en     km
en     km

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អំពាវនាវ​កម្ពុជា​បញ្ចប់​និទណ្ឌភាព​លើ​អ្នក​សារព័ត៌មាន​

Share

ភ្នំពេញ៖​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​(Civil​ Rights​​ Defenders)​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​និទណ្ឌភាព​លើ​អ្នក​សារព័ត៌មាន​។​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​បដិសេធ​របាយការណ៍​នេះ​។​

​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​(Civil​ Rights​ Defenders)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​ក្រោម​ចំណងជើង​ថា​«​បញ្ចប់​ការ​យាយី​ខាង​តុលាការ​និង​និទណ្ឌភាព​ចំពោះ​ការ​វាយប្រហារ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​»​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​និទណ្ឌភាព​លើ​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​របស់​ Civil​ Rights​ Defenders​ ធ្វើ​ឡើ់ង​ក្នុង​ទិវា​អន្តរជាតិ​បញ្ចប់​និទណ្ឌភាព​នៃ​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​គួរ​ត្រូវ​ក្រោកឈរ​ឡើង​ដើម្បី​បញ្ចប់​ការ​បង្ក្រាប​និង​ការ​រំលោភ​បំពាន​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ​។​

​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​និទណ្ឌភាព​និង​បញ្ចប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។​

​លោក​ អ៊ុ​ក​ គឹ​ម​សេង​ អ្នកនាំពាក្យ​ស​ក្រសួង​ព័ត៌មាន​ប្រាប់​វិ​ទ្យ​ស្ត្រី​ថា​កា​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​(Civil​ Rights​ Defenders)​មិន​បង្ហាញ​តថភាព​ពិត​នៅ​កម្ពុជា​ទេ​។​អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​កំពុង​ត្រូវ​បាន​លើកកម្ពស់​និង​ការ​ការពារ​ដោយ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​។​

«​អ្នក​សារព័ត៌មាន​កំពុង​តែ​ធ្វើការ​យក​ព័ត៌មាន​របស់​គាត់​ទៅ​តាម​ការ​ធានា​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​។​ជា​សព្វមួយដង​ខ្ញុំ​មិន​ទទួលស្គាល់​របាយការណ៍​របស់​គាត់​ទេ​ ព្រោះ​គាត់​ចម្លង​មក​ដូរ​តែ​ថ្ងៃខែ​គាត់​និយាយ​ដដែលៗ​។​អ្នក​សារព័ត៌មាន​តម្រូវការ​តែ​មួយ​គឺ​ព្យាយាម​ធ្វើ​យ៉ាងណា​ទៅ​តាម​ វិជ្ជាជីវៈ​របស់​យើង​កុំ​ឲ្យ​ដើរ​ផុត​ពី​គន្លង​វិជ្ជាជីវៈ​ ខ្ញុំ​គិត​ថា​អត់​មាន​បញ្ហា​ទេ​អ្នក​ទាំងអស់​គ្នា​។​»

​យោង​តាម​អង្គការ​ UNESCO​ ចាប់តាំងពី​ឆ្នាំ​២០១៦​ អ្នក​សារព័ត៌មាន​ប្រហែលជា​៩៣០​នាក់​ នៅ​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​សម្លាប់​ដោយសារ​ការ​រាយការណ៍​របស់​ពួក​គេ​។​

​កាលពី​ឆ្នាំ​២០១៣​ មហា​ស​ន្និ​បាទ​អង្គការសហប្រជាជាតិ​បាន​ អនុម័ត​ដំណោះស្រាយ​មួយ​បង្កើត​ឡើង​ នៅ​ ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ជា​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទណ្ឌភាព​សម្រាប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ សារព័ត៌មាន​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩៣​ យ៉ាង​ហោច​ណាស់​អ្នកកាសែត​១៣​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការ​ផ្តន្ទាទោស​ជនល្មើស​ទេ​។​

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា នៅមុនដំណើរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​នៅ​ខែកក្កដា​ខាង​មុខ​នេះ​ រដ្ឋាភិបាល​ បាន​​បិទ​វិទ្យុ​ចំនួន​ ៣០​​ ក្នុងនោះមានបិទការ​ផ្សាយ​​វិទ្យុ​អាស៊ី​សេរី​(RFA)​ដែល​មាន​វត្ត​មាននៅ​ក្នុង​កម្ពុជា​ប្រមាណ​ ២០​ឆ្នាំ​។​

​ជាមួយគ្នានេះដែរ កាសែត​ឯករាជ្យ​ជា​ភាសា​អង់គ្លេស​ Cambodia​ Daily​ ត្រូវ​បាន​បិទ​ប្រតិបត្តិការ​ដែល​មាន​ វត្ត​មាននៅ​កម្ពុជា​រយៈពេល​២៤​ឆ្នាំ​ដោយ​តម្រូវការ​បង់ពន្ធ​ចំនួន​៦,៣​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​អ្នកកាសែត​ចំនួន​ពីរ​នាក់​នៅ​ប្រទេស​កម្ពុជា​លោក​ អូន​ ភាព​ និង​លោក​ Zsomber​ Peter​ត្រូវ​បាន​គេ​ប្តឹង​ពី​បទ​ញុះញង់​តាម​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​ជា​បទឧក្រិដ្ឋ​អាច​ជាប់​ពន្ធនាគារ​រយៈពេល​ពី​ឆ្នាំ​ដែល​ត្រូវ​បាន​​គេ​ប្រើប្រាស់​ជា​ញឹកញាប់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​សម្តែង​មតិ​ដោយ​សន្តិវិធី​៕

Share

Image
Image
Image