en     km
en     km

ស្ថាប័នរដ្ឋធំៗពីរសម្របសម្រួលអត្តសញ្ញាណបណ្ណសម្រាប់ការបោះឆ្នោត(មានសំឡេង)

Share

 

ភ្នំពេញ៖ ធនាគារជាតិ និងក្រសួងមហាផ្ទៃ​កំពុងផ្ដោតសំខាន់លើការរៀបចំ និងសម្រួលឯកសារអត្តសញ្ញាណប័ណ្ណ ព្រោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាឯកសារមិនអាចខ្វះបានសម្រាប់ ការបោះឆ្នោតខាង។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍ !

ស្របពេលដែរការបោះឆ្នោតសភាជាតិនីតិកាលទី ៦ ឈានជិតចូលមកដល់ អ្វីដែលជាករព្រួយបារម្ភនោះ គឺពលរដ្ឋមួយចំនួន ពុំអាចប្រើប្រាស់អត្តសញ្ញាណបណ្ណរបស់ខ្លួនទាន់ពេលវេលា ដែលអត្តសញ្ញាណប័ណ្ណរបស់អ្នកខ្លះបានបាត់និងខ្លះទៀត ជាប់នៅធនាគារ។

រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ នៃគណបក្សនេះក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីបំពេញករណីកិច្ច និងសិទ្ធិរបស់ខ្លួន។

ស្របពេលនេះដែរ ថ្នាកដឹកនាំជាន់ខ្ពស់ នៅតាមក្រសួង និងស្ថាប័នមួយចំនួនទៀត ក៏កំពុងតែណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមរៀបចំសម្រួលឱ្យប្រជាពលរដ្ឋដែលមានបញ្ហាអត្តសញ្ញាណបណ្ណទទួលបានអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ ដើម្បីឱ្យអាចចូលរួមបោះឆ្នោត។

កាលពីថ្ងៃទី ១៦ កក្កដា សម្ដេច សាយ ឈុំប្រធានព្រឹទ្ធសភា បានណែនាំឱ្យមន្ត្រីគ្រប់រូបដែលពាក់ព័ន្ធ ជួយសម្រួលដល់ប្រជាពលរដ្ឋដែលយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួន ទៅដាក់បញ្ចាំជាមួយម្ចាស់បំណុល ឬមីក្រូហិរញ្ញវត្ថុដើម្បីខ្ចីលុយជាដើម។  សម្ដេចថា ពួកគាត់ត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ដើម្បីបោះឆ្នោត។ យ៉ាងណាក្ដី សម្ដេចបានណែនាំឱ្យមន្ត្រីដែលពាក់ព័ន្ធត្រូវចូលរួមដោះស្រាយឱ្យបានឆាប់រហ័សដល់ប្រជាពលរដ្ឋតាមនីតិវិធីដូចតទៅ៖ គឺពន្យល់ណែនាំឱ្យសាមីខ្លួនផ្ទាល់ដែលយកអត្តសញ្ញាណប័ណ្ណបញ្ចាំ ត្រូវទៅសុំ ឬខ្ចីអត្តសញ្ញាណប័ណ្ណនោះ ដើម្បីយកមកប្រើប្រាស់ក្នុងការបោះឆ្នោតសិន។ ចាត់ចែងឱ្យពួកគាត់ទៅបញ្ជាក់ឱ្យទាន់ពេលវេលានូវ ឯសារអត្តសញ្ញាណប័ណ្ណបម្រើឱ្យការបោះឆ្នោត ឱ្យបានមុនថ្ងៃទី ២៧ កក្កដា ២០១៨ វេលាម៉ោង៥ និង៣០នាទីល្ចាច។

ចំណែកឯ ធនាគារជាតិនៃកម្ពុជាវិញ កាលពីថ្ងៃទី​ ១៧ មិ្សលមិញ ក៏បានក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួន ត្រូវតែអនុវត្តតាមការប្រកាសដែលចុះថ្ងៃទី​ ១១​ មីនា​ឆ្នាំ ២០១៦ ស្ដីពីការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សម្រាប់ការធានាលើការផ្ដល់ឥណទាន របស់ធនាគារជាតិឱ្យបានជាដាច់ខាត។  ចំពោះគ្រឹះស្ថានណា មិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ នឹងត្រូវទទួលការពិន័យ​ និងឈានដល់ការដកហូតអាជ្ញាប័ណ្ណអាជីវកម្មថែមទៀតផង។

ជាងនេះគេក៏សង្កេតឃើញថា កាលពីថ្ងៃទី​១៨ កក្កដា ឆ្នាំ ២០១៨ ក្រសួងមហាផ្ទៃក៏ចេញសេចក្ដីប្រកាសដល់អភិបាល នៃគណៈអភិបាលរាជធានីខេត្ត ត្រូវជម្រុញដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ ដើម្បីធានាថា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចចូលរួមបោះឆ្នោបានគ្រប់ៗគ្នា។

ក្នុងសេចក្ដីប្រកាស ដែលចុះហត្ថលេខាដោយសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ ដល់រដ្ឋបាលថ្នាក់រាជធានីខេត្តដូចតទៅ៖ គឺត្រូវផ្សព្វផ្សាយដល់ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬខូច ឬបាត់បង់ ត្រូវដាក់ពាក្យស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ នៅតាមឃុំសង្កាត់រៀងៗខ្លួន។ មិនតែប៉ុណ្ណោះ ត្រូវណែនាំ ដល់អាជ្ញាធរឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ និងពន្លឿនឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណឱ្យបានមុនពេលបោះឆ្នោតសភានីតិកាលទី៦។

សូមបញ្ជាក់ថា ដើម្បីអាចចូលរួមបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០១៧ នៃការិយាល័យបោះឆ្នោតណាមួយក្នុងឃុំ-សង្កាត់ និង ត្រូវមានអត្តសញ្ញាណឬឯកសារបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរ សម្រាប់ប្រើនៅពេលបោះឆ្នោត៕  

Share

Image
Image
Image