en     km
en     km

អគ្គមេបញ្ជាការថ្មីនៃកងទ័ពកម្ពុជាទទួលបានការសាទរពីនាយករដ្ឋមន្ត្រីវៀតណាម

Share

នាយករដ្ឋមន្ត្រីវៀតណាមង្វៀន ស៊ុន ផុក អបអរសាទរនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការជានៃកងយោពលខេមរភូមិន្ទនៃ          ប្រទេសកម្ពុជា ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ហើយបានចូលជួបសម្ដែងការគួរសមនឹងលោកកាលពីថ្ងៃទី ៣១ តុលា ឆ្នាំ ២០១៨នេះ ។ 

តាមសារព័ត៌មានវៀតណាម VNS នាយករដ្ឋមន្ត្រីវៀតណាមបានអបអរសាទរនេះដល់ លោក ឧត្តមសេនីយ៍ វង្ស ពិសេន ដោយសារលោកទើបទទួលបានការដំឡើងតួនាទីថ្មីជាអគ្គមេបញ្ជាការកងទ័ពកម្ពុជា។ មេដឹកនាំវៀតណាមរូបនេះ សង្ឃឹមថា លោកឧត្តមសេនីយ៍ វង្ស ពិសេននឹងបន្តធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រពៃណីនៃប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតបលោកឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពកម្ពុជា គឺសំដៅពង្រឹងសហប្រតិបត្តិការទ្វេភាគី នៃវិស័យកងទ័ពនៃប្រទេសទាំងពីរកាន់តែរឹងមាំ និងប្រកបដោយមិត្តភាព និងសាមគ្គីភាព។

តាមប្រភពដដែល ប្រទេសកម្ពុជា និងវៀតណាម ហើយតាមរយៈទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពកម្ពុជា គឺដើម្បីរៀបចំ ខួប៤០ឆ្នាំ នៃជ័យជម្នះលើរបបខ្មែរក្រហម។ ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើថា អាជ្ញាធរកម្ពុជា ជាពិសេសកងទ័ពកម្ពុជាគួរពង្រឹងសហប្រតិបត្តិការខ្លាំងក្លាថែមទៀតជាមួយវៀតណាមដើម្បីរៀបចំរំលឹកព្រឹត្តិការណ៍ថ្ងៃជ័យជម្នះនេះឱ្យមានភាពសកម្មខ្លាំងឡើង។

តាមគេហទំព័រ Wikipedia  កងទ័ពវៀតណាមបានចូលទឹកដីកម្ពុជា ដើម្បីផ្ដួលរំលំរបបខ្មែរក្រហមមានជិត ១៥ម៉ឺននាក់៕

 

Share

Image
Image
Image