en     km
en     km

ហ្វាំងឡង់៖ SannaMarinជាប់ជា ស្រ្ដីនាយករដ្ឋមន្រ្ដីវ័យក្មេងបំផុតព្រោះឱកាសប្រទេសកើតកុប្បកម្ម

Share

Sanna Marin ​ វ័យ៣៤ឆ្នាំ បានកំពុង ឈោងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេស ហ្វាំ​ង​ឡង់ ជាស្ត្រីហើយ​មាន​វ័យ​ក្មេងជាងគេ លើពិភពលោក​។

លោកស្រី ត្រូវបានបោះឆ្នោតគាំទ្រ ពីក្រុមប្រឹក្សា​គណបក្ស​របស់​លោក​ស្រី គឺគណបក្ស សង្គម​ប្រជា​ធិបតេយ្យ ​កាលពីថ្ងៃអាទិត្យទី ៨ធ្នូ ។

តាមទីភ្នាក់ងារសារព័ត៌មាន AFP លោកស្រី ឡើងកាន់តំណែងនេះ ជំនួស លោក Antti Rinne ដែល​បានលាលែងពីតំណែង។

លោកស្រី Sanna Marin ទទួលបាន​ការគាំទ្រ​យ៉ាង​ប្រកៀក​ប្រកិត​ក្នុងការ​បោះឆ្នោត​ផ្ទៃក្នុង​បក្ស​សង្គម​ប្រជាធិបតេយ្យគឺមានសំឡេង៣២ ទល់ ២៩  ។ បក្សនេះ មាន​សំឡេង​ច្រើន​ក្នុង​សម្ព័ន្ធភាព​ចម្រុះ​៥ក្រុម កំពុងកាន់​អំណាច​។

លោកស្រី នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១០ ខែធ្នូ​ចំទិវា សិទ្ធិមនុស្សពិពភលោក ។ លោកស្រី Sanna Marinត្រូវបន្ត​ដឹកនាំ​រដ្ឋាភិបាល ​ពី​លោក Antti Rinne ដែល​បានដាក់​ពាក្យ​លាលែងបន្ទាប់ពីលោក ​បាត់បង់​ទំនុកចិត្ត​ពី​បក្ស​កណ្ដាល​និយម​កាលពី​សប្ដាហ៍​មុន ដោយសារ​មិនអាច​ដោះស្រាយ​បានបញ្ហា​កុប្បកម្ម​​។​

លោក Rinne ដែល​ដឹកនាំ​រដ្ឋាភិបាលចាប់ពី​ខែមិថុនា​មក ស្ថិតការ​​សង្ស័យថា បាន​គាំទ្រ​គម្រោង​កាត់បន្ថយ​បុគ្គលិក​ក្រុមហ៊ុន​ប្រៃសណីយ៍​ហ្វាំ​ង​ឡង់​ចំនួន​៧០០​នាក់​។  ចំណុចគុណវិបត្តិនេះ ទើប​បក្ស​កណ្ដាល​និយម​សរបស់លោកម្រេច​ដក​សេចក្ដីទុកចិត្ត​ពី​រូបលោក​។

ប៉ុន្តែ បញ្ហា​ចម្បង​ដែល​លោក ស្រី Marin  ត្រូវដោះស្រាយជាបន្ទាន់ គឺ​ការតវ៉ា​ជាច្រើន​ថ្ងៃ​របស់​បុគ្គលិក​ប្រៃសណីយ៍​

នាយករដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ​នៃ​ប្រទេសប្រជាធិបតេយ្យជឿនលឿន  លោកស្រី Marin បាន​និយាយ​ប្រាប់ អ្នកសារព័ត៌មានថាលោកស្រី​មិនដែល​គិតពី​អាយុ និង​ភេទ​របស់​លោកស្រីម្ដងណា​ឡើយ។​

ទីភ្នាក់ងារសារព័ត៌មាន បារាំង AFP  បានចុះសម្រង់ដើមរបស់លោកស្រីមកចុះផ្សាយថា ៖«​យើង​មាន​ការងារ​ជាច្រើន​ដែល​ត្រូវធ្វើ​ដើម្បី​ស្ដារ​ទំនុកចិត្ត ​ឡើងវិញ​។

សម្រាប់ លោកស្រី Sanna Marinនឹងក្លាយជានាយករដ្ឋមន្ត្រី ពេញសមត្ថភាពក្រោយពីសភា បោះ​ឆ្នោត គាំទ្រ សមាជិកសភា នៅថ្ងៃទី១២ ធ្នូ ។ រដ្ឋសភាប្រទេសហ្វាំ​ង​ឡង់ មានអាសនៈសរុប ២០០

សម្រាប់បក្សចម្រុះ របស់លោកស្រតី មានសំឡេងភាគច្រើន ១១៧អាសនៈ។

តើនាង Sanna Marin​មានប្រវត្តិអ្វីខ្លះ?

សព្វថ្ងៃនាង មានស្វាមី និងមានកូនមួយនាក់ ។ នាងរៀនចប់បរិញ្ញាបត្ររដ្ឋបាលសាធារណៈ។ ក្រោយពីរៀនចប់ នៅឆ្នាំ២០១២  នាងបានក្លាយជាក្រុមប្រឹក្សា ក្រុង។ នៅឆ្នាំ២០១៣ ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា និង ២០១៧ ជាប់ឆ្នោត ក្នុងតំណែងនេះដដែល។ តែនៅឆ្នាំ២០១៤ នាងSanna Marin ត្រូវ​បានបោះឆ្នោត ជាប់ជាអនុប្រធាននៃគណបក្ស សង្គមប្រជាធិបតេយ្យ ។ នៅឆ្នាំ២០១៥ នាង ជាប់ឆ្នោតជាសមាជិកសភា ហើយ នៅខែមិថុនា ឆ្នាំ ២០១៩នេះ នាងត្រូវបានតែង​តាំងជា​រដ្ឋ​មន្ត្រីដឹក​ជញ្ជូន និងគមនាគមន៍។

សម្រាប់លោកស្រី Sanna Marin នៅតែជាស្ត្រីនាយករដ្ឋមន្ត្រីកេ្មងជាងគេ នៅលើពិភពលោក គឺក្មេងជាងគេ គឺ​ក្មេង​ជាង​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Oleksiy Honcharuk ដែលមាន​វ័យ​៣៥​ឆ្នាំ​។​ ចំពោះជនផ្ដាច់ការកូរ៉េខាងជើងគីមជុងអ៊ុន បានស្នងតំណែងពីឪពុក  គឺបច្ចប្បន្នមានវ័យ៣៦ឆ្នាំ។ នៅពេលលោកកាន់តំណែងនេះ គឺនៅអាយុ ២៩ឆ្នាំគឺជាមេដឹកនាំផ្ដាច់ការក្មេងជាងគេបង្អស់។ ចំណែកប្រទេស El Salvador គឺប្រធានាធិបតីអាយុ ៣៨ឆ្នាំ គឺលោក Nayib Bukele ៕

កែសម្រួល៖​ពៅនិកា

Share

Image
Image
Image