en     km
en     km

ស្ថានទូត​អា​មេ​រិ​ក​ព្រួយបារម្ភ​ពី​វិបត្តិ​មួយ​ ពាក់ព័ន្ធ​ការ​ស្វែងរក​ចាប់ខ្លួន​លោក ​កឹ​ម​ សុខា​

Share

ភ្នំពេញ ៖ ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ទទូច​ឱ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​ ដែល​មាន​ អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ដ​ការ​ចរចា​ គ្នា​ឡើង​វិញ​ជា​បន្ទាន់​ ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​ស្ថានភាព​មួយ​ដែល​ស្ថានទូត​បរទេស​មួយ​នេះ​ ហៅ​ថា​ «​វិបត្តិ​»​ ។​

usa-sokha
សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​។ រូបភាព៖ Facebook U.S. Embassy Phnom Penh, Cambodia

​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ បាន​ផ្សព្វផ្សាយ​មុន​នេះ​បន្តិច​ បាន​បង្ហាញ​នូវ​ការ​ ចាប់អារម្មណ៍​របស់​ខ្លួន​ដោយ​សម្ដែង​ ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ ព្រឹត្តិការណ៍​ថ្មីៗ​ ដែល​កើត​មាននៅ​ប្រទេស​កម្ពុជា​ ហើយ​ជា​ពិសេស​ទាក់ទិន​ទៅ​នឹង​ ការ​ដាក់​ពង្រាយ​កងកម្លាំង​ ប្រដាប់​អាវុធ​ នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​២៦​ខែឧសភា​ ២០១៦​នេះ​ ។​

​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ បាន​បន្ដ​ទៀត​ថា​ ការ​ដាក់​ពង្រាយ​កងរាជអាវុធហត្ថ​ ប៉ូ​លី​ស​ ដែល​ប្រឈម​មុខជា​មួយ​និង​អ្នកគាំទ្រ​ គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺជា​ស្ថានភាព​មួយ​មិន​សមរម្យ​ និង​ប្រកបដោយ​គ្រោះថ្នាក់​ ។​

​ក្នុង​ស្ថានភាព​បែប​នេះ​ ស្ថានទូត​អា​មេ​រិ​ក​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបាល​ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ កម្លាំង​មិន​ចាំបាច់​ ហើយ​ត្រូវ​បន្ដ​ការ​ចរចា​ ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្ដិវិធី​ និង​បញ្ចប់​ វិបត្តិ​ដែល​កើតឡើង​នេះ​ ។​

​ទោះ​យ៉ាងនេះ​ក្ដី​ វិទ្យុ​ស្ដ្រី​ FM102​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ភ្លាមៗ​ ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ឬ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ជុំវិញ​សេចក្ដីថ្លែងការណ៍​របស់​ស្ថា​ទូត​អា​មេ​រិ​ក​ នៅ​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ បាន​ទេ​ ។​

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​តាំងពី​ម៉ោង​៨​ព្រឹក​ ហើយ​ភ្លាម​នោះ​ សមត្ថកិច្ច​បាន​ឃា​ឃាំង​រថយន្ដ​របស់​លោក​ ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ ដងផ្លូវ​មហាវិថី​ ព្រះ​នរោត្ដម​ ដោយ​ពុំ​ឃើញ​លោក​ កឹ​ម​ សុខា​ ជិះ​លើ​រថយន្ដ​នោះ​ទេ​ ។​

​លោក​ កឹ​ម​ សុខា​ បាន​បដិសេធ​ មិន​ចូលខ្លួន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ ចំនួន​បី​លើក​មក​ ហើយ​ ទាក់ទិន​ទៅ​នឹង​ការ​បំភ្លឺ​ សញ្ជារកម្ម​  ករណី​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ ក្រុម​មេធាវី​របស់​លោក​ កឹ​ម​ សុខា​ បាន​អះអាង​ថា​ កូនក្ដី​ខ្លួន​ មាន​អភ័យឯកសិទ្ធិ​សភា​ ដែល​មិន​ចាំបាច់​ ចូលខ្លួន​ ឬ​អោយ​មានការ​ចាប់ខ្លួន​នោះ​ទេ​ ហើយ​ពួក​គេ​អះអាង​បែប​នេះ​ ដោយ​ យោង​លើ​ មាត្រា​៨០​ នៃ​រដ្ឋ​ធម្ម​នុ​ញ្ញា​ ចែង​ការពារ​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ដ្រ​ ៕

Share

Image
Image
Image