en     km
en     km

ហ្សិមបាវេ៖ចិនសាទរMugabeមេដឹកនាំសម្ព័ន្ធភាពដែលបានលាលែងពីតំណែង

Share

ភ្លាមៗបន្ទាប់ពីទទួលដំណឹងថាលោក Mugabe បានលាលែងពីតំណែងពីប្រធានាធិបតី គឺប្រទេសចិន ដែលធ្លាប់គាំទ្រមេដឹកនាំហ្សិមបាវេ ចាស់ជរានេះ បានសាទរដោយហៅលោកMugabe ថា ជាកម្មាភិបាល Bob។

តាមបណ្ដាញផ្សាយព័ត៌មាន The Guardian ការលាលែងពីតំណែងប្រធានាធិបតីបាននាំក្រុងប៉េកាំងសាទរហើយ ក្រុងប៉េកាំងនឹងសំឡឹងមើលគោលនយោបាយរបស់ខ្លួនឡើងវិញចំពោះ ប្រទេស ហ្សិមបាវេ។

អត្ថបទរបស់សារព័ត៌មាន The Guardian ដែលស្រង់អត្ថាធិប្បាយរបស់ កាសែតចិន The People Daily បានចុះផ្សាយថា តាមរយៈទោះជា Mugabe លាលែងក៏ដោយ តែសម្រាប់ ក្រុងប៉េកាំងបន្តសង្ឃឹមថា ទំនាក់ទំនងហ្សិមបាវេ និងចិននៅតែរឹងមាំ។

កាលពីថ្មីៗនេះ សារព័ត៌មាន ហ្សិមបាវេ និងសារព័ត៌មានបរទេសមួយចំនួន ដូចជាCNN បានចុះផ្សាយដោយដាក់ចំណងជើងថា«ទំនាក់ទំនងចិន-ហ្សិមបាវេនាំឱ្យមានរដ្ឋប្រហារ»។

អត្ថបទរបស់សារព័ត៌មានទាំងនោះ បានចុះផ្សាយថារដ្ឋប្រហាររបស់ពួកយោធា នៅថ្ងៃទី១៥វិច្ឆិកាអាចមានចិននៅពីក្រោយ ព្រោះកើតឡើងបន្ទាប់ពី មេទ័ពកំពូលរបស់ចិនម្នាក់ បានទៅធ្វើទស្សនកិច្ចនៅចិន។ តែបែបនេះក្ដី ក្រុងប៉េកាំងបានបដិសេធ។

ចិននិង គណបក្សZanu PF មានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ជាពិសេស ជាមួយលោក Robert Mugabe ។

ភាពជិតស្និទ្ធនេះ បន្ទាប់ពីលោកMugabe បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨០ បន្ទាប់ពីដំណដើមឯករាជ្យពីអាណានិគមអង់គ្លេស។ ចិនបានផ្ដល់ប្រាក់កម្ចីឱ្សហ្សិមបាវេ ប្រមាណដប់ពានលានដុល្លារអាមេរិក។ លោក Mugabe បានឡើងកាន់អំណាចនៅហ្សិមបាវេរយៈពេល ៣៧ឆ្នាំ ខណៈនេះលោកមានអាយុ ៩៣ឆ្នាំ៕ ប្រភព៖ The Guardian

 

Share

Image
Image
Image