en     km
en     km

អគ្គី​ភ័យ​ឆេះ​អគារ​ស្នាក់​នៅ​ពលករ​ខ្មែរ​នៅ​ថៃ​តែ​គ្មាន​អ្នក​រង​របួស​

Share

ភ្នំពេញ​៖​ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ប្រកាស​ថា​ អគ្គី​ភ័យ​បាន​ឆេះ​អ​គារស្នាក់​នៅ​របស់​ពលករ​ខ្មែរ​បម្រើ​ការងារ​ផ្នែក​សំណង​នៅ​ប្រទេស​ថៃ​ កាលពី​ស​ប្តា​ហ៍​មុន​។​ ប៉ុន្តែ​គ្មាន​ពលករ​ណា​ម្នាក់​រង​របួស​នោះ​ទេ​។

ឧ​បទ្ទរ​វ​ហេតុ​អគ្គី​ភ័យ​ឆេះ​អគារ​ស្នាក់​នៅ​ពលករ​ខ្មែរ​នៅ​ថៃ​ទី​ ១៨​ សីហា​ ស​ប្តា​ហ៍​មុន​ នាំ​ឱ្យ​បំផ្លាញ​ទ្រព្យសម្បត្តិ​ និង​ឯកសារ​ផ្ទាល់​ខួ​ន​ដល់​ពលករ​ខ្មែរ​ប្រមាណ​២៥០​នាក់​។​លោក​ថា​ ភ្លើង​ឆេះ​លិខិតឆ្លងដែន​ អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ​ សំបុត្រ​កំណើត​ និង​ឯកសារ​ផ្សេង​ទៀត​។​ រូបភាព៖ facebook

​លោក​ ឡុ​ង​ វិ​សា​លោ​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ ឱ្យ​ដឹង​ថា​ ឧ​បទ្ទរ​វ​ហេតុ​អគ្គី​ភ័យ​ឆេះ​អគារ​ស្នាក់​នៅ​ពលករ​ខ្មែរ​នៅ​ថៃ​ទី​ ១៨​ សីហា​ ស​ប្តា​ហ៍​មុន​ នាំ​ឱ្យ​បំផ្លាញ​ទ្រព្យសម្បត្តិ​ និង​ឯកសារ​ផ្ទាល់​ខួ​ន​ដល់​ពលករ​ខ្មែរ​ប្រមាណ​២៥០​នាក់​។​លោក​ថា​ ភ្លើង​ឆេះ​លិខិតឆ្លងដែន​ អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ​ សំបុត្រ​កំណើត​ និង​ឯកសារ​ផ្សេង​ទៀត​។​

​លោក​ ឡុ​ង​ វិ​សា​លោ​ បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ឧបទ្ទវហេតុ​ភ្លើង​ឆេះ​អគារ​ស្នាក់​នៅ​ពលករ​នេះ​គ្មាន​ពលករ​ណា​ម្នាក់​រង​របួស​ដល់​អាយុជីវិត​នោះ​ទេ​។​លោក​ថា​ ករណី​នេះ​ស្ថានទូត​ខ្មែរ​កំពុង​រៀបចំ​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ថៃ​ ដើម្បី​ទាមទារ​សំណង​ខូចខាត​ទ្រព្យសម្បត្តិ​ និង​ទាមទារ​ ឱ្យ​អាជ្ញាធរ​ថៃ​ផ្តល់​លិខិត​ទទួលស្គាល់​ការ​បាត់បង់​ឯកសារ​ក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​នេះ​។​

​ជាមួយ​គ្នា​នេះ​ លោក​ វិ​សា​លោ​ ឯកអគ្គ​រាជ​ខ្មែរ​ អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​ទទួល​បាន​លិខិតបញ្ជាក់​អំពី​ការ​បាត់បង់​ឯកសារ​នានា​ ត្រូវ​ប្រញាប់​មក​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​៕

Share

Image
Image
Image