en     km
en     km

អង្គការ​ចំនួន​ ២​ សម្ពោធ​គម្រោង​មួយ​ ដើម្បី​ជួយ​ដោះស្រាយ​ភាព​អសកម្ម​ក្នុង​វិស័យ​អប់រំ​

Share

ភ្នំពេញ៖  ដោយ​មើលឃើញ​ពី​ភាព​ខ្វះចន្លោះ​ ឬ​អសកម្ម​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​នៅ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ ចំនួន​បាន​ចាប់ផ្តើម​សម្ពោធ​ និង​អនុវត្ត​គម្រោង​មួយ​ ដើម្បី​កែ​លម្អ​សេវា​អបរំ​នៅ​កម្ពុជា​ តាម​រយៈ​ការ​ចូលរួម​កាន់តែ​ខ្លាំង​របស់​សង្គម​ស៊ី​វិល​នៅ​ក្នុង​កិច្ច​ពិភាក្សា​ និង​តាមដាន​ការ​អនុវត្ត​គោលនយោបាយ​។​ គម្រោង​នេះ​ ត្រូវ​បាន​សម្ពោធ​ នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ នៅ​សណ្ឋាគារ​ កាំ​បូ​ឌី​យ៉ា​ណា​។​

​កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

​គម្រោង​នេះ​មានឈ្មោះ​ថា​ “​ការ​កៀងគរ​សង្គម​ស៊ី​វិល​ ក្នុង​ការ​ដោះស្រាយ​ភាព​ខ្វះចន្លោះ​នៃ​ការ​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​”​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ DVV​ អន្តរជាតិ​។​ ពិធី​សម្ពោធ​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ កាំ​បូ​ឌី​យ៉ា​ណា​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣​ មិ​នា​ នេះ​។​

cover-project...-Nata-

លោក​ ជិន​ ច័ន្ទ​វាសនា​ នាយក​ប្រតិបត្តិ​ អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ បានឱ្យ​ដឹង​ថា​ គម្រោង​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​ភាព​ខ្វះចន្លោះ​នៃ​ការ​អនុវត្ត​គោលនយោបាយ​នៅ​ក្នុង​វិស័យ​អប់រំ​ តាម​រយៈ​ការ​បង្កើន​សមត្ថភាព​របស់​អង្គការ​សង្គម​ស៊ី​វិល​ នៅ​ក្នុង​ការ​តាមដាន​ ការ​ផ្តល់​សេវា​ និង​ការ​អនុវត្ត​គោលនយោបាយ​។​

លោក​ ជិន​ ច័ន្ទ​វាសនា​ បានឱ្យ​ដឹង​ទៀត​ថា​ លោក​បាន​រក​ឃើញ​ថា​ មានការ​ខ្វះចន្លោះ​យ៉ាងច្រើន​ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​នៅ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ លោក​ ជិន​ ច័ន្ទ​វាសនា​ បន្ត​ថា​៖​ «​យើង​ចួ​ល​រួម​ ដើម្បី​ត្រួតពិនិត្យ​ថា​តើ​គោលនយោបាយ​មួយ​ដែល​តាក់តែង​ឡើង​ហើយ​ បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត​ ថា​តើ​ការ​អនុវត្ត​នោះ​វា​មាន​លក្ខណៈ​យ៉ាងម៉េច​ ខ្វះចន្លោះ​អី​ ទាំង​សមត្ថភាព​របស់​មន្ត្រី​អប់រំ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ ក៏​ដូច​ជា​ ថវិកា​ និង​បញ្ហា​ប្រឈម​ដទៃ​ទៀត​។​»

តាម​រយៈ​អ្នកបកប្រែ​ លោក​  Uwe​ Gartenscthlaeger​ តំណាង​ការិយាល័យ​ប្រចាំ​តំបន់​របស់​អង្គការ​ DVV​ អន្តរជាតិ​ បាន​ថ្លែង​ថា​ ភាព​ខ្វះចន្លោះ​នៃ​ការ​អនុវត្ត​គោលនយោបាយ​ នៅ​ថ្នាក់​ក្រោម​ជាតិ​  មិនមែន​តែ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ នៅ​បណ្តា​ប្រទេស​ដទៃ​ទៀត​ ក៏​ជួប​បញ្ហា​ប្រឈម​នេះ​ផង​ដែរ​។​ លោក​ថា​ បញ្ហា​ប្រឈម​នេះ​ គឺជា​បញ្ហា​មួយ​ដែល​គម្រោង​នេះ​ចង់​ដោះស្រាយ​។​

លោក​  Uwe​ Gartenscthlaeger​ ៖«​ហើយ​គំនិត​សំខាន់​នៃ​គម្រោង​នេះ​ គឺ​ប្រើប្រាស់​សង្គម​ស៊ី​វិល​ដែល​សកម្ម​នេះ​ ដើម្បី​គាំទ្រ​ការ​អនុវត្ត​នៃ​គោលនយោបាយ​ល្អៗ​ ធ្វើ​យ៉ាងណា​ឱ្យ​វា​មាន​វឌ្ឍនភាព​ និង​ការ​សម្រេចចិត្ត​ថ្មីៗ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​»​។​

លោក​ លឹ​ម​ សុធា​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​  និង​ផែនការ​ នៃ​ប្រ​សួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ថ្លែង​ថា​ លោក​គាំទ្រ​ ចំពោះ​គំនិត​ផ្តួចផ្តើម​ឱ្យ​មាន​គម្រោង​នេះ​ ហើយ​ក្រសួង​នឹង​ខិតខំ​ ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ិ​វិល​ឱ្យ​បាន​កាន់​ប្រសើរ​។​ លោក​ លឹ​ម​ សុធា​ ទទួលស្គាល់​ដែរ​ថា​ ការ​អនុវត្ត​គោលនយោបាយ​ ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ ពិតជា​មានការ​ខ្លះ​ចន្លោះ​។​

លោក​ លឹ​ម​ សុធា​ បន្ថែម​ថា​៖​ «​ធម្មតា​កា​រៀបចំ​គោលនយោបាយ​ គឺ​គេ​ហៅ​ថា​ មាន​លក្ខណៈ​ ការ​រៀបចំ​មាន​ម​ហិ​ច្ឆិ​តា​ យើង​គិត​ថា​ល្អ​ ប៉ុន្តែ​ការ​អនុវត្ត​មិន​ប្រាកដ​ទៅ​តាម​អ្វី​ដែល​យើង​គ្រោងទុក​ទេ​ វា​អា​មានការ​ខ្វះចន្លោះ​។​ សូ​ម្បី​តែ​គោលនយោបាយ​ និង​ការ​រៀបចំ​មធ្យោបាយ​អនុវត្ត​ ក៏​ដូច​ជា​ថវិកា​ ជា​រឿយៗ​ មិន​ថា​តែ​នៅ​កម្ពុជា​ទេ​ នៅ​ប្រទេស​នៅ​ក្នុង​តំបន់​ហាក់បីដូចជា​នៅ​មាន​គម្លាត​….»​។​

ចំណែក​តំណាង​ សហភាព​អ៊ឺ​រ៉ុ​ប​ លោក​ Alai​ Vander​smissen​   charge​ dÁffaires​  មាន​ប្រសាសន៍​ថា​ ចាប់ពី​ឆ្នាំ​២០១៤​ មក​ សហភាព​អ៊ឺ​រ៉ុ​ប​ បាន​ផ្តល់​ថវិកា​គាំទ្រ​ លើ​វិស័យ​អប់រំ​ប្រមាណ​ ១៨​ លាន​អ៊ឺ​រ៉ូ​ ហើយ​ចាប់តាំងពី​ឆ្នាំ​ពី​ ២០១៧​ ទៅ​ សហភាព​អ៊ឺ​រ៉ុ​ប​ ក៏​មាន​ផែនការ​ផ្តល់​ថវិកា​ ១០០​ លាន​អ៊ឺ​រ៉ូ​ បន្ថែម​ ដើម្បី​គាំទ្រ​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ ហើយ​គម្រោង​ “​ការ​កៀងគរ​សង្គម​ស៊ី​វិល​ ក្នុង​ការ​ដោះស្រាយ​ភាព​ខ្លះ​ចន្លោះ​នៃ​ការ​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​”​ ក៏​បានការ​គាំទ្រ​ ថវិការ​ ៨០​ ម៉ឺន​អ៊ឺ​រ៉ូ​ ពី​សហភាព​អ៊ឺ​រ៉ុ​ប​ផង​ដែរ​។

​សូម​បញ្ជាក់​ថា​ គម្រោង​ “​ការ​កៀងគរ​សង្គម​ស៊ី​វិល​ ក្នុង​ការ​ដោះស្រាយ​ភាព​ខ្វះចន្លោះ​នៃ​ការ​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​”​ មាន​រយៈពេល​ ៣​ ឆ្នាំ​ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​ ២០១៦​ និង​បញ្ចប់​ទៅ​វិញ​នៅ​ចុងឆ្នាំ​ ២០១៨​។​ គម្រោង​នេះ​ មានការ​ចូលរួម​អនុវត្ត​ពី​អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​ ១៤០​ អង្គការ​ ដែល​សមាជិក​របស់​អង្គការ​ភាព​ជា​ដៃគូ​៕​

Share

Image
Image
Image