en     km
en     km

ស្លាប់​១​ម្នាក់​ របួស​៧​នាក់​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​២២​ មេ​សា

Share

ភ្នំពេញ៖ យោងតាមរបាយការណ៍ នាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា គិតពីរសៀលថ្ងៃទី២១ មេសា ដល់រសៀលថ្ងៃទី២២ មេសា ឆ្នាំ២០១៧ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ៥លើក បណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់បាត់បង់ជីវិត និងបង្ក ឲ្យមនុស្សប្រុស ស្រី ៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល។ ស្ដ្រីដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រូបនេះគឺស្ថិតនៅក្នុងខេត្ដកំពង់ស្ពឺ។
accidents
របាយការណ៍ដែលនេះឲ្យដឹងបន្ថែមថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យខូចខាតរថយន្ដសរុប ៧គ្រឿង ដែលរួមមានម៉ូតូ ៥គ្រឿង រថយន្ដធុនតូច ១គ្រឿង និងធុនធំ១គ្រឿង។ លើសពីនេះរបាយការណ៍សង្កត់ធ្ងន់ថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនអ្នកបើបរគឺស្ថិតក្នុងស្ថានភាពស្រវឹង។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ២២ថ្ងៃ គិតចាប់ថ្ងៃទី១ មេសា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ គឺបានកើតឡើង ចំនួន ៣០១លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១៤០នាក់ រងរបួសសរុប ចំនួន ៥៣៣នាក់ ក្នុងនោះរបួសធ្ងន់ ៣១០នាក់ និងរងរបួសស្រាល ចំនួន ២២៣ នាក់ ៕

Share

Image
Image
Image