en     km
en     km

ហេតុ​អ្វី​បានជា​លោក​ សម​ រ​ង្ស៊ី​ នៅ​បន្ដ​វាយប្រហារ​លើស​ម្ដេច​ ហ៊ុន​ សែន​?

Share

ភ្នំពេញ​៖​មួយ​រយៈ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ចេញ​សារ​វាយប្រហារ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ពិសេស​ទៅ​លើ​លោក​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ចំៗ​តែ​ម្ដង​បើ​ទោះបីជា​មានការ​លើកលែងទោស​ លោក​ កឹ​ម​ សុខា​ និង​មានការ​ចរចា​ជាមួយ​គ្នា​រវាង​គណបក្ស​ធំ​ទាំង​២​ក៏​ដោយ​។​ តើ​នេះ​មក​ពី​មូលហេតុ​អ្វី​?​

​ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​ទស្សនៈ​របស់​អ្នកវិភាគ​ រៀបរៀង​ឡើង​ដោយ​ក​ញ្ញ​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

 

samrainsy-07
លោក សម រ​ង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ រូបភាពពី ហ្វេសបុក ​លោក សម រ​ង្ស៊ី

សារ​រិះគន់​មួយ​ចំនួន​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​ជា​និច្ច​ជា​កាល​រិះគន់​ចំៗ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ពិសេស​ម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​លេច​ឡើងជា​រឿយៗ​។​ សារ​រិះគន់​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​លេច​ឡើងជា​រឿយៗ​នោះ​  មាន​ដូច​ជា​ «​ខ្ញុំ​នៅ​តែ​ចោទប្រកាន់​ថា​ រដ្ឋអំណាច​លោក​ ហ៊ុន​ សែន​ នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​។​ អ្នកទោស​នយោបាយ​នៅ​ប្រទេស​កម្ពុជា​គ្រាន់តែ​ជា​ចំណាប់ខ្មាំង​របស់​លោក ហ៊ុន​ សែន​ ប្រើប្រាស់​ជា​ថ្នូរ​ បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​អ្វីៗ​តាមតែ​គាត់​ចង់បាន​។​ រដ្ឋាភិបាល​ដៃ​ភ្លើង​ ជើងមាន់​ ប៉ះ​អ្វី​ឆេះ​នឹង​ កាយ​គាស់​អ្វីៗ​ទាំងអស់​ ឲ្យ​វិនាស​ហិនហោច​។​ ដី​ក៏​ប្លន់​ ផ្ទះ​ក៏​ដុត​ ព្រៃ​ក៏​កាប់​ ដំណាំ​ក៏​ឈូស​ បឹង​ក៏​លុប​ ភ្នំ​ក៏​វ៉ៃ​ ថ្ម​ក៏​ជីក​ ខ្សាច់​ក៏​កាយ​។​ ប្រទេស​ជាតិ​អន្តរាយ​ រាស្ត្រ​វេទនា​ ឲ្យ​តែ​ពួក​គេ​បាន​ធ្វើ​មហាសេដ្ឋី​ »​។​

​នៅ​ចុង​ក្រោយ​នេះ​ លោក​ សម​ រ​ង្ស៊ី​ អំពាវនាវ​ឱ្យ​ប្ដូរ​ សម្តេច​ ហ៊ុន​ សែន​ ពី​អំណាច​ តាម​រយៈ​ការ​បោះ​ឆ្នោត​ខណៈ​លោក​ព្រមាន​រឹបអូស​ដី​ពី​ក្រុមហ៊ុន​ណា​ ដែល​រំលោភ​ យក​ដី​កសិករ​។​ ការ​រិះគន់​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​ចាប់ផ្ដើម​ជា​រឿយៗ​មិន​ស្រាកស្រាន្ត​ ទៅ​លើ​របប​នយោបាយ​ក្រោម​ការ​ដឹកនាំ​របស់​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នេះ​  ត្រូវ​បាន​គេ​ ឃើញ​ក្រោយ​ពី​មាន​ជំនួប​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់ផ្ដើម​ កាលពី​ដើមខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​ នៅ​វិមាន​រដ្ឋសភា​។​

​ជំនួប​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​ធ្វើ​អោយ​ស្ថានការណ៍​នយោបាយ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ ហើយ​ធ្វើ​អោយ​មានការ​ដោះ​លែង​មន្ដ្រី​អា​ដ​ហុ​ក​ រួម​និង​មន្ដ្រី​ គ​.​ជ​.​ប​ ហាក់ដូចជា​ មិន​មាន​ពន្លឺ​ទៅ​វិញ​ នៅ​ពេល​ដែល​គណបក្ស​ទាំង​ពីរ​ដើរ​ដល់​មាត់ទ្វារ​នៃ​ច្រក​ចរចា​ហើយ​ បន្ត​អូស​បន្លាយ​ទៀត​នេះ​ ។​

​ភាពល្អក់​កករ​ដែល​នាំ​អោយ​លោក​ សម​ រ​ង្ស៊ី​ រិះគន់​ទៅ​លើស​ម្ដេច​ ហ៊ុន​ សែន​ ដោយ​គ្មាន​ទី​បញ្ចប់​ដូចនេះ​  កើតឡើង​ក្រោយ​ពេល​ដែល​លេចលឺ​ថា​ សម្ដេច​ ហ៊ុន​ សែន​ យក​មន្ដ្រី​អា​ដ​ហុ​ក​ រួម​និង​មន្ដ្រី​ គ​.​ជ​.​ប​ ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​ ជា​ថ្នូរ​ បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​អ្វីៗ​ទៅ​តាម​ការ​ចង់បាន​ បូក​រួម​ទាំង​យុទ្ធសាស្ដ្រ​បំបែក​ លោក​ សម​ រ​ង្ស៊ី​ និង​ លោក​ កឹ​ម​ សុខា​ ពី​បក្ស​សង្គ្រោះ​ជាតិ​ ផង​ដែរ​នោះ​។​

​ការ​វាយប្រហារ​របស់​លោក​ សម​ រ​ង្ស៊ី​ យ៉ាង​សកម្ម​ លើ​ ដៃគូ​របស់​លោក​ ត្រូវ​បាន​ លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ និង​នយោបាយ​ យល់​ឃើញ​ថា​ មូលហេតុ​ចម្បង​ អាច​មក​ពី​ លោក​ សម​ រ​ង្ស៊ី​ អត់ទ្រាំ​មិន​បាន​ចំពោះ​ អំពើ​អយុត្ដិធម៌​សង្គម​ នៅ​ក្រោម​ ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ បច្ចុប្បន្ន​។​


លោក គឹម សុខ​លោក​ គឹ​ម​ សុខ​ ៖​ «​ខ្ញុំ​គិត​ថា​ ទី​មួយ​ គាត់​អាច​ទ្រាំ​នឹង​អយុត្ដិធម៌​ដែល​គាត់​រង​សំពាធ​ពី​អ្នក​កាន់​អំណាច​មិន​បាន​។​ ចំនុច​ទី​ពីរ​.​ អាច​មក​ពី​គាត់​ដឹង​រឿង​សំងាត់ៗ​ច្រើន​ថែម​ទៀត​ អំពី​ផែនការ​របស់​អ្នក​កាន់​អំណាច​ដែល​គេ​ប្រុង​គៀបសង្កត់​ បំបែក​បក្ស​គាត់​ ឬ​ក៏​ធ្វើបាប​គាត់​ គាត់​អាច​ដឹង​តាម​រយៈ​ការ​ជជែក​គ្នា​ផ្ទៃក្នុង​ជាមួយ​លោក​ កឹ​ម​ សុខា​ »​។​

​តើ​ចំណេញ​ឬ​ក៏​ខាត​ សម្រាប់​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ ផ្ទាល់​ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​?

​លោក​ គឹ​ម​ សុខ​ មើលឃើញ​ទៀត​ថា​ សារ​វាយប្រហារ​របស់​លោក​ សម​ រ​ង្ស៊ី​ អាច​ជា​ការ​ចំណេញ​សម្រាប់​រូប​លោក​ផ្ទាល់​និង​ពលរដ្ឋ​ខ្មែរ​ដែល​មើលឃើញ​ ពី​ការ​ផ្លាស់​ប្ដូរ​នៅ​ពេល​ខាង​មុខ​។​

លោក គឹម សុខ ៖ «​ បានន័យថា បើជាល្បិចនយោបាយរបស់គេ បានន័យថា គេធ្វើបាបគាត់ បើគេធ្វើបាបគាត់ គាត់ជាជនរងគ្រោះ បើគាត់ជាជនរងគ្រោះ មានន័យថា កាលណាគាត់បង្ហាញបាននូវការយល់ឃើញរបស់ប្រជារាស្រ្ដឲ្យឃើញច្បាស់បែបនេះ គឺ គាត់ជំនេញនយោបាយហើយ ពីព្រោះ គេតែងតែនៅខាងអ្នករគ្រោះហើយ គេមិននៅខាងអ្នកប្រើល្បិចធ្វើបាបទេ»។

​ជុំវិញ​រឿង​នេះ​ដែរ​ លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​យល់​ឃើញ​ថា​ គ្រាន់តែ​ជា​ទំងន់​ដើម្បី​ ចរចា​ជាមួយ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​ ។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ ៖​ «​ចឹ​ង​នៅ​ពេល​ដែល​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ វាយប្រហារ​ទៅ​លើ​គណបក្សកាន់អំណាច​ ដើម្បី​ថ្លឹងថ្លែង​ ដើម្បី​យក​តម្លៃ​មក​ចរចា​គ្នា​ ព្រោះ​គាត់​ប្ដឹង​ទៅ​តុលាការ​សហរដ្ឋអាមេរិក​ ទៅ​លើ​អំពើ​ខុសឆ្គង​ ឬ​ការ​ដឹកនាំ​មួយ​ចំនួន​ដែល​ខុសច្បាប់​នៅ​កម្ពុជា​ ព្រោះ​គាត់​អត់​មាន​ស្អី​មក​តថ្លៃ​ជាមួយ​ និងរ​ដ្ឋា​ភិ​ បាល​ទេ​ ចឹ​ង​ការ​ប្ដឹង​ ឬ​ការ​ទាមទារ​ ការ​វាយប្រហារ​របស់​គាត់​ គឺ​ ដើម្បី​ដាក់​ទំងន់​ ឬ​ដាក់​តម្លៃ​សម្រាប់​ ចរចា​ជាមួយ​រដ្ឋាភិបាល​»​។​

​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ សម្រាប់​ បក្ស​កាន់​អំណាច​ ចំពោះ​ ការ​វាយប្រហារ​របស់​មេ​បក្ស​ប្រឆាំង​ ដែល​រដ្ឋាភិបាល​ បិទ​ច្រក​មិន​ឱ្យ​វិល​ចូល​ប្រទេស​វិញ​នេះ​។​

​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ យល់​ឃើញ​ថា​ ការ​និយាយ​វាយប្រហារ​របស់​លោក​ សម​ រ​ង្ស៊ី​ នៅ​ពេល​នេះ​ គឺ​ លោក​ សម​ រ​ង្ស៊ី​ កំពុង​ក្លាយជា​មនុស្ស​រោគ​ចិត្ត​ ដែល​និយាយ​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា
លោក​ សុខ​ ឥ​សាន្ដ​ ៖​ «​ខ្ញុំ​យល់​ថា​ បន្ទាប់​ពី​បាត់បង់​តួនាទី​អស់ពី​ក្នុង​ដៃ​ បន្ទាប់​ធ្វើ​នយោបាយ​ជាង​ ២០​ឆ្នាំ​មក​ សម​ រ​ង្ស៊ី​ ក្លាយជា​មនុស្ស​កើតរោគ​ចិត្ត​ ។​ ចឹ​ង​និយាយ​អី​ និយាយ​អី​ទៅ​ គ្មាន​ការ​ទទួលខុសត្រូវ​ មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ទេ​»​។​

​តើ​លោក​ សម​ រ​ង្ស៊ី​ វាយប្រហារ​មិន​ដក​ដៃ​នេះ​ អាច​អោយ​លោក​មានឱកាស​វិល​ចូល​ប្រទេស​វិញ​ដែរ​ឬទេ​ ?​ អ្នកវិភាគ​មើលឃើញ​ថា​ អ្នកនយោបាយ​ខ្មែរ​ចេះ​សម្របសម្រួល​គ្នា​ច្រើន​ដង​មក​ហើយ​ ។​ ករណី​ដូចនេះ​ លោក​ សម​ រ​ង្ស៊ី​ មានឱកាស​ចូល​ប្រទេស​វិញ​បាន​ ៤​លើក​មក​ហើយ​ ហើយ​ក្រោយមក​ក៏​ក្លាយជា​ដៃគូរ​សន្ទនា​គ្នា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ទៀត​ផង​។​ តែ​ជា​អកុសល​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ ត្រូវ​បាន​គំរាម​អោយរ​ត់ទៅ​ក្រៅប្រទេស​ជា​ថ្មី​ទៀត​ ដោយសារ​តែ​លោក​បន្ដ​រិះគន់​ នាយក​រដ្ឋមន្ដ្រី​ មិន​ស្រាកស្រាន្ដ​នេះ​។​

​ការ​រិះគន់​មិន​ស្រាកស្រាន្ដ​របស់​លោក​ សម​ រ​ង្ស៊ី​ នាំ​អោយ​អ្នកវិភាគ​មើលឃើញ​ថា​ អាច​ជួយ​ទប់ស្កាត់​បាន​ខ្លះ​ដែរ​នៃ​ចលនា​ផ្ដាច់​ការ​ណាមួយ​នៅ​កម្ពុជា​៕

Share

Image
Image
Image