en     km
en     km

ស្ពាន​អាកាស​តិច​ណូ​ នឹង​មានឈ្មោះ​ជា​ផ្លូវការ​ថា​ ស្ពាន​អាកាស ​៥ ​មក​រា​

Share

cover-Techno-flyover
ភ្នំពេញ៖  សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ផ្លូវការ​ របស់​លោក​ នៅ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ថា​ ស្ពាន​អាកាស​តិច​ណូ​នឹង​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​ ទី​៥​ ខែមករា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​ ក្រោម​អធិបតីភាព​សម្តេច​ ហ៊ុន​ សែន​ ហើយនឹង​មានឈ្មោះ​ជា​ផ្លូវការ​ថា​ “​ស្ពាន​អាកាស​ ៥​ មក​រា​”​ វិញ​។​

​សម្ដេច​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖​ «​មាន​ស្ពាន​ មាន​សង្ឃឹម​ និង​មានឱកាស​កាន់តែ​ច្រើន​ឡើងៗ​ក្នុង​ការ​រស់នៅ​ និង​ប្រកបការងារ​ប្រចាំ​ថ្ងៃ​។​ តែ​យ៉ាងណា​សម្ដេច​នាយក​រដ្ឋមន្ត្រី​ស្នើ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ​»​។​

​គួរ​រំឭក​ថា​ ស្ពាន​អាកាស​តិច​ណូ​នេះ​ ធ្លាប់​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ កាល​នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ម្តង​រួច​មក​ហើយ​ ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍​។​

​សូម​បញ្ជាក់​ទៀត​ថា​ ស្ពាន​អាកាស​តិច​ណូ​ ជា​ស្ពាន​អាកាស​ទី​៤​ ដែល​មាន​ប្រវែង​ ៣៨២​ ម៉ែត្រ​ ទទឹង​ ១៥​ ម៉ែត្រ​ កម្ពស់​ ៥,២​ ម៉ែត្រ​ ដែល​ត្រូវ​សាងសង់​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​។​ ផ្លូវ​ក្រោម​ដី​ នៃ​ស្ពាន​អាកាស​នេះ​ មាន​ប្រវែង​ ៣៤៦​ ម៉ែត្រ​ ទទឹង​ពី​ ៦​ ទៅ​ ៨​ម៉ែត្រ​ សង់​ក្រោម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​កាត់​ពី​មហាវិថី​ម៉ៅ​សេ​ទុង​ភ្ជាប់​ទៅ​មហាវិថី​គី​ម​អ៊ី​ល​ស៊ុ​ង​។​

​ការ​ស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នេះ​ ត្រូវ​ចំណាយ​ថវិកា​ជាង​ ១៤​ លាន​ដុល្លារ​ ដែល​បាន​មក​គម្រោង​វិនិយោគ​នានា​ របស់​ក្រុមហ៊ុន​ OCIC៕​

Techno-flyover-roadmap

Share

Image
Image
Image