en     km
en     km

ហេតុផល ៤ យ៉ាងមិនគួរបរិភោគសាច់ជ្រូក

Share

សាច់​ជ្រូក​គឺជា​សាច់សត្វ​ដែល​ប្រជាជន​កម្ពុជា​ប្រើប្រាស់​ស្ទើរតែ​ក្នុង​គ្រប់មុខ​ម្ហូប​ ជា​ពិសេស​នោះ​គឺ​អាហារ​ពេល​ព្រឹក​ដែល​មាន​បាយ​សាច់​ជ្រូក​ និង​គុយទាវ​ជាដើម​។​ តែ​មាន​ហេតុផល​គ្រោះថ្នាក់​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​លោក​អ្នក​ពិចារណា​ឡើង​វិញ​មុន​ពេល​បរិភោគ​សាច់​ជ្រូក​។​ នេះ​គឺជា​ហេតុផល​ ៤​ យ៉ាង​៖

១.​ ស៊ី​របស់​មិន​រើស​៖​ វា​ស៊ីសំ​រាម​ដែល​បោះចោល​ សំណល់​ របស់​រលួយ​ និង​សូ​ម្បី​តែ​ទឹកនោម​ឡើង​។​ ដូច្នេះ​ប្រសិនបើ​យើង​បរិភោគ​សាច់​ជ្រូក​ វា​ហាក់បីដូចជា​យើង​ទទួល​សារជាតិ​មួយ​ចំនួន​ចេញពី​កាក​សំណល់​ផ្ទះបាយ​ (​បាយ​ជ្រូក​)​ ដែល​បាន​ផ្តល់​ឲ្យ​ទៅ​វា​ដូច្នេះ​ដែរ​។​

bigstock-Pigs-Eating-3154866

២.​ ផ្ទុក​ប៉ា​រ៉ា​សិត​ជា​ច្រើន​ប្រភេទ​៖​ ព្រូនទំពក់​ និង​ដង្កូវ​ពោះវៀន​ជា​ប្រភេទ​ទៀត​ដែល​ចាត់​ទុក​ខ្លួនប្រាណ​របស់​សត្វ​ជ្រូក​ថា​ជា​លំនៅ​ដ្ឋា​ន​ដ៏​កក់ក្តៅ​របស់​វា​។​ ហើយ​វា​អាច​បង្ករ​ជម្ងឺ​ម្យ៉ាង​ដែល​មានឈ្មោះ​ថា​ trichinosis​ ប្រសិនបើ​វា​ចម្លង​មក​ដល់​មនុស្ស​។​ ប្រសិនបើ​អ្នកមាន​ជម្ងឺ​នេះ​ អ្នក​នឹង​សង្កេត​ឃើញ​មាន​អាកា​រៈ​វិលមុខ​ អស់កម្លាំង​ ក្អួតចង្អោរ​ ឈឺពោះ​ រោគ​រូស​ ។​ល​។​

sarcocystis_aucheniae_cysts

៣.​ អាច​នឹង​មាន​ផ្ទុក​ជម្ងឺ​ H1N1៖​ ដោយសារ​វា​រស់នៅ​កន្លែង​គ្មាន​អនាម័យ​ និង​ស៊ី​អាហារ​ដែល​ពោរពេញ​ទៅ​ដោយ​មេរោគ​ សត្វ​ជ្រួក​ផ្ទុក​ជម្ងឺ​រាប់រយ​មុខ​ ហើយ​វា​អាច​ចម្លង​ទៅ​មនុស្ស​ដែល​ប៉ះពាល់​ ឬ​បរិភោគ​វា​បាន​។​ ទោះបីជា​ការ​ចម្អិន​ក្នុង​សីត​ណ្ហ​ភាព​កម្រិត​មួយ​ក៏​ដោយ​ ក៏​ពង​ព្រូន​ នឹង​បាក់តេរី​មួយ​ចំនួន​អាច​នឹង​នៅ​មានជីវិត​នៅឡើយ​។​

swine-flu-h1n1

៤.​ ខ្លួន​របស់​វា​ស្រូប​យកជាតិ​ពុល​ ប៉ុន្តែ​មិន​មាន​ក្រពេញ​ញើស​បញ្ចេញ​មក​វិញ​៖​ សាច់​ជ្រូក​មាន​ផ្ទុក​ជាតិពុល​ច្រើន​ជាង​សាច់​គោ​ក្នុង​កម្រិត​ដ៏​ខ្ពស់​មួយ​ ដោយសារ​តែ​វា​ទទួលយក​ជាតិពុល​ ប៉ុន្តែ​សេរី​រា​ង្គ​របស់​វា​មិន​មាន​ក្រពេញ​ញើស​ដើម្បី​បញ្ចេញ​ជាតិពុល​ទាំងនោះ​ទៅ​វិញ​ទេ​។​ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​បរិភោគ​សាច់​ជ្រូក​លើក​ក្រោយ​សូម​ត្រៀមខ្លួន​ឲ្យ​ហើយ​ដើម្បី​បញ្ចេញ​ជាតិពុល​ផង​។​

img_1238

​ដូច្នេះ​ប្រសិនបើ​អ្នក​បរិភោគ​សាច់​ជ្រូក​គួរ​រក​វិធី​ចម្អិន​ និង​រក្សា​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​។​ ត្រូវ​រក្សា​វា​ទុក​នៅ​ក្នុង​ទូរ​ទឹកកក​ឲ្យ​កក​ជា​មុន​ មុន​ពេល​យក​ទៅ​ចម្អិន​ដើម្បី​សម្លាប់​ប៉ា​រ៉ា​សិត​ គីស​ និង​មេរោគ​ បន្ទាប់​មក​ត្រូវ​យក​ទៅ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​ត្រឹមត្រូវ​ ប្រកប​ដោ​យ​​អ​​នាម័យ​ ព្រោះថា​ការ​ចម្អិន​ និង​ការ​រក្សា​អនាម័យ​ចំពោះ​សាច់​ជ្រូក​ដែល​អ្នក​យក​មក​បរិភោគ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ប្រ​ឈ​ម​​ទាំងនេះ​។​

ប្រភព៖ www.news.sabay.com.kh

 

Share

Image
Image
Image