en     km
en     km

ពលរដ្ឋខ្មែរមួយ​ចំនួន​ទទួល​ទាន​ទឹក​នោមដើម្បី​រក្សា​សម្រស់ និង​ព្យា​បាល​ជំងឺ​ភ្នែក​ក្រហម តាម​ក្បួន​ខ្មែរ​បុរាណ

Share

urine-2ដូន​តា​ខ្មែរ​បុរាណ ​បាន​បន្សល់​ទុក​នូវ​ទំនៀម​ទម្លាប់​ជា​ច្រើន​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​។ ក្បួន​ទម្លាប់​មួយ​ចំនួន​ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​បោះ​បង់​ចោល ដោយ​សារ​ពួក​គាត់​គិត​ថា​វា​មិន​សម​ហេតុ​ផល ក្នុង​​​យុគសម័យ​​បច្ចេក​​វិទ្យា​​រីក​​ចំរើន​នេះ​ ហើយ​ក៏​ស្រប​ពេល​ដែល​មនុស្ស​មាន​ចំណេះ​ដឹង​ផ្នែក​វិទ្យា​សាស្ត្រ​ច្រើន​ជាង​មុន​ផង​ដែរ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ទំនៀម​ទំលាប់​បុរាណ​មួយ​ចំនួន​​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​ទុក និង​អនុវត្តន៍​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។ ជាក់​ស្តែង ជំនឿ​ទទួល​ទាន​ទឹក​នោម​ក្រោយ​ពី​សម្រាល​កូន​ដើម្បី​ឲ្យ​សាច់​ចាំ​ស្អាត​ល្អ និង​យក​ទឹក​នោម​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ​ភ្នែក​ក្រហម​ជា​ដើម​។ ដើម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​​ពី​ព័ត៌មាន​នេះ​ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀប​ចំ​ឡើង​ដោយ​កញ្ញា ច្រឹក ស្រីអូន ខាង​ក្រោម​នេះ​៖

សំឡេង៖

Share

Image
Image
Image