en     km
en     km

អង្គការបន្ទាយស្រី៖វេទិកាលើកកម្ពស់សិទ្ធិស្រ្ដីនិងការបោះឆ្នោតគឺជាការពង្រឹងសិទ្ធិអំពីការជ្រើសរើសតំណាងរបស់ខ្លួន

Share

បទសម្ភាសន៍៖ អង្គការបន្ទាយស្រ្ដីខេត្ដសៀមរាបបានរៀបចំវេទិកាស្ដីពីសិទ្ធិស្រ្ដី និងការបោះឆ្នោតនៅកម្ពុជាចំនួនបួនលើកមកហើយ ។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅអំពីដំណើរការបោះឆ្នោតនៅកម្ពុជា និងសិទ្ធិស្រ្ដីក្នុងការចូលរួមដំណើរការបោះឆ្នោត។  អង្គការបន្ទាយស្រ្ដីបានរៀបចំវេទិកានេះ ចាប់តាំងពីចុងខែ មេសា រហូតដល់ដើមខែ ឧសភា ឆ្នាំ២០១៨ ។

លោកស្រី មីនចិន្តាប្រធានគ្រប់គ្រងអង្គការបន្ទាយស្រីខេត្តសៀមរាប ដែលបានផ្ដល់បទសម្ភាសជាមួយវិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានប្រសាសន៍ថា តាមរយៈនៃការធ្វើវេទិកានេះ ឃើញថា ស្ត្រីនិងយុវជនបានទទួលការយល់ដឹងថែមទៀតអំពីសិទ្ធិរបស់ខ្លួនក្នុងការចូលរួមចំណែកអភិ វឌ្ឍន៍សង្គម និងការពង្រឹងសមត្ថភាពចំណេះដឹងទាក់ទងនឹងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ។

សូមស្ដាប់បទសម្ភាសរវាងលោក រឿន ឬទី្ធ  និង លោកស្រី មីន ចិន្តា ដូចតទៅ៖   

 

Share

Image
Image
Image