en     km
en     km

ស្លាកគណបក្សសង្រ្គោះជាតិត្រូវបានទម្លាក់ក្រោយតុលាការកំពូលសម្រេចរំលាយ

Share

ភ្នំពេញ៖ស្លាកគណបក្សសង្រ្គោះជាតិ ដែលមានទីតាំងនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវ រុះរើ និងទម្លាក់ចេញ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

តាមសេចក្តីរាយការណ៍ បុគ្គលដែលរុះរើស្លាកគណបក្សសង្គ្រោះជាតិនោះ គឺជាអតីតបុគ្គលិករបស់គណបក្សសង្គ្រោះជាតិ ដែលទទួលការណែនាំពីអាជ្ញាធរនៅទីតាំងនោះ។

ការរុះរើស្លាកគណបក្សនេះ ធ្វើឡើងបន្ទាប់ពីមានសាលដីការបស់តុលាការកំពូលប្រកាសរំលាយគណបក្សសង្រ្គោះជាតិចោល កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលសំអាងលើភស្ដុងតាងមេធាវីដើមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ដែលដាក់បង្ហាញពីវីដេអូឃី្លបលោក កឹម សុខានិយាយនៅក្នុងសារព័ត៌មាន CBN   បូករួមអំពើឃុបឃិតជាមួយជនបរទេសជាសំងាត់ចង់ផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់ មានលក្ខណៈជាប្រព័ន្ធ ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃបានចេញលិខិតមួយបង្គាប់ឲ្យអាជ្ញាធរគ្រប់រាជធានី – ខេត្ត ចាប់ផ្ដើមចុះអនុវត្តសាលដីការបស់តុលាការកំពូល ដោយទម្លាក់ស្លាក បដា និងពាក្យស្លោកផ្សេងៗរបស់គណបក្សសង្រ្គោះជាតិនៅទូទាំងប្រទេស ក្រោយពីគណបក្សនេះត្រូវបានតុលាការកាត់ទោសរំលាយ៕

 

 

 

 

 

Share

Image
Image
Image