឱ្យ​ចាប់ផ្ដើម​អនុវត្ត​ដំណើរការ​សន្តិភាព​ សម្រាប់​រដ្ឋ​មួយ​ចំនួន​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​។​

​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​សម្ព័ន្ធ​ស្ត្រី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ គឺ​ក្រុម​អង្គការ​នេះ​ មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​បន្ត​វាយ​ប្រយុទ្ធ​គ្នា​នៅ​រដ្ឋ​សាន​រវាង​ក្រុម​ប្រដាប់​អាវុធ​ មក​ពី​ក្រុមប្រឹក្សារដ្ឋ​សាន​ និង​ក្រុម​កងទ័ព​រំដោះជាតិ​ Ta’ang​  ដែល​បង្ខំ​ឱ្យ​ជន​ស៊ី​វិល​ជាង​ ៥០០០​នាក់​ រត់​ចោលផ្ទះ​សម្បែង​។​

​សេចក្ដី​ថ្លែង​របស់​អង្គការ​ស្ត្រី​មី​យ៉ា​ន់​ម៉ា​បាន​ហៅ​ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​ ថា​ជា​ការ​បំពាន​លើ​ កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ខែតុលា​ ឆ្នាំ​២០១៥​។​

​អង្គការ​ស្ត្រី​មី​យ៉ា​ន់​ម៉ា​ បាន​រៀបរាប់​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា​ ឱកាស​នេះ​ គឺ​សម​ស្រប​បំផុត​ដែល​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ​នេះ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ ហើយ​សំដៅ​កសាង​ទំនុកចិត្ត​គ្នា​ឡើង​វិញ​ ។​

​បើ​តាម​កាសែត​ Mizzima​ មី​យ៉ា​ន់​ម៉ា​ អង្គការ​នេះ​ក៍បាន​ទទូច​ឱ្យ​កងទ័ព​រដ្ឋាភិបាល​ ដក​ចេញពី​តំបន់​មួយ​ចំនួន​របស់​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។​ ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​ ក្រុម​ប្រដាប់​អាវុធ​ចំនួន​ ៨​ ក្រុម​ ហើយ​ពួក​គេ​ជា​ជនជាតិ​ដើម​ភាគតិច​៕​

ប្រភព​៖​ Mizzima.com

Share

Image
Image
Image