en     km
en     km

អគ្គិសនីកម្ពុជាអំពាវនាវដល់អតិថិជនចូលរួមទប់ស្កាត់ការកំណត់យកថ្លៃខុសពីការកំណត់

Share

ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានអំពាវនាវទៅកាន់អតិថិជនដែលប្រើប្រាស់សេវាអគ្គិសនីកម្ពុជាទាំងអស់​ អោយចូលរួមទប់ស្កាត់អ្នកចែកចាយសេវាកម្មអគ្គសនី ឬបុគ្គលិកអគ្គិសនីកម្ពុជា ណាដែលបានប្រព្រឹត្តិអំពើខិលខូច ទារថ្លៃសេវាលើសពីការកំណត់របស់អាជ្ញាធរជាតិអគ្គិសនីកម្ពុជា។ នេះបើតាមហ្វេសប៊ុករបស់អគ្គិសនីកម្ពុជានៅថ្ងៃទី ២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះ។

តាមសេចក្ដីជូនដំណឹងនេះ បញ្ជាក់ថា ការចូលរួមពីអតិថិជន គឺជាការកែទម្រង់ការយកថ្លៃផ្សេងៗក្នុងវិស័យអគ្គិសនីនៅកម្ពុជាឲ្យបានត្រឹមត្រូវ ។

បច្ចុប្បន្នការផ្តល់សេវានិងការយកថ្លៃផ្សេងៗក្នុងវិស័យអគ្គិសនីនៅកម្ពុជាត្រូវអនុវត្តដោយបុគ្គលិករាប់ម៉ឺននាក់នៅ   ទូទាំងប្រទេស ក្នុងក្របខណ្ឌបុគ្គលិករបស់អគ្គិសនីកម្ពុជា EDC ផង និងរបស់អ្នកកាន់អាជ្ញាប័ណ្ណឯកជនផង ។

តាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអគ្គិសនីកម្ពុជាដដែល កន្លងមកមានបុគ្គលិកខ្លះបានប្រព្រឹត្តអំពើ ខិលខូចយកថ្លៃខុសពីការកំណត់ ក្នុងនោះក៏មានការណែនាំជាច្រើនលើកច្រើនសារ ។ តែលើកនេះ ដើម្បីបោសសំអាតបញ្ហាខុសឆ្គងនេះឲ្យអស់ នឹងស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ជួយចូលរួមជាមួយ៕

Share

Image
Image
Image