en     km
en     km

ស្ថានទូត​អា​មេ​រិ​ក​ និង​មជ្ឈមណ្ឌល​ Education​ USA​ នឹង​រៀបចំ​តាំងពិព័រណ៍​ប្រចាំឆ្នាំ​ស្ដី​ពី​ការ​អប់រំ​នៅ​សហរដ្ឋអាមេរិក​ ឆ្នាំ​២០១៧

Share

​ភ្នំពេញ​ ៖​ ស្ថានទូត​អា​មេ​រិ​ក​នៅ​រាជធានី​ភ្នំពេញ​ និង​ការិយាល័យ​សំរាប់​ការ​សិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក​ នឹង​រួម​គ្នា​រៀបចំ​តាំងពិព័រណ៍​ ឆ្នាំ​២០១៧​ ស្ដី​ពី​ការ​សិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៧​ ពី​ម៉ោង​ ៣​រសៀល​ ដល់​ម៉ោង​ ៧​យប់​ នៅ​សណ្ឋាគារ​អាំង​ទែ​កង់​ទី​ណ​ង់​តា​ល់​រាជធានី​ភ្នំពេញ​ ។​

usa-23-07-thum

 

​តំណាង​ចំនួន​ ២០​រូប​ មក​ពី​មហាវិទ្យាល័យ​ និង​សាកលវិទ្យាល័យ​ឈានមុខ​ក្នុង​សហរដ្ឋអាមេរិក​ នឹង​ជំរាប​ជ​ជូន​ដល់​សិស្ស​និស្សិត​កម្ពុជា​ ស្ដី​អំពី​ កម្មវិធី​សិក្សា​នៅ​ថ្នាក់ឧត្ដម​សិក្សា​ លក្ខ​ខ័​ណ្ឌ​ទាមទារ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ និង​ឱកាស​អាហារូបករណ៍​ នៅ​សហរដ្ឋអាមេរិក​។​

​ស្ថាប័ន​ចូលរួម​ដទៃ​ទៀត​នៅ​ក្នុង​ពិព័រណ៍​នេះ​ នឹង​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​ទិដ្ឋាការ​សំរាប់​សិស្ស​និស្សិត​ កម្មវិធី​ផ្លាស់​ប្ដូរ​ការ​សិក្សា​ និង​អាហារូបករណ៍​ជាដើម​។​

​កម្មវិធី​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ការិយាល័យ​ Education​ USA​ ។​ ការិយាល័យ​ Education​ USA​ គឺជា​ដៃគូ​រវាង​ស្ថានទូត​សហរដ្ឋអាមេរិក​ និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ​កម្ពុជា​ ដែល​ផ្ដល់​សេវា​ប្រឹក្សា​ផ្នែក​អប់រំ​ដោយ​ឥត​គិតថ្លៃ​ ដល់​សិ​ក្ស​និស្សិត​ ដែល​ចង់ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។​

​សេវាកម្ម​របស់​ Education​ USA​ គឺ​ ឥត​គិតថ្លៃ​ និង​បើកចំហរ​ដល់​សាធារណជន​ទូទៅ​ ។​ ការិយាល័យ​របស់​ Education​ USA​ ស្ថិត​នៅ​ក្នុង​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ​ ហើយ​បើក​បំរើ​ជូន​សាធារណជន​ ៧​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​ ៕

 

Share

Image
Image
Image