en     km
en     km

ស្លាប់​៥០​នាក់​ និង​របួសធ្ងន់​ស្រាល​២២៦​នាក់​ ក្នុង​កំលុង​បុណ្យ​ភ្ជុំ​ឆ្នាំ​២០១៥

Share

​មនុស្ស​៥០​នាក់​បាន​ស្លាប់​ និង​២២៦​នាក់​បាន​រង​របួសធ្ងន់​ និង​ស្រាល​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៥​ថ្ងៃ​ នៃ​ទិវា​បុណ្យ​ជាតិ​ចាប់ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៥​។​

​តាម​ការ​ផ្សាយ​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៥​ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​១០១​លើក​ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៤១​នាក់​ អ្នក​របួសធ្ងន់​១៣០​នាក់​ និង​របួសស្រាល​៧២​នាក់​។​ ហើយ​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ឆ្នាំ​២០១៥​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​ចំនួន​១៥​លើក​ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​អ្នក​របួសធ្ងន់​១៣​នាក់​ និង​របួសស្រាល​១១​នាក់​។​

​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​ឲ្យ​ដឹង​ដែរ​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ ល្មើស​ល្បឿន​ មិន​គោរព​សិទ្ធ​អាទិភាព​ ប្រជែង​គ្រោះថ្នាក់​ មិន​ប្រកាន់​ស្តាំ​ បត់​ឆ្វេង​ស្តាំ​មិន​ប្រុង​ប្រយ័ត្ន​ បត់​គ្រោះថ្នាក់​ ស្រវឹង​ និង​កត្តា​យានយន្ត​។​

​សូម​ជម្រាប​ថា​ ក្នុង​រយៈពេល​៥​ថ្ងៃ​ នៃ​ពិធីបុណ្យ​ភ្ជុំ​នា​ឆ្នាំ​២០១៤​ គឺ​ចាប់ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​មាន​១៣៧​លើក​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤៩​នាក់​ រង​របួសធ្ងន់​ស្រាល​៣០៥​នាក់​ ក្នុង​នោះ​របួសធ្ងន់​១៨៩​នាក់​៕

Share

Image
Image
Image