en     km
en     km

ស្រ្ដីជាអ្នកវិភាគវ័យក្មេងម្នាក់ប្រាប់ពីមូលហេតុនៃការចូលប្រឡូកក្នុងវិស័យនយោបាយ(មានសំឡេង)

Share

ភ្នំពេញ ៖ កញ្ញា លី ស្រីស្រស់ អាយុ ២៣ឆ្នាំ បានផ្ដល់បទសម្ភាសន៍មួយជាមួយ វិទ្យុស្រ្ដី FM102 កាលពីរសៀលថ្ងៃទី ២៤ ខែតុលា ថា មូលហេតុដ៏សំខាន់មួយដែលធ្វើអោយ នាងបានក្លាយជាអ្នកវិភាគវ័យក្មេងដោយមិនដឹងខ្លួន ហេតុផលនោះ គឺ ការស្លាប់របស់លោកបណ្ឌិត កែម ឡី ។

កញ្ញា លី ស្រីស្រស់ បន្ដថា នាងបានចូល ក្រុមអ្នកវិភាគវ័យក្មេង ក្នុងអំឡុង​​ឆ្នាំ ​​២០១៦ ។ តែយ៉ាងណាក្រុមអ្នកវិភាគវ័យក្មេងដែល សមាជិក ៥ ទៅ ៦នាក់ មានស្រ្ដីតែម្នាក់ប៉ុណ្ណោះ គឺ​ ស្រីស្រស់   ។

តើមានហេតុផលអ្វីក្រោយការស្លាប់របស់លោក បណ្ឌិត កែម ឡី ធ្វើអោយក្មេងស្រី អាយុ ២៣ឆ្នាំមួយរូប ក្លាហានចូលរួមប្រឡូកក្នុងវិស័យនយោបាយ និងហ៊ានបញ្ចេញទស្សនៈជាអ្នកវិភាគវ័យក្មេងម្នាក់ដោយមិនខ្លាចញញើតនោះ?ហើយការវិភាគរបស់ស្រីស្រស់ជួបបញ្ហាប្រឈមដែលឬយ៉ាងណា? ​​​សូមអញ្ជើញស្ដាប់បទសម្ភាសន៍ដែលមានខ្លឹមសារដូចតទៅ៖

សំឡេង៖ 

 

ជីវៈប្រវត្តិ កញ្ញា លី ស្រីស្រស់

កញ្ញា លី ស្រីស្រស់ មានបងប្អូន ៧នាក់ នាងជាកូនទី ៧ មានឱពុកម្ដាយជាកសិករ រស់នៅក្នុងភូមិមួយនៃខេត្តព្រៃវែង។

ស្រីស្រស់ នាងបានមករស់នៅភ្នំពេញនៅឆ្នាំ២០១៣ បន្ទាប់ពីនាងបានប្រឡងបាក់ឌុបចប់ ។ក្រោយពីដែលមករស់ទីក្រុងភ្នំពេញស្រីស្រស់ បានរៀនបន្ដនៅសាកលវិទ្យាល័យ ចំនួន ៣ នៅទីក្រុងភ្នំពេញ ។ មុខវិជ្ជាដំបូងដែលនាងបានរៀន គឺ លើផ្នែករូបវិទ្យា បន្ទាប់មកគឺ ច្បាប់  និងជំនាញ ទំនាក់ទំនងការបរទេស។

ក្រៅពីការរៀនសូត្រ ស្រី ស្រស់ ក៏បានចូលរួមការងារស្ម័គ្រចិត្តជាច្រើន ក្នុងនោះស្រីស្រស់ក៏មានការជួយទៅដល់កុមារកំព្រា និងកុមារក្រីក្រផងដែរ។

ស្រី ស្រស់ បានប្រាប់វិទ្យុស្រ្ដីបន្ដថា នាងមានក្ដីសុបិន្ដដ៏ធំមួយសម្រាប់ថ្ងៃអនាគតរបស់នាង ។ទន្ទឹមនឹងក្ដីសុបិន្ដរបស់កញ្ញា លី ស្រី ស្រស់ វិទ្យុស្រ្ដីFM102 នឹងលម្អិតជូននាងកញ្ញាលោកលោកស្រី រួមទាំងប្រិយមិត្តអ្នកស្ដាប់ នៅវគ្គក្រោយជាបន្ដ…!

សូមអរគុណ!!

 

 

 

Share

Image
Image
Image