en     km
en     km

អង្គការ​មួយ​ស្នើ​ រដ្ឋសភា​ ជំរុញ​រដ្ឋាភិបាល​ អនុវត្ត​ច្បាប់​សញ្ជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព​

Share

ភ្នំពេញ៖ សមាគម​ជ័យ​លា​ភី​បញ្ញា​ជន​កម្ពុជា​ បាន​ដាក់​សំណើ​មួយ​ទៅ​កាន់​ សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ដឹកនាំ​មនុស្ស​ ១០០០០​នាក់​ ហែ​ញត្តិ​ជូន​រដ្ឋសភា​ ដើម្បី​ទាមទារ​ឱ្យ​មានការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រក​ដោយ​ភាព​សុក្រឹត​ តាម​រយៈ​ការ​អនុវត្ត​ច្បាប់​សញ្ជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព​។​

visa-cambodia1ប្រធាន​អង្គការ​នេះ​គឺ​លោក​ រស់​ សា​រុម​ បាន​សរេស​រលើ​លិខិត​របស់​លោក​ ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ៤​សីហា​ ហើយ​ ត្រូវ​បាន​គេហទំព័រ​ក្នុងស្រុក​មួយ​ ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ថា​ គោលបំណង​នៃ​ការ​ដាក់​ញត្តិ​នេះ​ គឺ​ដើម្បី​ឱ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ មាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​។​

​អង្គការ​នេះ​ បាន​និយាយ​ថា​ នឹង​ប្រមូលផ្ដុំ​មនុស្ស​ ហែ​ញត្តិ​ដោយ​មាន​អ្នកចូលរួម​ ១០០០០​នាក់​ ដោយ​ ពី​ស្ពាន​ក្បាលថ្នល់​មក​កាន់​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​ ២២​សីហា​ វេលា​ម៉ោង​៩​ព្រឹក​។​

​អង្គការ​នេះ​បាន​លើក​ឡើង​ នូវ​ការ​ទាមទារ​ ៣​ចំនុច​ដូចនេះ​៖
១.​ ស្នើ​ រាជរដ្ឋាភិបាល​កម្ពុជា​ អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​ច្បាប់​ស្ដី​ពី​សញ្ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
២.​ ស្នើ​ រដ្ឋសភា​ បង្កើត​និង​អនុម័ត​ច្បាប់​ អនុញ្ញាត​អោយ​ពលករ​ចំណាកស្រុក​ក្រៅប្រទេស​ បាន​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បោះ​ឆ្នោត​នៅ​តាម​បណ្តា​ប្រទេស​នានា​ដែល​ពួក​គេ​ធ្វើការ​។​
៣.​ ស្នើ​ឱ្យ​ស្ថាប័ន​នីតិបញ្ញត្តិ​ កុំ​ជ្រៀតជ្រែក​កិច្ចការ​ និង​ដំណើរការ​នីតិវិធី​ស្ថាប័ន​តុលាការ​។​

​ទាក់ទិន​នឹង​បញ្ហា​ ច្បាប់​សញ្ជាតិ​ និង​ច្បាប់​អន្តោប្រវេសន៍​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃនេះ​បាន​បើក​សិក្ខាសាលា​ ដោយ​មាន​អ្នកជំនាញ​ច្បាប់​ជា​ច្រើន​ ត្រូវ​អញ្ជើញ​មក​បកស្រាយ​។​

​សំណើ​របស់​ អង្គការ​ សង្គម​ស៊ី​វិល​ និង​សិក្ខាសាលា​បក្ស​ប្រឆាំង​ ក៏​ធ្វើ​ឡើង​ស្រប​ពេល​ មានការ​ព្រួយបារម្ភ​ថា​ ជនបរទេស​ រស់នៅ​កម្ពុជា​ អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ទោះជា​ពួក​គេ​មិន​ ចេះ​និយាយ​ភាសា​ខ្មែរ​ បាន​ច្បាស់លាស់​ ឱ្យ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​ គឺ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​៕

Share

Image
Image
Image