en     km
en     km

ស្ថានទូត​ខ្មែរ​ថា​ថៃ​ចាប់ផ្ដើម​ជួយ​សម្របសម្រួល​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​​បណ្ដេញ​

Share

ពលករ៖ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អះអាងថា រដ្ឋាភិបាលថៃបានកែសម្រួលព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងពលករបរទេស ឆ្នាំ២០១៧ ដើម្បីគាបសង្កត់និយោជក ត្រូវទទួលយកពលករណាមានលិខិតស្នាមត្រឹមត្រូវ។

labor-cambodia

 

សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៧នេះបានសរសេរថា់៖ «សូមបងប្អូនពលករកម្ពុជាទាំងអស់រក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងតែពិភាក្សាជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ជួយសម្រួលកុំឲ្យមានការចុះត្រួតពិនិត្យពលករកម្ពុជា ដែលពុំមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ»។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃក៏បានទទូចថា ពលករកម្ពុជាដែលមានបំណងចង់មកធ្វើការនៅប្រទេសថៃ ដើម្បីជៀសវាងការ ចាញ់បោកមេខ្យល់ ដែលឆ្លៀតឱកាសបោកប្រាស់គឺ ត្រូវទំនាក់ទំនងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដែលបានទទួលការអនុញ្ញាតពីក្រសួងការងារ។

តាមអ្នកស្រាវជ្រាវ កិច្ចការសង្គម លោក ឆាំ ប៊ុនថេត បានប្រាប់វិទ្យុស្ត្រីថា ពលករខ្មែរធ្វើការនៅប្រទេសថៃ មានជាងមួយលាននាក់។ ពួកគេជាកម្មករសំណង់ កម្មកររោងចក្រ ស្បៀងអាហារសមុទ្រ និង រោងចក្រឧស្សាហកម្ម ផ្សេងៗទៀត។ កាលពីឆ្នាំ២០១៤ អាជ្ញាធរថៃបានបណ្ដេញពលករខ្មែរ ជាង ២០ម៉ឺននាក់ មកប្រទេសវិញ ដោយសារពួកគេពុំមានឯកសារការងារត្រឹមស្របច្បាប់៕

 

labor

Share

Image
Image
Image