en     km
en     km

អង្គការ​ក្នុងស្រុក​ចំនួន​ពីរ​ នឹង​រៀបចំ​ព្រឹត្តិការណ៍​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ នៅ​ថ្ងៃ​ ២៥​ ខែតុលា​ខាង​មុខ​

Share

រូបតំណាង។ ប្រភព៖ ហ្វេសប៊ុក
រូបតំណាង។ ប្រភព៖ ហ្វេសប៊ុក

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​ ២៥​ ខែតុលា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ អង្គការ​ក្នុងស្រុក​ចំនួន​ពីរ​ នឹង​រៀបចំ​ព្រឹត្តិការណ៍​ទប់ស្កាត់​ការ​ប្រើ​ហិង្សា​លើ​ស្ត្រី​ ដែល​នេះ​ជា​យុទ្ធនាការ​មួយ​ ធ្វើ​តាម​យុទ្ធនាការ​ពណ៌​ទឹកក្រូច​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ។​

​អង្គការ​ក្នុងស្រុក​ចំនួន​ពីរ​ នឹង​រៀបចំ​ព្រឹត្តិការណ៍​ ការ​ទប់​ស្តា​ត់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ តាម​យុទ្ធនាការ​ពណ៌​ទឹកក្រូច​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​ឃែ​រ​ ចេញ​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន​ និង​អង្គការ​ ឃែ​រ​ នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ នា​ថ្ងៃ​ទី​ ២៥​ ខែតុលា​ ឆ្នាំ​២០១៥​ខាង​មុខ​ ។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ក្នុង​គោលបំណង​ នាំ​យក​យុទ្ធនាការ​ពណ៌​ទឹកក្រូច​របស់​អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​។​

​អ្នកស្រី​ អ៊ា​ត​ ពិសាល​ ជា​ប្រធាន​កម្មវិធី​ ទទួលខុសត្រូវ​គម្រោង​អំពើ​ហិង្សា​លើ​ស្ត្រី​ នៃ​អង្គការ​ឃែ​រ​ បាន​មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ ជា​សកម្មភាព​ថ្នាក់​អន្តរជាតិ​ ហើយ​ព្រឹត្តិការណ៍​នេះ​ក្នុង​គោលបំណង​ឲ្យ​មានការ​ចូលរួម​លើកកម្ពស់​ទៅ​លើ​ស្ត្រី​។​

​អ្នកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ អង្គការ​ឃែ​របា​ន​អញ្ជើញ​ស្ថាប័ន​រដ្ឋាភិបាល​ប្រមាណ​ជា​ ១៥០​ រូប​ ឲ្យ​ចូលរួម​ ហើយ​អ្នកស្រី​រំពឹង​ថា​ ក្រោយ​ពេល​បញ្ចប់​ព្រឹត្តិការណ៍​នេះ​ នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។​

​អ្នកស្រី​ អ៊ា​ត​ ពិសាល​ មាន​ប្រសាសន៍​ទៀតថា​ អ្នកស្រី​សង្ឃឹមថា​ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជា​ ១៥០​ រូប​ ដែល​អ្នក​ទាំងនោះ​មក​ពី​ស្ថាប័ន​រដ្ឋាភិបាល​ ដូច​ជា​ សមាជិក​សភា​ អភិបាល​ខណ្ឌ​ តំណាង​ភ្នាក់ងារ​អន្តរជាតិ​ ក្រសួង​កិច្ចការ​នារី​ និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។​ «​ខ្ញុំ​មាន​ជំនឿ​ថា​ការ​ចូលរួម​ទាំងអស់​គ្នា​គឺជា​លើកកំពស់​ចំណេះដឹង​មួយ​ដ៏​ធំ​ដែល​សាធារណៈជន​ទូទៅ​ មិន​ថា​បុរស​ ឬ​ស្ត្រី​ទេ​ នឹង​ចូលរួម​មាន​ន័យ​ថា​នៅ​ពេល​ដែល​យើង​ចាប់ផ្តើម​និយាយ​យើង​ចាប់ផ្តើម​ទទួល​ការ​ចាប់អារម្មណ៍​។​ ដោយ​ទ្បែ​ក​គោលបំណង​ដែល​យើង​ធ្វើ​នៅ​ក្នុង​កម្មវិធី​នេះ​ដើម្បី​ស្វែងរក​ ខំ​មី​ត​ធ្មិ​ន​ពី​ថ្នាក់​មូលដ្ឋាន​ ថ្នាក់​អាជ្ញាធរ​ ថ្នាក់​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ពីព្រោះ​សកម្មភាព​នេះ​នឹង​ធ្វើ​ជា​រៀងរាល់ថ្ងៃ​ទី​ ២៥​ ដោយ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន​នៅ​នឹង​សហគមន៍​របស់​គាត់​ អ​ញ្ចឹ​ង​វេទិការ​ថ្ងៃ​ទី​ ២៥​ ជា​វេទិការ​បង្ហាញ​ថា​ រដ្ឋាភិបាល​ ថ្នាក់ដឹកនាំ​ ហើយ​សហគមន៍​នឹង​ចូលរួម​ចំណែក​»​។​

​នាយិកា​អង្គការ​ ឃែ​រ​ ប្រចាំ​កម្ពុជា​ លោកស្រី​ ចូ​អាន​ ហ្វែ​រ​ឡី​ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ លោកស្រី​មាន​អារម្មណ៍​រំភើប​ រីករាយ​យ៉ាង​ខ្លាំង​ អំពី​ជំហាន​បន្ទាប់​ លើ​ការងារ​របស់​អង្គការ​ ឃែ​រ​ ដើម្បី​ការពារ​អំពើ​ហិង្សា​ ប្រឆាំង​នឹង​ស្ត្រី​រស់នៅ​តំបន់​ប្រជុំជន​។​

​លោកស្រី​បាន​បន្ត​ថា​ អង្គការ​ឃែ​រ​ បាន​នឹង​កំពុង​ពង្រីក​សកម្មភាព​ ឈាន​ទៅ​រក​ការ​ចូលរួម​ពី​បុរស​ និង​ស្ត្រី​នៅ​ក្នុង​សហគមន៍​ ស្រប​ពេល​ដែល​អាជ្ញាធរ​ ដើរតួ​យ៉ាង​សំខាន់​ ដើម្បី​គាំទ្រ​ការងារ​នេះ​។​

​សេចក្ដី​ថ្លែង​ការ​បន្ត​ថា​ លោកស្រី​សង្ឃឹមថា​ មាន​មនុស្ស​ច្រើន​នឹង​ក្រោកឈរ​ឡើង​ ដើម្បី​និយាយ​ថា​ អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​ និង​ការ​បៀតបៀន​ផ្លូវភេទ​ នឹង​មិន​ទទួលយក​បាន​ទេ​ នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​៕​

Share

Image
Image
Image