en     km
en     km

រដ្ឋាភិបាលថៃ​ប្រកាស​បែបបទ​សុពលភាព​ធ្វើ​ទិដ្ឋាការ​ជូន​ដល់​ពលករ​ខ្មែរ​

Share

រដ្ឋាភិបាល​ថៃ​បាន​ឯកភាព​ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​កម្ពុជា​ ដែល​ចូល​មក​ស្នាក់​នៅ​ប្រទេស​ថៃ​ ដែលធ្វើការ​ដោយ​ខុសច្បាប់​ មាន​សិទ្ធិ​បន្ដ​ធ្វើ​ការងារ​រយៈពេល​ ២​ ឆ្នាំ​ទៀត​។​

​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​បន្ថែម​ថា​ ដើម្បី​សុំ​សិទ្ធិ​ទាំងនោះ​ គឺ​ពលករ​-​ពល​ការិនី ​ត្រូវ​រួសរាន់​ទៅ​បង្ហាញខ្លួន​នៅ​មជ្ឈមណ្ឌល​ច្រក​ចេញចូល​តែ​មួយ​ (OSS)​ តាម​ខេត្ត​ដែល​ខ្ឡួ​ន​ស្នាក់​នៅ​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមេសា​ ដល់​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៦​ ដើម្បី​សុំ​បន្ដ​សុពលភាព​សិទ្ធិ​ធ្វើ​ការងារ​នៅ​ថៃ​រហូត​ដល់​ថ្ងៃ​ទី​៣១​ មីនា​ ឆ្នាំ​២០១៨​។​

​តាម​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ដដែល​នេះ​ លក្ខខណ្ឌ​ដែល​ពលករ​-​ពល​ការិនី​ ដែល​នឹង​មក​បង្ហាញខ្លួន​រួម​មាន​៖​ ទី​មួយ​ អ្នក​កាន់​បណ្ណស៊ី​ជម្ពូ​ ដែល​ផ្ដល់​នៅ​អំឡុង​ឆ្នាំ​២០១៤​ និង​២០១៦​ និង​ទី​ពីរ​ ពលករ​ដែល​កាន់​ឯកសារ​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ ដែល​រួម​មាន​លិខិត​ ឆ្លង​ដែន​ លិខិត​ធ្វើ​ដំណើរ​របស់​ពលករ​ ឬ​លិខិតបញ្ជាក់​អត្ដសញ្ញាណ​៕

Royal-Cambodia-Embassy-in-Bangkok's-letter-22.3.16

Share

Image
Image
Image