en     km
en     km

អង្គការសិទ្ធិមនុស្ស​លី​កាដូ​៖​ ច្បាប់​ថ្មី​ស្តី​ពី​ទូរគមនាគមន៍​រឹត​ត្បិត​​សេរី​ភាព​​​​បញ្ចេញមតិ​​

Share

​ភ្នំពេញ​៖​ អង្គ​ការ​សិទ្ធិ​មនុស្ស​​លី​​កា​ដូ​ លើក​​ឡើង​ថា​​ច្បា​​ប់​​ស្តី​​ពី​​ទូរគមនា​គមន៍​​ គឺ​ជា​​ឧបករណ៍​គតិ​យុត្តិ​​មួយ​​ គំរាម​​កំហែង​​ចំពោះ​​សេរី​ភាព​​ក្នុង​​ការ​​បញ្ចេញ​មតិ​​នៅ​​ក្នុង​ប្រទេស​​កម្ពុជា​ ​។​ អង្គការ​នេះ​មើលឃើញ​ទៀត​ថា​មិន​ត្រឹមតែ​ផ្តោត​ទៅ​លើ​ការ​បញ្ចេញមតិ​ជា​សាធារណៈ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រឹតត្បិត​ទៅ​លើ​ទំនាក់ទំនង​ឯកជន​តាម​រយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​នានា​ផង​ដែរ​

Licado-wmc-Press
សេចក្តីថ្លែងការណ៍ស្តីពីច្បាប់ទូរគមនាគមន៍ប៉ះពាល់សិទ្ធិសេរីភាពបុគ្គល របស់អង្គការសិទ្ធិមនុស្សលីកាដូ (លើគេហទំព័រអង្គការលីកាដូ)

នៅ​ក្នុង​របាយការណ៍​សង្ខេប​មួយ​ ដែល​ត្រូវ​បាន​ចេញផ្សាយ​ទាក់ទង​នឹង​ច្បាប់​ថ្មី​ស្តី​ពី​ទូរគមនាគមន៍​ កាលពី​ថ្ងៃ​ ៣១​ មីនា​ម្សិលមិញ​នេះ​  អង្គការ​លី​កាដូ​ បាន​វិភាគ​ទៅ​លើ​មាត្រា​ជា​ច្រើន​នៃ​ច្បាប់​នេះ​ថា​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង​ ព្រមទាំង​ផ្តល់​សិ​ទិ្ធ​ឲ្យ​អាជ្ញាធរ​រដ្ឋ​ជ្រៀត​ជ្រែកចូល​ទៅ​ក្នុង​ជីវិត​ឯកជន​របស់​បុគ្គល​ម្នាក់ៗ​ អាច​បំផ្លាញ​ភស្តុ​តាង​​នៅ​មុន​ពេល​មាន​សវនាការ​លើ​រឿង​ក្តី​ព្រហ្មទណ្ឌ​ ឬ​ គ្រប់គ្រង​លើ​ឧស្សាហកម្ម​ទូរគមនាគមន៍​ទាំងស្រុង​ ប្រសិនបើ​មានការ​សម្រេចចិត្ត​ថា​ត្រូវ​តែ​ធ្វើ​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ត​ទៀត​ថា​ វិធានការ​លើសលុប​នៃ​ច្បាប់​នេះ​ ជា​ពិសេស​មាត្រា​ដែល​ចែង​ពី​​បទ​ល្មើស​ព្រហ្មទណ្ឌ​ថ្មីៗ​ បង្ហាញ​នូវ​គោលបំណង​ពិត​របស់​ច្បាប់​នេះ​ គឺ​ដើម្បី​បំភិតបំភ័យ​បុគ្គល​ម្នាក់ៗ​ ដាក់​ទណ្ឌ​កម្ម​ដល់​ការ​អនុវត្ត​សិ​ទិ្ធ​ និង​សេរីភាព​ជា​មូលដ្ឋាន​ ។​

​សេចក្តីថ្លែងការណ៍​នេះ​ បាន​បន្ថែម​ទៀត​ថា​ ចាប់តាំងពី​ពេល​នេះ​រហូត​ដល់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​ និង​​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៨​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​មធ្យោបាយ​ថ្មី​មួយ​ដែល​នឹង​ទប់ស្កាត់​ និង​​រា​រាំង​សង្គម​ស៊ី​វិល​។​

​របាយការណ៍​សង្ខេប​របស់​អង្គការ​នេះ​បន្ត​ថា​ ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ បាន​ផ្តល់​សិ​ទិ្ធ​អំណាច​ដល់​អាជ្ញាធរ​រដ្ឋ​ដោយ​​សម្ងាត់​ក្នុង​ការ​ចូល​ស្តាប់​គ្រប់​ប្រព័ន្ធ​ទូរគមនាគមន៍​ និង​ ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរ​គម​នា​គមន៍​អេ​ឡិច​ត្រូ​និ​ចរ​វាង​បុគ្គល​និង​បុគ្គល​ ដែល​ផ្តល់​ផល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។​

​បើ​តាម​របាយ​របស់​អង្គការ​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ រាល់​ការ​សន្ទនា​តាម​រយៈ​ទូរស័ព្ទ​ ការ​ផ្ញើរ​សារ​ជា​អក្សរ​ អ៊ីមែល​ ឬ​សកម្មភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ (​កម្មវត្ថុ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​​)​​ គ្រប់ពេលវេលា​ ហើយ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ​មិន​បានដឹង​ខ្លួន​ឡើយ​។​

​ជាមួយ​គ្នា​នេះ​ អង្គការសិទ្ធិមនុស្ស​មួយ​នេះ​ មើលឃើញ​ថា​បុគ្គល​នានា​ អាច​នឹង​ប្រឈម​មុខ​នឹង​ទោស​ពន្ធនាគារ​រហូត​ដល់​ ១៥​ ឆ្នាំ​ ដោយ​គ្រាន់តែ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ ប្រសិនបើ​គេ​ចាត់​ទុក​ថា​បុគ្គល​នោះ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ដែល​ត្រូវ​បាន​ចែង​មិន​ច្បាស់លាស់​នៅ​ក្នុង​ច្បាប់​នេះ​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ប្រៃស​ណី​យ៍​​​និង​​ទូរគមនាគមន៍​ លោក​ ខូ​វ​ មក​រា​ បាន​នៅ​ទ្បើ​យ​ទេ​នៅ​ថ្ងៃនេះ​៕

Share

Image
Image
Image