en     km
en     km

អង្គការ​មិនមែន​រដ្ឋាភិបាល​ រៀបចំ​សិក្ខាសាលា​ស្ដី​ពី​ផល​ប៉ះពាល់​បរិស្ថាន​តំបន់​មេគង្គ​នៅ​ថ្ងៃនេះ​

Share

ភ្នំពេញ៖ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្ដី​ពី​កម្ពុជា​ (NGOF)​ និង​អង្គការ​អភិវឌ្ឍ​ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​ (DPA)​ រៀបចំ «​សិក្ខា​សលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​ ស្ដី​ពី​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់​សម្រាប់​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ការ​វាយតម្លៃ​ហេតុផល​ប៉ះពាល់​បិ​រ​ស្ថាន​»​ នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ នៅ​ស​ណ្ឋា​សុខា​ ក្រុងភ្នំពេញ​។​ ​លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

រូបភាពអ្នកចូលរួមសិក្ខាសាលា ប្រភពពី Google
រូបភាពអ្នកចូលរួមសិក្ខាសាលា ប្រភពពី Google

​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ទទួល​បាន​គឺ​សិក្ខាសាលា​នេះ​ មាន​គោលបំណង​ចម្បង​បី​ចំណុច​សំខាន់​គឺ​៖

-​ទី​១​ ជួន​ដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​ដែល​ចាប់អារម្មណ៍​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​កិច្ច​សហប្រតិបត្ដិការ​របស់​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​ស្ដី​ពី​ EIA​ និង​គោ​ការណ៍​ណែនាំ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​។

-​ទី​២​  ប្រមូល​មតិយោបល់​ពី​ភាគី​ពាក់ព័ន្ធ​ សំខាន់ៗ​ដើម្បី​កែ​លម្អ​មតិ​នៃ​គោ​ការណ៍​ណែនាំ​ក្នុង​បន់​។​

-​ទី​៣​ លើកកម្ពស់​ការ​យល់​ដឹង​និង​ភាព​ជា​ម្ចាស់​នៃ​គោលការណ៍​ណែនាំ​ក្នុង​តំបន់​ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​អនុម័ត​ និង​ការ​អនុវត្ដ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នីមួយៗ​ នៅ​ទូ​ទាំង​ តំបន់​មេគង្គ​ និង​អាស៊ាន​ ឲ្យ​បាន​ទូលំទូលាយ​អំពី​ការ​វាយតម្លៃ​ហេតុផល​ប៉ះពាល់​បិ​រ​ស្ថាន​។​

​កម្មវិធី​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ ១០០​នាក់​ ដែល​ មក​ពី​ស្ថាប័ន​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ ស្ថា ប័នឯកជន​ គ្រឹះស្ថានសាធារណៈ​ ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ (EIA)​ អ្នកជំនាញ​ EIA​ សាស្ដ្រាចារ្យ​ អង្គការ​ក្នុង​តំបន់​ និង​អន្ដរជាតិ​។

​ក្រៅពី​នេះ​ក៏​មាន​អ្នកតំណាង​អង្គការ​ PACT​ និង​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​ (RTWG)​ ចូលរួម​ផង​ដែរ​៕

Share

Image
Image
Image