en     km
en     km

ស្ថាប័នរដ្ឋ​ធំៗ​អបអរ​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​០៨​ មីនា​ ក្រោម​ប្រធានបទ​“​ស្ដ្រី​ដើម្បី​សុខ​សន្ដិភាព​និង​វឌ្ឍនភាព​”

Share

ភ្នំពេញ៖​នៅ​ថ្ងៃ​ចន្ទ​ ទី​០៦​ មីនា​ នេះ​ស្ថាប័ន​របស់​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ ធ្វើ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ ៨​ មីនា​ ដែល​មាន​ប្រធានបទ​ដូចៗ​គ្នា​ គឺ​  “​ស្ដ្រី​ដើម្បី​សុខ​សន្ដិភាព​ និង​វឌ្ឍនភាព​”​។​

today
ក្រសួងការងារដែលប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ០៨ មីនា នៅថ្ងៃទី០៦ មីនា នេះ រូបភាពលោក ជួន សារ៉េត WMC/FM102

​ក្រសួងមហាផ្ទៃ​ ក្រសួង​ការងារ​ និង​ក្រសួងការពារជាតិ​ បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ ដោយ​ថ្នាក់ ដឹក នាំ​របស់​ក្រសួង​នីមួយៗ​ ធ្វើ​ពី​ធី​សំណេះសំណាល​ជាមួយ​បុគ្គលិក​របស់​ខ្លួន​ដែល​ជា​ស្ដ្រី​ ហើយ​លើកទឹក ចិត្ដ​ឲ្យ​ស្ដ្រី​ទាំងនោះ​ខិតខំ​ធ្វើ​ការងារ​ដើម្បី​អនាគត​របស់​ខ្លួន​ របស់​ស្ថាប័ន​ និង​គ្រួសារ​។​

​ចំណែក​នៅ​ថ្ងៃ​ទី​០៨​ មីនា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ និង​ក្រសួង​កិច្ចការ​នារី​ នឹង​រៀបចំ​ព្រឹត្ដិការ ណ៍​នេះ​ដោយ​មាន​ប្រធានបទ​ដូច​គ្នា​ដែរ​គឺ​ “​ស្ដ្រី​ដើម្បី​សុខ​សន្ដិភាព​ និង​វឌ្ឍនភាព​”​។​ គេ​រំពឹង​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ នឹង​ថ្លែង​សារ​ នយោបាយ​ជា​ច្រើន​ជុំវិញ​ទិវា​សិទ្ធិ​នារី​និង​បញ្ហា​របស់​ស្ដ្រី​នៅ​កម្ពុជា​និង​ពិភពលោក​។​ នេះ​ជា​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ ០៨​ មីនា​ ខួប​លើក​ទី​១០៦​។​

​តាម​របាយការណ៍​របស់​អង្គការ​ដែល​ធ្វើការ​ពាក់ព័ន្ធ​លើ​ស្ដ្រី​ បាន​រក​ឃើញ​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​និង​កុមារី​ រយៈពេល​មួយ​ឆ្នាំ​មកនេះ​ មាន​ចំនួន​ថយ​ចុះ​ ប៉ុន្ដែ​រូបភាព​នៃ​ហិង្សា​កាន់តែ​សាហាវ​ជាង​មុន​។​ អ្វី​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្ដ្រី​ ត្រូវ​បាន​អង្គការ​ទាំងនោះ​កត់សំគាល់​ឃើញ​ថា​ ភាគច្រើន​តែងតែ​កើត​ចេញពី​ការ​ប្រើប្រាស់​គ្រឿងញៀន​ ការ​បង្ហាញ​រូបភាព​នៃ​បណ្ដាញ​សង្គម​ដែល​មាន​លក្ខណៈ​អាសអា ភាស​និង​ទម្រង់​ហិង្សា​ធ្ងន់ធ្ងរ​៕

Share

Image
Image
Image