en     km
en     km

អគ្គីភ័យលេបត្របាក់តូបផ្សារច្បារអំពៅអស់ជិត ៧០ភាគរយ

Share

ក្រុងភ្នំពេញ៖ កាលពីពាក់កណ្តាលអាធ្រាត្រចូលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៨ នេះ ផ្សារច្បារអំពៅ ដែលស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិរបស់អាជីវករយ៉ាងច្រើនឥតគណនា។

                                                                    អគ្គិភ័យឆេះផ្សារច្បារអំពៅកាលពីយប់មិញ។

 

តាមគេហទំព័រអគ្គស្នងការនគរបាលជាតិ អគីភ័យនេះបានលេបត្របាក់តូបផ្សារច្បារអំពៅ អស់ជិត៧០ភាគរយ។តែបើតាមប្រភពរបស់ អាជ្ញាធរ និងព័ត៌មាន មួយចំនួនថា អគ្គីភ័យនេះបានឆេះ ជាង៦៥០តូប។

សេចក្តីរាយការណ៍ផ្ទាល់របស់អ្នកសារព័ត៌មានក្នុងស្រុកមួយបានអោយដឹងថា ភ្លើងឆាបឆេះនៅក្នុងហេតុការណ៍នេះ គឺដំបូងគេលឺសំឡេងផ្ទុះហ្គាស និង មានមនុស្សជាប់នៅក្នុងរបងផងដែរ។ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចបាញ់ទឹកជួយសង្គ្រោះរំដោះចេញពីខាងក្នុងទាន់ពេលវេលា។

យ៉ាងណាក៏ដោយ ករណី អគ្គីភ័យនេះ និងទំហំនៃការខូចខាត សមត្ថកិច្ចពុំទាន់ដឹងពីមូលហេតុនៅឡើយនោះទេ។

សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ដោយមានវត្តមានរបស់អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។តែហូតដល់ជិតម៉ោង៦ព្រឹកទើប អគ្គីភ័យត្រូវពន្លត់អស់៕

 

Share

Image
Image
Image