en     km
en     km

ស្ត្រី​អភិបាលខេត្ត​ដំបូង​គេ​ ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​

Share

ភ្នំពេញ៖ លោកស្រី មិថុនា ភូថង នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ បានទទួលតំណែងជាអភិបាលខេត្ដកោះកុងថ្មី ជាផ្លូវការហើយក្រោមអធិបតីភាព សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុងថ្មី
លោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុងថ្មី

ជាអតីតអភិបាលរងនៃខេត្តដដែលនេះ លោកស្រី មិថុនា ភូថង គឺជាស្ត្រីខ្មែរដំបូងគេដែលបានឡើងកាន់ដំណែងជាអភិបាលខេត្ត។

លោកស្រី គឺជាឥស្សរជនម្នាក់ក្នុងចំណោមអភិបាលរាជធានី និងអភិបាលខេត្ដចំនូនបីនាក់ផ្សេងទៀតដែលត្រូវបានរាជរដ្ឋាភិបាលដោះដូរដំណែង។ ក្នុងនោះរួមមានរាជធានីភ្នំពេញ ខេត្ដកោះកុង កំពង់ចាម និងខេត្ដត្បូងឃ្មុំ៕

Share

Image
Image
Image