en     km
en     km

ស្ថាប័ន​វិទ្យាសាស្ត្រ​ NASA៖​ យានអវកាស​នៅ​ភព​ព្រះ​អង្គារ​ថត​បាន​អាថ៌​កំបាំង​ថ្មី​មូ​យ​ទៀត​ដែល​គេ​កំពុង​ចង់​ដឹង​ថា​ជា​អ្វី​

Share

Capture-Liquid-Marsអង្គការ​ណា​សា​ NASA​ (The​ National​ Aeronautics​ and​ Space​ Administration)​ គឺជា​ស្ថាប័ន​អាកាសចរណ៍​វិទ្យាសាស្ត្រ​ និង​លំហ​ ដែល​មា​នទី​តាំងនៅ​សហរដ្ឋអាមេរិក​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​ភព​នានា​ និង​អាកាស​វេហា​នៅ​លើ​សកលលោក​។​ យាន​អវកាស​របស់​ណា​សា​ដែល​អាច​ថតរូប​បាន​ខ្លួនឯង​បា​នប​ញ្ចូ​ន​រូបភាព​ហើយ​ត្រូវ​បាន​គេ​អង្កេត​ឃើញ​ថា​យានអវកាស​នោះ​ស្ថិត​នៅ​ពី​លើ​វត្ថុ​ម្យ៉ាង​មើលទៅ​ដូ​ច‍​‍​‍​‍​‍​‍​‍​‍​រោមសត្វ​ទន់ៗ​ ធ្លាក់​ចុះ​លើ​ផ្ទាំង​ថ្ម​ ខណៈ​ពេល​ដែល​វា​កំពុង​ខួង​និង​ប្រមូល​ការ​ពិសោធ​ជា​លើក​ទី​៧​ពី​ដី​ព្រះ​អង្គារ​ឈ្មោះ​ថា​ «Martian»​។​

តាម​រយៈ​ការ​ស្រាវជ្រាវ​ និង​ការ​អង្កេត​ចុង​ក្រោយ​ទៅ​លើ​រូបភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ការ​ឆ្លើយ​តប​របស់​ NASA​ បានឱ្យ​ដឹង​ថា​វត្ថុ​ដែល​គេ​មើលឃើញ​នៅ​ភព​ព្រះ​អង្គារ​ គឺ​ទឹក​រាវ​ដែល​អាច​ជួយ​ទ្រទ្រង់​ដល់​ជីវិត​បាន​។​ ទឹក​រាវ​ហូរ​កាត់​ផ្ទៃ​បុរាណ​ដ៏​យូរ​កាល​នៅ​លើ​ភព​ព្រះ​អង្គារ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​។​ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ ការ​រក​ឃើញ​ដ៏​សំខាន់​នេះ​អាច​ឱ្យ​មនុស្ស​ជាតិ​រស់នៅ​លើ​ភព​ព្រះ​អង្គារ​ និង​សង្ឃឹម​អាច​បាន​ទៅ​ដល់ទី​នោះ​ជាក់​ជា​មិន​ខាន​។​

​រហូត​មក​ដល់​ពេល​នេះ​របកគំហើញ​មិន​បាន​អះអាង​ថា​ មានជីវិត​រស់នៅ​លើ​ភព​មួយ​នេះ​នៅឡើយ​ទេ​។​ តែ​ទោះជា​យ៉ាងនេះ​ក្ដី​ ពី​ពេល​មុន​មក​ទល់​នឹង​បច្ចុប្បន្ន​ទេសភាព​អាក្រក់​ និង​ចម្លែកៗ​តាម​រយៈ​កា​រប​ញ្ចូ​ន​រូបភាព​មក​នៅ​តែ​អាច​ប៉ាន់​ស្មានថា​ វា​អាច​ផ្តល់​ជម្រក​រស់នៅ​ដល់​ជីវិត​ដែល​យើង​មើល​មិន​ឃើញនឹងភ្នែក​ផ្ទាល់​។​ ទឹក​រាវ​ដែល​មាននៅ​ទីនោះ​ គឺជា​ប្រភេទ​ទឹកប្រៃ​ខ្លាំង​ដែល​អាច​ឱ្យ​គេ​ស្មាន​ដឹង​ពី​របៀប​រស់នៅ​របស់​ពពួក​មានជីវិត​ដែល​រស់នៅ​ទីនោះ​។​

ទឹករាវនៅភពព្រះអង្គារ
ទឹករាវនៅភពព្រះអង្គារ

​អ្នក​ស្រាវជ្រាវ​របស់​អង្គការ​ NASA​ បាន​បង្ហាញ​ពី​ខ្សែបន្ទាត់​ទឹក​ហូរ​ដែល​ហូរ​ចេញពី​រលក​ពន្លឺ​បា្លត​មក​លើ​ផ្ទៃ​ងងឹត​ដែល​គេ​សង្ស័យ​ថា​វា​មាន​ភាព​ត​ភ្ជាប់​គ្នា​ទៅ​នឹង​ទឹក​រាវ​។​ រលក​ពន្លឺ​នោះ​គឺ​ផ្សា​ភ្ជាប់​គ្នា​ពីសារ​ធាតុគីមី​ដើម្បី​ទាញ​យក​ទឹក​ពី​បរិយាកាស​ភព​ព្រះ​អង្គារ​ Martian​ ដែល​គេ​ស្គាល់​ថា​ជា​ «​ប្រតិកម្ម​គីមី​រលាយ​»(Deliquescence)​។​ អ្នក​វិទ្យាសាស្ត្រ​បាន​បន្ថែម​ទៀត​ថា​ សារធាតុ​គីមី​នោះ​អាច​រក្សា​ទឹក​មិន​ឱ្យ​កក​បាន​ ទោះ​សិ្ថ​ត​នៅ​ក្នុង​សីតុណ្ហភាព​ទាប​ ប៉ុ​ន្ថែ​វា​ក៏​អាច​ជូ​យ​ឱ្យ​ទឹក​មិន​ពុះ​ហូរ​ចេញពី​បរិយាកាស​ស្តើង​នៃ​ភព​ព្រះ​អង្គារ​ផង​ដែរ​។​

​ទិដ្ឋភាព​នៃ​រូបភាព​ដែល​ NASA​ បង្ហាញ​មើលទៅ​រាង​ងងឹត​រួម​ជាមួយ​ស្នាម​ពន្លឺ​ផ្លេកៗ​ដូច​បន្ទាត់​វារ​ចុះ​វារ​ឡើង​។​ នោះ​ជា​ជម្រាល​ខ្សែទឹក​ហូរ​កាត់​ទៅ​កាត់ម​កលើ​ស្រទាប់​ភព​ព្រះ​អង្គារ​។​អ្នក​វិទ្យាសាស្ត្រ​បញ្ជាក់​ទៀត​ថា​ នោះ​គឺជា​ «​ទម្រង់​ទឹក​ដែល​កំពុង​ហូរ​»​។​

​គេ​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​ទឹក​ទាំងនោះ​មាន​ប្រភព​មកពីណា​ទេ​។​ គេ​គិត​ទៅ​ដល់​រូបមន្ត​ «​ប្រតិកម្ម​គីមី​រលាយ​»​ អាច​មក​ពី​ការ​រលាយ​ពី​ខាងក្នុង​ទឹកកក​ ឬ​ក៏​អាច​មក​ពី​ដង្ហើមទឹក​មាននៅ​ខាងក្រោម​។​ការ​រក​ឃើញ​ឱ្យ​ប្រាកដ​ជាក់ច្បាស់​នោះ​ជា​ជំហាន​បន្ទាប់​នៃ​បាតុភូត​ដ៏​អស្ចារ្យ​ដើម្បី​បំបែក​អា​ថ៍កំ​បាំង​នេះ​។​ ​ចំនែកឯ​ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​កំពុង​សិក្សា​លើ​ឯកសារ​ថ្មីៗ​ទៀត​នៅ​ឯ​សមាជ​ប្រជុំ​នៃ​ទ្វីបអឺរ៉ុប​លើ​ភព​​ព្រះ​គ្រោះ​ និង​វិទ្យាសាស្ត្រ​នៅ​ឯ​ប្រទេស​បារាំង​។​

Liquid-Mars-Nasa​គួរ​បញ្ជាក់​ទៀត​ថា​ នេះ​មិនមែន​ជា​លើក​ទី​មួយ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ភព​ព្រះ​អង្គារ​នោះ​ទេ​។​ គេ​ក៏​បានដឹង​ជា​យូរ​មក​ហើយ​ថា​វា​មាន​ទឹកកក​នៅ​តំបន់​ប៉ូ​ល​ខាងជើង​របស់​ភព​មួយ​នេះ​ ដែល​ស្ថិត​នៅ​ក្នុង​បរិយាកាស​ស្តើង​  ហើយ​ថ្មីៗ​នេះ​នៅ​ពេល​យប់​គេ​ឃើញ​មានទឹក​ដក់​លេច​ចេញ​មក​ (​ទម្រង់​ទឹក​ហូរ​)​លើ​ផ្ទៃរាប​។​ ហើយ​នោះ​ក៏​មិនមែន​ជា​លើក​ទី​មួយ​ដែរ​  ដែល​ភព​ព្រះ​អង្គារ​បង្ហាញ​សញ្ញាណ​ថា​មានជីវិត​រស់នៅ​លើ​នោះ​។​

​អ្នក​ស្រាវជ្រាវ​លោកស្រី​ Mary​ Beth​ Weihelm​ ម៉ា​រី​ ប៉េ​ត​ វេ​ហេ​លម៍​ និយាយ​ថា​៖​ «​លក្ខខណ្ឌ​ដែល​អាច​រស់នៅ​បាន​លើ​ភព​ព្រះ​អង្គារ​កាន់តែ​ខិត​ជិត​ និង​ល្អ​ប្រសើរ​ជាង​ការ​គិត​ពី​មុន​មក​ទៀត​»​។​ ការ​អាច​រស់នៅ​បាន​ វា​អាស្រ័យ​នឹង​លក្ខខណ្ឌ​នៃ​កម្រិត​ជាតិ​ប្រៃ​និង​ជាតិ​ត្រជាក់​នោះ​យ៉ាងណា​។​ រីឯ​អ្នកជំនាញ​ដែល​សិក្សា​ពី​រូបភាព​ ហើយ​ក៏​ជា​អ្នក​បំពាក់​កាមេរ៉ា​របស់​យានអវកាស​របស់​ NASA​ លោក​ អាល់​ហ្វ្រេ​ដ​ម៉ក​អ៊ី​វេន​ (Alfred​ McEwen)​ វិញ​ បាន​និយាយ​យ៉ាង​ជឿជាក់​ថា​ថ្ងៃ​ណាមួយ​ជីវិត​រស់នៅ​ភព​ព្រះ​អង្គារ​នឹង​ត្រូវ​បាន​រក​ឃើញ​ជាក់​ជា​មិន​ខាន​។​ លោក​បញ្ជាក់​ថា​៖​ «​វា​ហាក់បីដូចជា​មាន​ពពួក​មានជីវិត​រស់នៅ​កន្លែង​ណាមួយ​ក្នុង​ស្រទាប់​ព្រះ​អង្គារ​ ជីវិត​ដែល​មិន​អាច​មើល​ឃើញនឹងភ្នែក​ផ្ទាល់​»​។​

​ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​ផ្កាយព្រះគ្រោះ​ប្រចាំ​អង្គការ​ NASA​ លោក​ ចី​ម​ ហ្គ្រី​ន​ (Jim​ Green)​ ដែល​​បាន​ប្រកាស​កាល​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ថា​ អង្គការ​ NASA​ ស្ថិត​ក្នុង​គោល​ជំហរ​ស្វែងរក​ជីវិត​នៅ​លើ​​ភព​ព្រះ​អង្គារ​។​ គាត់​បន្ថែម​ថា​៖​ «NASA​ មិន​អាច​ឆ្លើយ​នឹង​សំណួរ​ដែល​ថា​តើ​អាច​នៅ​មានជីវិត​រស់នៅ​លើ​ភព​ផ្សេង​ទៀត​ដែរ​ទេ​ក្រៅពី​ភព​ផែនដី​»​ ប៉ុន្តែ​បន្ទាប់​ពី​ការ​រក​ឃើញ​ថា​មានទឹក​ដែល​ជា​ធាតុ​សំខាន់​សម្រាប់​​រស់នៅ​ទីនោះ​ វា​ជា​ឱកាស​ដែល​អាច​ឱ្យ​យើង​រក​ចំ​កន្លែង​នៅ​ភព​ព្រះ​អង្គារ​ និង​បន្ត​តាម​ដាន​យ៉ាង​ម៉ត់ចត់​ជាទី​បំផុត​៕

ប្រែសម្រួលដោយ៖ ហេង រតនា/ប្រភព៖  CNN

Share

Image
Image
Image