en     km
en     km

អង្គការមូលនិធិអាស៊ីគាំទ្រការបង្កើនដំឡើងបន្ទះថាមពលពន្លឺព្រះអាទិត្យតាមជនបទ

Share

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអង្គការមូលនិធិអាស៊ី (The Asia Foundation) បានចុះអនុស្សរណៈយោគយល់គ្នាដើម្បីការកសាងសមត្ថភាពនៃសេដ្ឋកិច្ចបៃតង ក្នុងនោះរួមមានការបង្កើនការចែកចាយ និងការដំឡើងបន្ទះថាមពលពន្លឺព្រះអាទិត្យតាមជនបទក្រីក្រ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងបរិស្ថាន ។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការចុះអនុស្សរណៈនេះធ្វើឡើងនៅទីស្ដីការក្រសួងបរិស្ថាននៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៨។

លោក សៅ សុភាព មានប្រសាសន៍ថា ការរួមសហការគ្នារវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអង្គការមូលនិធិអាស៊ី ជាការគាំទ្រនិងរួមចំណែកដល់ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតងក្នុងព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាមិញ អង្គការមូលនិធិអាស៊ី មានបំណងកសាងសមត្ថភាពទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង ការបង្កើនការចែកចាយបន្ទះថាមពលពន្លឺព្រះអាទិត្យ ដោយដំឡើងឧបករណ៍នេះ នៅតាមទីជនបទក្រីក្រដែលគ្មានបណ្តាញអគ្គិសនី ការស្រាវជ្រាវគោលនយោបាយចាំបាច់ផ្សេងៗ និងសកម្ម ភាពផ្សេងទៀតដែលបានព្រមព្រៀងរួមគ្នា៕

អត្ថបទ៖លោក សោម លាភ

Share

Image
Image
Image