en     km
en     km

ស្រ្តីអ្នកនាំពាក្យនឹងក្លាយជាអ្នកការទូតអាមេរិកនៅUNជំនួសលោកស្រី Nikki Haleyត្រៀមជាបេក្ខជនប្រធានាធិបតី

Share

លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នឹងតែងតាំងស្ត្រីអ្នកនាំពាក្យក្រសួងការបរទេស គឺលោកស្រី Heather Nauert ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិជំនួសលោកស្រី Nikki Haley ដែលត្រូវព័ត៌មានចុះផ្សាយថា លោកមានបំណងចង់ឈេរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០។ នេះបើតាមចុះផ្សាយរបស់បញ្ដាញផ្សាយព័ត៌មានBBC ដែលចុះផ្សាយនៅថ្ងៃសុក្រ ទី ៧ ធ្នូនេះ។

លោកស្រី Nikki Haley បាននឹងចាកចេញពីតំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិនៅចុងខែធ្នូឆ្នាំ២០១៨នេះដែលនាំឱ្យមានការជ្រើសតាំងអ្នកការទូតជំនួសលកស្រី។

លោកស្រី Heather Nauert  អាយុ ៤៨ឆ្នាំ ធ្លាប់ជាពិធីករ ទូរទស្សន៍ និងក្រោយមកជាអ្នកនាំពាក្យ ក្រសួងការបរទេសនៅឆ្នាំ២០១៧ដែលជាតួនាទីដំបូងរបស់លោកស្រីក្នុងក្រមខណ្ឌជាមន្ត្រីរដ្ឋការអាមេរិក។

បណ្ដាញផ្សាយព័ត៌មានអាមេរិក Fox News បានបញ្ជាក់ថា លោកត្រាំនឹងតែងតាំង លោកស្រី Heather Nauert  នៅថ្ងៃសុក្រទី៧ធ្នូនេះ។ តែយ៉ាងណា លោកស្រីNauert ត្រូវឆ្លងកាត់បោះឆ្នោតទុកចិត្តពីព្រឹទ្ធសភាអាមេរិកជាមុនសិនមុនក្លាយជាអ្នកការទូតនៅប្រចាំអង្គការសហប្រជាជាតិ។

លោកស្រី Nauert បានបំរើការងារនៅស្ថាប័នព័ត៌មានFox News ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៥ បន្ទាប់មក លោកស្រី បានធ្វើការងារឱ្យ បណ្ដាញផ្សាយព័ត៌មានABC ជាពិធីករ។

លោកស្រី Nauert  ជាសកម្មជនសកម្មមួយរបស់ ដូណាល់ត្រាំ។ ចំណែកលោកស្រី Nikki Haley បានបម្រើការងារជា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិរយៈពេល២ឆ្នាំ។ លោកស្រីធ្លាប់ជាអភិបាល រដ្ឋ South Carolina ។ មិនមានហេតុផលច្បាស់លាស់តែដែលលោកស្រីសម្រេចលាលែងពីតំណែង តែសារព័ត៌មានមួយចំនួនអាមេរិក បានស្រង់ប្រភពសិ្នទ្ធនឹងលោកស្រីថា លោកស្រីចង់ឈ​រឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោតឆ្នាំៃ២០២០៕

 

 

Share

Image
Image
Image