en     km
en     km

អង្គការ​សង្គម​ស៊ី​វិល​ស្នើ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​កម្ពុជា​

Share

training-strengtening-traffic-respect-cover

​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ចរាច​ណ៍​ផ្លូវគោក​ បាន​ជំរុញ​ឲ្យ​ក្រសួង​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ថ្ច​រា​ចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​ជំរុញ​របស់​សង្គម​ស៊ី​វិល​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​កម្ពុជា​ ជប៉ុន​ ហៅ​កាត់​ CJCC​ កាលពី​ថ្ងៃ​ទី​ ២៧​ខែ​ មក​រា​។​

​លោក​ ណែ​ប​ ស៊ី​ថៃ​ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ បាន​លើក​ឡើង​ថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ នូវ​តែ​ជា​ក្តី​កង្វល់​របស់​ពលរដ្ឋ​ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់​។​លោក​បន្ត​ថា​ ក្នុង​១​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​ ៦​នាក់​ និង​ ១៨​នាក់​ រង​បួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។​

​លោក​ ណែ​ប​ ស៊ី​ថៃ​៖​ «​មនុស្ស​យើ​រាលថ្ងៃ​គឺ​ប្រាំមួយ​នាក់​បាន​ស្លាប់​ និង​ដប់​ប្រាំបី​បាន​រង​របួស​ក្នុង​មួយ​ថ្ងៃៗ​ ចឹ​ង​ហើយ​បាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដែល​ច្បាប់​នេះ​គឺ​ជំនួស​ឲ្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​២០០៧​ហើយ​ច្បាប់​នេះ​មាន​វិសាលភាព​ទូលំទូលាយ​និង​ចាប់​បន្ត​ធ្វើ​ឲ្យ​មាន​ធ្វើ​វិសោធនកម្ម​នេះ​ជា​បញ្ហា​ស្នូល​យើង​យល់​ថា​គាំទ្រ​ឲ្យ​អនុវត្ត​ច្បាប់​នេះ​»​។​

​ចំណែក​ អ្នកស្រី​ ឃុន​ ចាន់​ថា​ តំណាង​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ បាន​លើក​ឡើង​ថា​ ក្នុង​រយៈពេល​១០​ឆ្នាំ​ ចុង​ក្រោយ​នេះ​ ស្ថានភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោល​កាន់តែ​មាន​ភាពអាក្រក់​ទៅៗ​ ជាក់ស្តែង​បើ​ប្រៀបធៀប​អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​ ៥%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៤​។​ អ្នកស្រី​បាន​ស្នើ​ឲ្យ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​ ពិនិត្យ​និង​ពិចារណា​នូវ​ សូម​ណូ​ម​ពរ​បួន​ចំនុច​ រួម​មាន​៖
​ទី​១​ សូម​អនុវត្ដ​លើ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រឹង​និង​ជា​ប្រចាំ​ ដោយ​ផ្ដោត​លើ​ហានិភ័យ​សំខាន់ៗ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ​រួម​មាន​ ការ​បើកបរ​ហួស​ល្បឿន​កំណត់​ ការ​បើក​បេ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ និង​ការ​មិន​បំពាក់​មួក​សុវត្ថិភាព​ ឬ​ការ​មិន​ពាក់​ខ្សែរ​ក្រវាត់​សុវត្ថិភាព​។​
​ទី​២​ រក្សា​ឲ្យ​មាន​ប័ណ្ណបើកបរ​សម្រាប់​អ្នកបើកបរ​ម៉ូតូ​ដែល​មានកំ​លាំង​ចាប់ពី​១២៥CC​ ចុះ​ក្រោម​
​ផ្ដល់​ប័ណ្ណបើកបរ​ដែល​មាន​ប្រសិទ្ធភាព​ ធ្វើ​ឲ្យ​អ្នកបើកបរ​មានចំណេះ​ដឹង​ និង​អាច​បញ្ជា​យានយន្ដ​បាន​ត្រឹមត្រូវ​ ហើយ​សេវា​ប័ណ្ណ​បើករ​គួរតែ​មាន​តម្លៃ​សមរម្យ​ នៅ​ជិត​ប្រជាពលរដ្ឋ​។​
​ទី​៣​ សូម​គាំទ្រ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​ហើយ​ព្រមទាំង​ពិនិត្យ​លទ្ធភាព​ផ្ដល់​ធនធាន​ឲ្យ​បាន​គ្រប់គ្រាន់​ ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​
​ទី​៤​ សូម​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​ដៃគូ​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ និង​សាធារណៈជន​។​

​អ្នកស្រី​ ឃុន​ ចាន់​ថា​៖​ «​ចំពោះ​សូម​ណូ​ម​ពរ​ចំនួន​បួន​របស់​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​លើ​សុវត្ថិភាព​លើ​ ចរាចរណ៍​ ទី​១​សូម​រាជរដ្ឋាភិបាល​អនុវត្ដ​លើ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រឹង​និង​ជា​ប្រចាំ​។​ ទី​២​ស្នើរ​ឲ្យ​រ​ដ្ខា​ភ​បាល​ពិនិត្យ​ប្រសិទ្ធភាព​រក្សា​ឲ្យ​មាន​ប័ណ្ណបើកបរ​ចំពោះ​ម៉ូតូ​ដែល​មានកំ​លាំង​ចាប់ពី​១២៥CC​ ចុះ​ក្រោម​ ចំពោះ​ចំនុច​ទី​បី​យើង​សូម​ធ្វើការ​គាំទ្រ​បន្ថែម​ទៀត​ចំពោះ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ ហើយ​ជា​ចុង​ក្រោយរ​ខាង​រាជ​ដ្ឋា​ភិ​បាល​បាន​បង្កើត​ក្រុមការងា​ពីរ​គឺ​ទី​មួយ​ក្រុម​ងារ​ក្នុង​ការ​ធ្វើ​វិសោធន​ក​ម្មិ​ង​ទី​ពីរ​ក្រុមការងារ​ដែល​ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​»​។​

​ចំណែក​ លោក​ អ៊ា​ ចរិយា​ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លោក​បាន​ស្នើ​ឲ្យ​មានការ​រឹត​បន្តឹង​ច្បាប់​នេះ​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​បន្ត​ថា​ មូលហេតុ​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ មាន​បី​ចំនុច​សំខាន់​៖​ គឺ​ការ​បើកបរ​ហួស​ល្បឿន​កំណត់​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ និង​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព​ឫ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ ។​

​ចំណែក​ លោក​ អ៊ា​ ចរិយា​ ៖​ «​ពាក់ព័ន្ធ​ការ​រឹត​បន្តឹង​ច្បាប់​នេះ​ គោល​ជំហរ​របស់​អង្គការ​សង្គម​ស៊ី​វិល​យើង​សូម​ឲ្យ​ការ​រឹត​បន្តឹង​ច្បាប់​នេះ​ផ្ដោត​ទៅ​លើក​ក្តា​ហានិភ័យ​សំខាន់ៗ​ ដែល​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​មូលហេតុ​បី​សំខាន់​ដែល​យើង​លើកយក​មក​គឺ​ គឺ​ការ​បើកបរ​ហួស​ល្បឿន​កំណត់​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ និង​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព​ឫ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​»៕

Share

Image
Image
Image