en     km
en     km

អគ្គលេខាធិការ​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ប្រកាស​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​ ២៣​ កុម្ភៈ​

Share

​ភ្នំពេញ​ ៖​ អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​ នៃ​អគ្គលេខាធិការដ្ឋាន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ ចំនួន​ ០៥​ រូប​ នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​។​ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ គ​.​ជ​.​ប​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​បើ​តាម​សេចក្តីជូនដំណឹង​របស់​ គ​.​ជ​.​ប​ ដដែល​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ខាង​មុខ​ ក្រៅ​តែ​ពី​ការ​ប្រកាស​ចូល​កាន់​តំណែង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​ ក៏​មានការ​តែងតាំង​ប្រធាន​-​អនុប្រធាន​នាយកដ្ឋាន​ ប្រធាន​ អនុប្រធាន​លេខាធិការដ្ឋាន​នៃ​អគ្គលេខាធិការដ្ឋាន​ គ​.​ជ​.​ប​ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ និង​ ប្រធាន​-​អនុប្រធាន​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត​ រៀបចំ​ការ​បោះ​ឆ្នោត​ ព្រមទាំង​ផ្ទេរ​បញ្ចូល​ក្រប​ខណ្ឌ​មន្ត្រី​ គ​.​ជ​.​ប​ ជា​មន្ត្រីរាជការ​នៃ​ គ​.​ជ​.​ប​ ផង​ដែរ​ ។​

​សូម​បញ្ជាក់​ថា​ តាម​រយៈ​ការ​ចម្រាញ់​បេក្ខភាព​ចុង​ក្រោយ​ កាលពីថ្ងៃទី​ ១៥​ ខែមករា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ តំណែង​អគ្គលេខាធិការ​ គ​.​ជ​.​ប​ បាន​ទៅ​លើ​ លោក​ ទេព​ នី​ថា​ តំណែង​អគ្គលេខាធិការ​រង​បាន​ទៅ​លើ​ លោក​ ម៉ៅ​ សុភា​រិ​ទ្ធ​,​ លោក​ សោម​ សូ​រី​ដា​,​ លោក​ នី​ ចរិយា​ និង​ លោក​ ម៉ុ​ក​ ដា​រ៉ា​៕
NEC-for-23.2.16

Share

Image
Image
Image