en     km
en     km

ស្នងការខេត្តកំពង់ធំអះអាងថាសន្តិសុខខេត្តនេះល្អប្រសើរច្រើន

Share

ខេត្តកំពង់ធំ៖ រយៈពេល ៩ខែ ឆ្នាំ២០១៨ នៅខេត្តកំពង់ធំ មានបទល្មើសព្រហ្មទណ្ឌកើតឡើង ៦០លើក លើ ៥៩លើក ប្រៀបធៀបរយៈពេល ៩ខែ ឆ្នាំ២០១៧ កើន ១លើក ស្មើ២%។

នេះបើតាមរបាយការណ៍​បូក​សរុប​សភាពការណ៍​ក្នុង​កិច្ច​ប្រតិបត្តិការ​ រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​រយៈពេល​ ៩​ ខែ​ ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​ភារកិច្ច​បន្តត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិផ្សព្វផ្សាយកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

តាមរបាយការណ៍ដដែល សភាការណ៍សណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ផ្សេងៗ កើតមានចំនួន ២៥៨លើក លើ ២៧៥លើក ប្រៀបធៀបរយៈពេល ៩ខែឆ្នាំ២០១៧ ថយចុះ ១៧លើក ស្មើនឹង ៦%។

​ជុំវិញរឿងនេះដែរ លោក​​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​​ខេត្តកំពង់ធំ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រតិបត្តិការ​ ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​កន្លង​មក​ ធានា​បាន​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ ល្អ​ ជូន​សង្គម​ជាតិ​ ។​

​ក្នុង​ឱកាស​នោះ​ ​ ស្នងការ​នគរបាល​ខេត្តកំពង់ធំក៏បាន​ក្រើនរំលឹក​ និងណែនាំ​ដល់​​មន្ត្រី​ថ្នាក់​ក្រោម​ ត្រូវ​សាមគ្គីភាព ​ឯកភាព​ផ្ទៃក្នុង​ ផ្លាស់​ប្តូរ​ឥរិយា​បទ​ពី​អ្នកដឹកនាំ​គ្រប់​គ្រង់​ ទៅ​ជា​អ្នកបំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ប្រកបដោយ​តម្លាភាព​ យុត្តិធម៌​ មាន​ប្រសិទ្ធភាព​ ព្រមទាំង​ពង្រឹងសមត្ថ ភាព​​ការងារ​ជំនាញ​ដល់​មន្ត្រី​ជំនាញ​ និង​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ទាំង​ ៨​ ក្រុង​ ស្រុក​ ។​

ជំរុញ​ការ​ផ្សព្វផ្សាយ​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ដល់​ស្រទាប់​មហាជន​ តាមគ្រឹះ​ស្ថាន​សិក្សា​ សិប្បកម្ម​កែ​ច្នៃ​ផ្សេងៗ​ ទីកន្លែង​កំសាន្ត​សប្បាយភាព​រមណីយ​ដ្ឋា​ន​ បណ្តា​មូលដ្ឋាន​នានា​ តំបន់​ដែល​ងាយ​រង​គ្រោះ​ ដើម្បី​បញ្ជៀប​ការ​យល់​ដឹង​​ដល់​ស្រទាប់​មហាជន​អោយ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង ញៀន​ ៕

Share

Image
Image
Image