en     km
en     km

អង់គ្លេសសន្យាមិនផ្ដល់សិ​ទ្ធិជនភៀសខ្លួនឲ្យលោកស្រីយីងឡាក់

Share

អង់គ្លេសសន្យានឹងប្រទេសថៃថាប្រសិនបើលោកស្រីយីងឡាក់រស់នៅក្នុងប្រទេសខ្លួនគឺ អង់គ្លេសនឹងមិនផ្ដល់សិទ្ធិឲ្យលោកស្រីជាជនភៀសខ្លួននយោបាយឡើយ។ នេះបើយោងតាម​រដ្ឋមន្ត្រីការបរទេស លោក ដុន ប្រាមុតវីណៃ និយាយនៅថ្ងៃអង្គារនេះ។

កាលពីថ្មីៗនេះ មានប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា លោកស្រី យីងឡាក់ កំពុងមាន គម្រោងទៅជ្រកកោននៅក្នុងប្រទេសអង់គ្លេស។​

រដ្ឋមន្ត្រីការបរទេស លោក ដុន​ និយាយថា ប្រទេសអង់គ្លេសបានបញ្ជាក់ជាមួយរដ្ឋាភិបាល ថៃហើយថា បើសិនលោកស្រី យីងឡាក់ស្នាក់នៅក្នុងប្រទេសខ្លួនមែន លោកស្រីនឹងមិន ទទួលបានសិទ្ធិ ជាជនភៀសខ្លួននយោបាយឡើយ។

យ៉ាងណាមិញ លោកដុន នៅមិនទាន់ដឹងជាក់លាក់ ពីកន្លែងដែលលោកស្រីយីងឡាក់ កំពុងរស់នៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថា លោកស្រីយីងឡាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទក្លែងបន្លំថវិកាសម្រាប់ជួយដល់កសិករ ដែលធ្វើឲ្យប្រទេសថៃបាត់បង់ថវិកាជាតិប្រមាណ ៨ពាន់លានដុល្លារអាមេរិក។

លោកដុន បានបន្តទៀតថា រដ្ឋាភិបាលថៃបានដកហូត លិខិតឆ្លងដែនចំនួន៤ របស់ លោកស្រីយីងឡាក់ ហើយប៉ូលីសថៃនឹងសហការជាមួយប្រទេសទាំងឡាយណាដែល លោកស្រីយីង ឡាក់រស់នៅ ដើម្បីបញ្ជូនលោកស្រីត្រឡប់មកវិញ។

គួរបញ្ជាក់ផងដែរថា លោកស្រីបានភៀសខ្លួនចេញពីប្រទេសថៃ ទៅរស់នៅទីក្រុងឌូបៃ កាលពីខែសីហានេះ ហើយបន្តទៅជ្រកកោនក្នុងប្រទេសនៅតំបន់អ៊ឺរ៉ុប៕ The Nation

 

Share

Image
Image
Image