en     km
en     km

ហេដ្ឋារចនាសម្ព័ន្ធ​​៧០%នៅកម្ពុជា បានមកពីកម្ចីប្រទេសចិន

Share

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាននិយាយនៅថ្ងៃសុក្រនេះថា ផ្លូវនិងស្ពានប្រមាណ៧០ភាគរយនៅកម្ពុជាត្រូវ បានសាងសង់ ក្រោមកម្ចី សម្បទានពីប្រទេសចិន។

ហេដ្ឋារចនាសម្ព័ន្ធ​​៧០%នៅកម្ពុជា

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងពិធីប្រគល់ និងទទួលជំនួយគ្រឿងចក្រពីក្រុមហ៊ុនចិន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាជំនួយរបស់ប្រទេសចិនប្រមាណជាង២ពាន់លានដុល្លារអាមេរិកត្រូវប្រើប្រាស់ក្នុងការកសាងនិងជួសជុលហេដ្ឋារចនាសម្ពន្ធ័នេះ។

លោកបានបន្ថែមថាការគាំទ្ររបស់ចិនមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា មិនត្រឹមតែដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសទៅប្រទេសជិតខាងរបស់ខ្លួនទៀតផង។

បើតាមលោកស៊ុន ចាន់ថុល បច្ចុប្បន្នគម្រោងសាងសង់ផ្លូវនិងស្ពានចំនួន ៤ ផ្សេងទៀតត្រូវបានសាងសង់ជាមួយប្រាក់កម្ចីរបស់ចិន៕

Share

Image
Image
Image