en     km
en     km

អង្គការ​ចំនួន​៨​ចេញ​សេចក្ដីថ្លែងការណ៍​ សោកស្ដាយ​ ចំពោះ​សន្ដិសុខ​ នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

​ភ្នំពេញ៖ អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៨​ បាន​សម្ដែង​ការ​ សោកស្ដាយ​ចំពោះ​ សន្ដិសុខ​ នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​តាម​ការិយាល័យ​មួយ​ចំនួន​។​

អាជ្ញាធរកម្ពុជា បាន ដាក់របាំងរាំងផ្លូវខាងមុខស្នាក់ការគណបក្សសង្រ្គោះជាតិ រារាំងការហែក្បួនដាក់ញត្តិរបស់អ្នកតំណាងរាស្ត្រទៅស្ថានទូត បរទេស
អាជ្ញាធរកម្ពុជា បាន ដាក់របាំងរាំងផ្លូវខាងមុខស្នាក់ការគណបក្សសង្រ្គោះជាតិ រារាំងការហែក្បួនដាក់ញត្តិរបស់អ្នកតំណាងរាស្ត្រទៅស្ថានទូត បរទេស

សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ ចុះ​ផ្សាយ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​ បាន​បញ្ជាក់​ថា​ពួក​គេ​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ចំពោះ​បញ្ហា​សន្ដិសុខ​របស់​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចំ​ពេល​មានការ​ចល័ត​ទ័ព​ និង​ ការ​ដាក់​របាំង​បិទផ្លូវ​។​

​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​ បាន​ហៅ​សកម្មភាព​ទាំ​នេះ​ថា​ គឺជា​រូបភាព​មួយ​ដែល​ អាច​មានការ​ប៉ះពាល់​ដល់​អារម្មណ៍​ និង​សេរីភាព​ ក្នុង​ការ​ធ្វើ​ដំណើរ​ របស់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ។​

​អង្គការ​សង្គម​ស៊ី​វិល​ ក៏​បាន​សំនូមពរ​ដល់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​ សូម​ជួយ​ការពារ​សន្ដិសុខ​ និង​ភាព​សុខដុម​នី​យ​កម្ម​ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​មិន​មានការ​រំខាន​ និង​ការ​ភិតភ័យ​។​

​សូម​ជម្រាប​ថា​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៨​ នេះ​រួម​មាន​ សមាគម​អា​ដ​ហុ​ក​ អង្គការ​លី​ការ​ដូ​ អង្គការ​និក​ហ្វិ​ច​ អង្គការ​ខុមហ្វ្រែល​ អង្គការ​ PDP-​ Center​ ក្រុមការងារ​សិទ្ធិ​លំនៅ​ដ្ឋា​ន​ អង្គការ​ CISA​ និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​៕​

Share

Image
Image
Image