en     km
en     km

អគ្គិសនី​កម្ពុជា​នឹង​​ផ្អាក​​ផ្គត់​ផ្គង់​​ចរន្ត​អគ្គិស​នី​​នៅ​​តាម​​ខណ្ឌ​​មួយ​​ចំនួន​ ​ក្នុង​​រាជ​ធានី​​ភ្នំពេញ​

Share

ភ្នំពេញ​៖​ អគ្គិសនី​កម្ពុជា​ (EDC)​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ដោយ​បញ្ជាក់​ពី​ការ​ផ្អាក​ផ្គត់ផ្គង់​​ចរន្ត​អគ្គិសនី​នៅ​ខណ្ឌ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​ ០៧​ ខែមេសា​ ដល់​ថ្ងៃ​ទី​ ១០​ ខែមេសា​ ឆ្នាំ​ ២០១៦​ ។​ កា​ផ្អាក​ផ្គត់​ផ្គង់​​នេះ​ ដើម្បី​អនុវត្តន៍​ការងារ​ធ្វើការ​ជួសជុល​ ផ្លាស់​ប្តូរ​ ដំឡើង​បរិក្ខារ​ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។

ELD-CAMBODIA-WMC

​ខណ្ឌ​ដែល​ត្រូវ​ផ្អាក​អគ្គិសនី​ជា​បណ្ដោះអាសន្ន​នៅ​រាជ​ធា​ភ្នំពេញ​ មាន​ដូច​ខាងក្រោម​៖

១.​ ថ្ងៃ​ព្រហស្បតិ៍​ទី​ ០៧​ ខែមេសា​ ឆ្នាំ​ ២០១៦​ ចាប់ពី​ម៉ោង​ ០៩​ ព្រឹក​ដល់​ម៉ោង​ ១៧​ ល្ងាច​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិ​នីៈ​ (១)​ តំបន់​ភ្លើង​លេខ​ ប​.​ត​ ៣៣២​ ស្ថិត​នៅ​ភូមិ​ចាន់​ ក្នុង​សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ (២)​ តំបន់​ភ្លើង​លេខ​ ប​.​ត​៤៦៨​ ស្ថិត​នៅ​ក្នុង​សង្កា​ត់​បឹង​កេងកង​២​ ខណ្ឌចំការមន​ នឹង​ (៣)​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កប់​ស្រូវ​តូច​ ភូមិ​កប់​ស្រូវ​ធំ​  ភូមិ​ស្វាយចេក​ ភូមិ​ទួល​សំពៅ​ ក្នុង​សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

២.​ ថ្ងៃ​សុក្រ​ទី​ ០៨​ ខែមេសា​ ឆ្នាំ​ ២០១៦​ ចាប់ពី​ម៉ោង​០៩​ ព្រឹក​ដល់​ម៉ោង​ ១៧​ ល្ងាច​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​(១)​តំបន់​ភ្លើង​លេខ​ ប​.​ត​ ៣៣២​ ស្ថិត​នៅ​ភូមិ​ដើម​ចាន់​ ក្នុង​សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ (២)​តំបន់​ភ្លើង​លេខ​ ប​.​ត​ ៥១០​ ស្ថិត​នៅ​ភូមិ​ត្រ​ពាង​ថ្លឹង​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ (៣)​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​ ភូមិ​ព្រៃ​ក​ព្រីង​ខាងត្បូង​ ភូមិ​ថ្មគោល​ ភូមិ​ព្រៃ​សណ្ដែក​ ភូមិ​ក្រាំង​ដូន​ទៃ​ក្នុង​សង្កាត់​ចោម​ចៅ​ ភូមិ​កន្ទោក​ត្បូង​ ភូមិ​កន្ទោក​ជើង​ ក្នុង​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

៣.​​ថ្ងៃ​សៅ​រ៏​ទី​ ០៩​ ខែមេសា​ ឆ្នាំ​ ២០១៦​ ចាប់ពី​ម៉ោង​ ០៩​ ព្រឹក​ដល់​ម៉ោង​ ១៧​ ល្ងាច​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ (១)​ តំបន់​ភ្លើង​លេខ​ ប​.​ត​ ៣៣២​ ស្ថិត​នៅ​ភូមិ​ដើម​ចាន់​ ក្នុង​សង្កាត់​ច្បារ​អំពៅ​ពី​២​ ខណ្ឌ​ច្បារ​អំពៅ​ និង​ (២)​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទ្រា​ ភូមិ​ឫស្សី​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

៤.​ ថ្ងៃអាទិត្យ​ទី​ ១០​ ខែមេសា​ ឆ្នាំ​ ២០១៦​ ចាប់ពី​ម៉ោង​ ០៨​ ព្រឹក​ដល់​ម៉ោង​ ១៧​ ល្ងាច​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ (១)​ តំបន់​ភ្លើង​លេខ​ ប​.​ត​ ៣៣២​ ស្ថិត​នៅ​ភូមិ​ដើម​ចាន់​ ក្នុង​សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ និង​ (២)​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ក្រោលគោ​ ភូមិ​បឹង​ឈូង​ ភូមិ​ស្ពាន​ខ្ពស់​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​៦​ ភូមិ​១​ ភូមិ​២​ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​១​ ភូមិក​ ភូមិ​ខ​ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image